ជនល្មោភកាមម្នាក់ក្នុងចំណោម៣ ត្រូវ​បាន​​ក្របួច.កជាប់


ខេត្តកំពត ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា សមត្ថកិច្ច​ចាប់បានជង្ស័យ​ម្នាក់ ក្នុងចំណោម២នាក់ ពាក់ព័ន្ធ​ករណីចាប់រំលោភសេពសន្ថវៈ​លើ​ស្ត្រីជនជាតិបារាំងម្នាក់ ​ដែលមានការ​សហការជាមួយ​សមត្ថកិច្ច​​​ខេត្តព្រះ​សីហនុ​ រហូតឈានដល់​ឃាត់ខ្លួន​​ជនសង្ស័យ​ម្នាក់​​ កាលពីវេលាម៉ោង០៥ និង​៣០នាទីល្ងាច​ថ្ងៃទី១៥​ តុលា លើដីព្រះសីហនុ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ​ឈ្មោះ​សេង ស៊្រុុន អាយុ​៣៧ឆ្នាំ មុខរបរ​ជាអ្នក​រត់​តាក់ស៊ី មាន​ទីលំនៅក្នុងភូមិបឹងវែង ឃុំ​វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ តាមចម្លើយបឋម​ ជន​សង្ស័យ​​ឆ្លើយ​​សារភាពថា ខ្លួនពិតជាបានរំលោភ​លើ​ស្ត្រី​​ជនជាតិបារាំងម្នាក់មែន​ប្រាកដមែន ។​ ដោយខ្លួនរំលោភ​នាងនៅ​លើ​រថយន្ត កាលពីវេលាទៀបភ្លឺ ថ្ងៃទី១១ តុលា កន្លងមក ។ ជននេះ​ឆ្លើយទៀតថា ដោយឡែក ខ្លួនមាន​បក្សពួក២នាក់ទៀតក៏បានរំលោភនាងនៅ​លើ​រថយន្ត​​ផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុង​តាមស្រាវជ្រាវរក​ជនសង្ស័យ​ទាំង២នាក់នោះបន្ត ។ សូមរំលឹកថា ស្ត្រី​រងគ្រោះជា​​ជនជាតិបារាំង មានអាយុ៤៣ឆ្នាំ ត្រូវបានបុរសខ្មែរ​ចំនួន​៣នាក់ ចាប់​រំលោភសេពសន្ថវៈ កាលពី​វេលាទៀបភ្លឺថ្ងៃទី​១១​ តុលា ខណៈដឹកនាងចេញ​ពីខេត្តកំពត ទៅកាន់​ខេត្តកែប ។

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជួនបន្ត ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ