ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ចង្កេះ Hazard ថា​សប្បាយចិត្ត​ពេល​ដែល​មិន​ចេះ​និយាយ​អេ​ស្ប៉ា​ញ​ព្រោះតែ​…

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប​តោ​ខៀវ Eden Hazard ដែល​ជា​មាន់​ថ្មី​របស់ Real Madrid…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប​តោ​ខៀវ Eden Hazard ដែល​ជា​មាន់​ថ្មី​របស់ Real Madrid មិន​ខកចិត្ត​ទេ ពេល​ដែល​មិន​ចេះ​និយាយ​ភាសា​អេ​ស្ប៉ា​ញ ព្រោះតែ​មិន​ចង់​ឮ​ពាក្យ​រិះគន់​របស់​អ្នកគាំទ្រ ។ អតីត​កីឡាករ​របស់ Chelsea រូប​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​រិះគន់​យ៉ាង​ខ្លាំង​ក្រោយ​ពី​ផ្លាស់​ទ្រនំ​ទៅ​កាន់ Real Madrid ក្នុង​តម្លៃ​១៥០​លាន​ផោន ។

គេ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថា ៖«​ខ្ញុំ​នៅ​តែ​មិន​អាច​និយាយ​ភាសា​អេ​ស្ប៉ា​ញ ដូចនេះ​ខ្ញុំ​មិន​ចាំបាច់​ខ្វល់ចិត្ត​ពី​ពាក្យ​រិះគន់​នោះ​ទេ​។ ខ្ញុំ​ដឹង​ថា មនុស្ស​ច្រើន​ណាស់​និយាយ​ពី Real Madrid ហើយ​វា​គឺជា​មូលហេតុ​ដែល​ខ្ញុំ​មក​ក្លិប​នេះ​»​។

Hazard ត្រូវ​បាន​ក្លិប​អធិរាជ​សទិញ​យក​មក​ជំនួស​កន្លែង​របស់​កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ដែល​បាន​ចាកចេញ​ទៅ​កាន់​ក្លិប​សេះបង្កង់ Juventus កាលពី​ឆ្នាំ​មុន​តែ​មក​ដល់​សព្វថ្ងៃ Hazard រកបាន​ត្រឹមតែ​មួយ​គ្រាប់​ប៉ុណ្ណោះ បើ​ទោះបីជា​មានការ​រំពឹង​ទុក​ខ្ពស់​ក៏​ដោយ ។

កាលពី​រដូវ​កាល​មុន​នៅ Chelsea គេ​រកបាន​គ្រាប់​បាល់​ដល់​ទៅ​២១​គ្រាប់ ហើយ​អាច​ជួយ​ឱ្យ​ក្លិប​បាន​ពាន Europa League ដល់​ទៅ​ពីរ​ដង ដោយសារ​តែ​ហេតុនេះ​ហើយ បានជា​មាន​ពាក្យ​រិះគន់​យ៉ាងច្រើន​ជុំវិញ​ការ​លេង​មិន​បាន​ល្អ​នៅ​ក្លិប​ថ្មី ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ