ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ជួបគ្រោះយ៉ាង​រន្ធត់​​ជិត​ផ្សារ​ប៉េសេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែរ​ល​គេ​ស្គាល់​ថា​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ ជិត​ផ្សារ​ប៉េសេ​ចាស់ តាម​បណ្តោយ​ផ្លូវ​៣៧១ សង្កាត់​ចាក់​អង្រែ​លើ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែរ​ល​គេ​ស្គាល់​ថា​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ ជិត​ផ្សារ​ប៉េសេ​ចាស់ តាម​បណ្តោយ​ផ្លូវ​៣៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ែ​ន លី​ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្នាក់​នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​តា​ជៃ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្ដាល ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា QBIX ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ១GZ-០៧១៩ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BC-៨១៣៦ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ចំណុច​កើតហេតុ​ខាងលើ​ដែល​ជា​ផ្លូវ​កោង ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន បាន​វ៉ា​ជែង​ចូល​គន្លង​ផ្លូវ​ម្ខាង​ទៀត ក៍​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទាត​អូស​១០០​ម៉ែត្រ​ខ្ទេច​ស្ទើរ​ទាំងស្រុង ចំណែក​អ្នកបើកបរ​ម៉ូតូ​បែកក្បាល​និង​បាក់ជើង​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ចិញ្ចើម​ផ្លូវ​យ៉ាង​អាណោចអាធ័ម ។

បន្ទាប់​ពី​កើតហេតុ រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ គឺ​ព្យាយាម​បើក​រត់គេច​ទាំង​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង រហូត​ដល់​ក្នុង​ផ្សារ​ប៉េសេ​ថ្មី ទើប​ឈប់​រថយន្ត ហើយ​នាំ​គ្នា​ដោះ​ស្លាក​លេខ​ចេញ​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បន្តិច​ក្រោយមក គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ទំនាក់ទំនង​ហៅ​សាច់ញាតិ លុះ​ពេល​សាច់ញាតិ​មក​ដល់​បាន​នាំ​គ្នា​លើកសព​ដាក់​ក្នុង​រថយន្ត​យក​ទៅ​ផ្ទះ​ដើម្បី​ធ្វើបុណ្យ ហើយ​ប្រាប់​សមត្ថកិច្ច​ថា មិន​បាន​ប្តឹងផ្តល់​អ្វី​ៗ​ទាំងអស់ ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នគរបាល​ចរាចរណ៍​ក្រុងភ្នំពេញ​ចុះ​ធ្វើការ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ជន​បង្ក​មក​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ