ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ទាំង​​៣​នេះ ដែល​ធ្វើ​ឲ្យ​នារី​ងាយ​រាំង​រដូវ​មុន​អាយុ​

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ឆាប់​រាំងរដូវ​មុន​អាយ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-​នៅ​ពេល​ដែល​អ្នក​តែងតែ​ពន្លូតកូន​ចោល​ក្នុង​វ័យក្មេង នោះ​នឹង​អាច​ប៉ះពាល់​ដល់​រដូវ​របស់​អ្នក ធ្វើ​ឲ្យ​រដូវ​អ្នក​ឆាប់​រាំង​មុន​អាយុ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សុខភាព​អ្នក​ឆាប់​ជួបនឹង​បញ្ហា ព្រោះ​រដូវ​រាំង​មុន​អាយុ​។ ២-នៅ​ពេល​ដែល​អ្នក​ចង់​ស្រក​ទម្ងន់ ហើយ​មិន​ញ៉ាំ​អាហារ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ឆាប់​រាំងរដូវ​មុន​អាយ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-​នៅ​ពេល​ដែល​អ្នក​តែងតែ​ពន្លូតកូន​ចោល​ក្នុង​វ័យក្មេង នោះ​នឹង​អាច​ប៉ះពាល់​ដល់​រដូវ​របស់​អ្នក ធ្វើ​ឲ្យ​រដូវ​អ្នក​ឆាប់​រាំង​មុន​អាយុ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សុខភាព​អ្នក​ឆាប់​ជួបនឹង​បញ្ហា ព្រោះ​រដូវ​រាំង​មុន​អាយុ​។

២-នៅ​ពេល​ដែល​អ្នក​ចង់​ស្រក​ទម្ងន់ ហើយ​មិន​ញ៉ាំ​អាហារ នោះ​រាង​កាយ​អ្នក​នឹង​អាច​ខ្វះ​សារ​ធាតុ​ចិញ្ចឹម​។ នៅ​ពេល​ដែល​អ្នក​ខ្វះ​សារធាតុចិញ្ចឹម មិន​ត្រឹមតែ​រាង​កាយ​ជួបនឹង​បញ្ហា សុខភាព​អ្នក​ក៏​ជួបនឹង​បញ្ហា​ដែរ ជា​ពិសេស រដូវ​អ្នក​តែ​ម្តង​។ ដូចនេះ ប្រសិនជា​អ្នក​មិន​ចង់​រាំងរដូវ​មុន​អាយុ អ្នក​គួរតែ​ពិសារ​អាហារ​ដែល​មាន​ផ្ទុក​សារធាតុចិញ្ចឹម ទើប​សុខភាព​អ្នក​អាច​ល្អ​បាន​។

៣-សម្ពាធ​អារម្មណ៍​របស់​អ្នក​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ ដូចនេះ នៅ​ពេល​ដែល​អ្នក​មាន​សម្ពាធ អ្នក​គួរតែ​ចេះ​ទម្លាក់​ចុះ ព្រោះ​បើ​មិន​នៅ​តែ​ទុក​ក្នុង​ចិត្ត នោះ​រដូវ​អ្នក​នឹង​អាច​រាំង​មុន​អាយុ​បាន​គ្រប់ពេល​។ ដូចនេះ សុខភាព​គួរតែ​ថែ​ឲ្យ​បាន​ល្អ ទើប​គ្រោះថ្នាក់​មិន​មក​រក​អ្នក​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ