រន្ធត់​ចិត្ត​ណាស់​! បាត់​កូន​ឆោឡោ​រក លុះ​រក​ឃើញ​ម្តាយ​ស្ទុះ​ទៅ​លើក​កូន​សង្គ្រោះ (​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​អាយុប្រមាណ​ជាង​១​ឆ្នាំ បាន​រអិល​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ដែល​អ្នក​ក្បែរ​ខាង​ជីក​ធ្វើ​របង បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត ហើយ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​នាំ​គ្នា​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្នុង​រណ្តៅ​ជីក​ធ្វើ​របង​នៅ​ក្បែរ​ផ្ទះ​តាម​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ដើម​គរ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយ​ចង្វារ ។

ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​នេះ ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា មានឈ្មោះ សាយ ភា​រ៉ា អាយុ ១​ឆ្នាំ​កន្លះ មាន​ឪពុក​ឈ្មោះ នួន សាយ ជា​មន្ត្រី​យោធា​នៅ​បន្ទាយលង្វែក និង​ម្តាយ​ឈ្មោះ ស៊ូ ស​ម្ជ​ស្ស មាន​លំនៅ​ក្បែរ​កន្លែង​កើតហេតុ​។

តាម​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា នៅ​វ​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ ក្មេង​ប្រុស​រង​គ្រោះ​បាន​ចាក​​ចេញពីផ្ទះ​ទៅ​ទិញ​នំ​ក្នុងភូមិ ហើយ​ក៏​បាត់​ខ្លួន ។ ភ្លាម​ៗ​នោះ ម្តាយ​ក៏​ភ្ញាក់ផ្អើល​ឆោឡោ​ដើរ​រក​កូន ស្រាប់តែ​ប្រទះ​ឃើញ​កូនប្រុស​នៅ​ក្នុង​ទឹក​រណ្តៅ​ដែល​ជាង​ជីក​ធ្វើ​របង​នៅ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ផ្ទះ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ខណៈនោះ​ម្តាយ​ក្មេង​រង​គ្រោះ​ក៏​ន​ស្ទុះ​ទៅ​លើក​កូន​ទាំង​រន្ធត់​ចិត្ត​ធ្វើ​ចលនា ដោយ​លើក​រលាក់​ដើម្បី​ឱ្យ​ទឹក​ចេញ និង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា តែ​ត្រូវ​បាន​គ្រូពេទ្យ​ថា ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​កូនប្រុស​ស្លាប់​ទៅ ម្តាយ​ក៏​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ត្រួតពិនិត្យ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា រណ្តៅ​ខាងលើ​នោះ ត្រូវ​បាន​ក្រុម​ជាង​ជីក​ជម្រៅ​ប្រមាណ​១​ម៉ែត្រ​, ទំហំ​១​ម៉ែត្រ​៤​ជ្រុង កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ដើម្បី​ធ្វើ​របង​។ ហើយដោយ​សារ​តែ​វេលា​ល្ងាច​មេឃ​ភ្លៀង ទឹក​ដក និង​សើម​ផង​នោះ ទើប​ខណៈ​ពេល​ក្មេង​ដើរ​ឆ្លងកាត់ ក៏​បាន​រអិល​ដី​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​ផ្កាប់មុខ​លង់ទឹក​ស្លាប់​តែ​ម្តង ។ (​កែស​ម្រួ​ឡ​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ