ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្រូវ​នឹង​អ្នក​ដទៃ​បាន​តែ​កុំ​សត្រូវ​នឹង​ខ្លួនឯង

4 ឆ្នាំ មុន

បើ​អ្នក​ដទៃ​ជាស​ត្រូវ​នឹង​យើង យើង​អាច​មាន​ផ្លូវ​នឹង​គេច​ចៀស​បាន​ដោយ​ការ​រត់គេច ឬ​មាន​ញាតិ​មិត្ត​ជួយ​ការពារ​ផង ឬ​ក៏​ពឹងពាក់​អាជ្ញាធរ​សមត្ថកិច្ច​ផង​ក៏​ល្មម​ផុត​ភ័យ​អស់​ទុក្ខ​កង្វល់​បាន ។ ប៉ុន្តែ​បើ​យើង​ជាស​ត្រូវ​នឹង​ខ្លួនឯង​វិញ​ដោយ​ការ​ប្រព្រឹត្ត​លះបង់​អំពើ​ល្អ​ចោល​ដោយ​ខ្លួនឯង​ហើយ គឺ​មិន​មាន​នរណា​អាច​ជួយ​បាន​ឡើយ ។ ឪពុក​ម្ដាយ ញាតិ​មិត្ត…

បើ​អ្នក​ដទៃ​ជាស​ត្រូវ​នឹង​យើង យើង​អាច​មាន​ផ្លូវ​នឹង​គេច​ចៀស​បាន​ដោយ​ការ​រត់គេច ឬ​មាន​ញាតិ​មិត្ត​ជួយ​ការពារ​ផង ឬ​ក៏​ពឹងពាក់​អាជ្ញាធរ​សមត្ថកិច្ច​ផង​ក៏​ល្មម​ផុត​ភ័យ​អស់​ទុក្ខ​កង្វល់​បាន ។

ប៉ុន្តែ​បើ​យើង​ជាស​ត្រូវ​នឹង​ខ្លួនឯង​វិញ​ដោយ​ការ​ប្រព្រឹត្ត​លះបង់​អំពើ​ល្អ​ចោល​ដោយ​ខ្លួនឯង​ហើយ គឺ​មិន​មាន​នរណា​អាច​ជួយ​បាន​ឡើយ ។ ឪពុក​ម្ដាយ ញាតិ​មិត្ត បងប្អូន គ្រូអាចារ្យ​បាន​ត្រឹមតែ​ជា​អ្នក​ទូន្មាន ប្រៀនប្រដៅ អប់រំ​ណែនាំ បង្ហាត់​បង្ហាញផ្លូវ​ប៉ុណ្ណោះ ចំណែក​ការ​ប្រព្រឹត្ត​ធ្វើ​ផ្ទាល់ ជា​រឿង​របស់​យើង​សុទ្ធសាធ ។

ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា គុណធម៌​គឺ​សេចក្ដី​ល្អ​ក្នុង​ខ្លួន មនុស្ស​គ្រប់​រូប​ត្រូវ​សាង​ដោយ​ខ្លួនឯង មិន​មាន​ព្រះ​ឯណា​អាច​សាង​ឲ្យ​យើង​បាន​ឡើយ អ្នក​ណា​ធ្វើ អ្នក​នោះ​នឹង​ទទួលផល ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ