រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ តុលា នេះ មានរៀបចំពិធីបើកមហាសន្និបាតលើកទី២៤របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាស្តីពី«វឌ្ឍនភាពការងារយៈពេល១ឆ្នាំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១២»។
ពិធីនេះ ស្ថិតក្រោមអធិបតីភាពលោកសួន វិសាល ប្រធានគណៈមេធាវ,ី លោកព្រហ្ម វិចិត្រអក្ខរា អគ្គ លេខាធិការគណៈមេធាវី និងមានការចូលរួមលោកអ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍, លោកជីវ សុងហាក់ តំណាងដ៏ខ្ពង់ខ្ពស់លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រម ទាំងសមាជិក សមាជិកា ក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហភាពមេធាវីទាំងអស់ផងដែរ ។
នៅក្នុងមហាសន្និបាតនេះ គឺមានរបៀបវារកិច្ចពិភាក្សា ដោយបែងចែកជា៥ក្រុម៖ ក្រុមទី១-ប្រធានបទស្តីពីការប្រកបវិជ្ជាជីវៈមេធាវី ក្នុងវិស័យរដ្ឋប្បវេណី។ ក្រុមទី២-ប្រធានបទស្តីពីការប្រកបវិជ្ជាវីៈមេធាវីក្នុងវិស័យព្រហ្មទណ្ឌ ។ ក្រុមទី៣-ប្រធានបទស្តីពីការប្រកបវិជ្ជាជីវៈមេធាវីក្នុងវិស័យពាណិជ្ជកម្ម ។ ក្រុមទី៤-ប្រធានបទស្តីពីការប្រកបវិជ្ជាជីវៈមេធាវីក្នុងវិស័យច្បាប់ការងារ និងក្រុមទី៥-ប្រធានបទស្តីពីការបញ្ហាប្រឈមនានា ក្នុងការប្រកបវិជ្ជាជីវៈមេធាវី ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ