ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ធម្មតាៗ​២​យ៉ាង​​ជួយ​ឲ្យ​រោមភ្នែក​ក្រាស និង​រឹង​មាំ​បែប​ធម្មជាតិ

4 ឆ្នាំ មុន

បើសិនជា​ភ្នែក​របស់​ដែល​គួរ​ឲ្យ​ទាក់ទាញ និង​សំខាន់​ហើយ​នោះ យក​ល្អ​គួរតែ​ផ្តល់​ភាព​ស្រស់​ស្អាត​របស់​វា​ជាមួយនឹង​រោមភ្នែក​ដ៏​ក្រាស និង​រឹង​មាំ​បន្ថែម​ទៀត​ទៅ​។ មិនមែន​មាន​មនុស្ស​គ្រប់​គ្នា​កើតមក​មាន​រោមភ្នែក​ក្រាស​រហូត​នោះ​ទេ​។​បើសិនជា​រឿង​នេះ​កើតឡើង​ចំពោះ​អ្នក​មែន​នោះ អ្នក​ក៏​មិនបាច់​យំ និង​សោកស្តាយ​អ្វី​ដែរ​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ធម្មតា​ៗ​ពីរ​យ៉ាង​ដែល​អាច​ជួយ​រោមភ្នែក​អ្នក​ទៅ​ជា​ក្រាស និង​វែង​ជាង​មុន​យ៉ាង​អស្ចារ្យ​៖ ១-ញ៉ាំ​អាហារ​សម្បូរ​វីតាមីន…

បើសិនជា​ភ្នែក​របស់​ដែល​គួរ​ឲ្យ​ទាក់ទាញ និង​សំខាន់​ហើយ​នោះ យក​ល្អ​គួរតែ​ផ្តល់​ភាព​ស្រស់​ស្អាត​របស់​វា​ជាមួយនឹង​រោមភ្នែក​ដ៏​ក្រាស និង​រឹង​មាំ​បន្ថែម​ទៀត​ទៅ​។ មិនមែន​មាន​មនុស្ស​គ្រប់​គ្នា​កើតមក​មាន​រោមភ្នែក​ក្រាស​រហូត​នោះ​ទេ​។​បើសិនជា​រឿង​នេះ​កើតឡើង​ចំពោះ​អ្នក​មែន​នោះ អ្នក​ក៏​មិនបាច់​យំ និង​សោកស្តាយ​អ្វី​ដែរ​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ធម្មតា​ៗ​ពីរ​យ៉ាង​ដែល​អាច​ជួយ​រោមភ្នែក​អ្នក​ទៅ​ជា​ក្រាស និង​វែង​ជាង​មុន​យ៉ាង​អស្ចារ្យ​៖

១-ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C ៖ វីតាមីន C គឺជា​ជីវជាតិ​ដ៏​សំខាន់​មួយ​សម្រាប់​សក់​ដ៏​មាន​សុខ​ភាព​ល្អ​។ ជា​ធម្មតា រោមភ្នែក​ក៏​នឹង​មាន​ប្រយោជន៍​ចេញពី​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​មួយ​នេះ​ដែរ​។ ប្រភព​វីតាមីន C ដ៏​អស្ចារ្យ​មួយ​ចំនួន​មាន​ដូច​ជា ផ្លែ​គី​វី បឺ​រី ផ្លែ​ឈើ​ជូរ​ៗ និង​បន្លែ​ពណ៌​បៃតងចាស់​។ ក្រៅពី​ធ្វើ​ឲ្យ​រោមភ្នែក​ក្រាស​ហើយ វីតាមីន C ក៏​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹង​មាំ​ផង​ដែរ​។

២-លាង​សម្អាត​គ្រឿង​តែង​មុខ​ចោល​ជា​និច្ច ៖ ចូរ​ចាំ​ថា អ្វី​ដែល​អ្នក​ត្រូវធ្វើ​ចុង​ក្រោយ​គេ​នោះ​គឺ​លាង​សម្អាត​គ្រឿង​តែង​មុខ​ដែល​មាន​ទាំង​ប៉ុន្មាន​ចោល​ឲ្យ​អស់​។ ម្យ៉ាងវិញទៀត ពណ៌​ស្រមោល​ភ្នែក និង​ម៉ា​ស្កា​រ៉ា​ដែល​លាប​នោះ​អាច​នឹង​ធ្វើ​ឲ្យ​ស្ទះ​ដល់​រន្ធ​ញើស ឬ​ឬ​ស​គល់​រោមភ្នែក​បាន ដូច្នេះ​វា​ពិតជា​ងាយ​ធ្វើ​ឲ្យ​រោមភ្នែក​ជ្រុះ​ខ្លាំង​នា​ស់​។ ចូរ​ចាំ​ថា អ្នក​បាន​លាង​សម្អាត​វា​ដោយ​ថ្នម​ៗ​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ