ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីពឹង​អ្វី​ស្មើដោយ​ព្រះ​រតនត្រ័យ​មិន​មាន​ឡើយ

4 ឆ្នាំ មុន

មាន​សេចក្តី​ដំណាល​ថា កាល​ព្រះ​បរមគ្រូ​ធរមាន​នៅឡើយ មាន​ព្រះរាជា​មួយ​ព្រះ​អង្គ​ព្រះ​នាម​កោស​ម្ពិ​ក​រាជ ព្រះ​អគ្គមហេសី​ព្រះ​នាម​វេ​ស្សា​មិ​ត្តា សោយរាជ​នៅ​ក្នុង​ក្រុង​ស​ម្ពិ​យ​បរិបូណ៌​ដោយ​សម្បត្តិ​ដ៏​ឧត្តុង្គឧត្តម ។ សម័យមួយ​ព្រះ​នាង​វេ​ស្សា​មិ​ត្តា​បាន​ស្តាប់ធម៌​ព្រះ​សម្ពុទ្ធ​កើត​សេចក្តី​ជ្រះថ្លា​ក៏​ថ្វាយខ្លួន​ជា​ឧបាសិកា​យក​ព្រះ​រតនត្រ័យ​ជាទី​ពឹង​ទី​រំលឹក​ស្មើដោយ​ជីវិត តែង​ទំនុក​ប្រុង​ភិក្ខុសង្ឃ​ដោយ​បច្ច័យ​ទាំង​បួន​រាល់ថ្ងៃ ។ ក្នុង​កាល​ជា​ខាង​ក្រោយមក…

មាន​សេចក្តី​ដំណាល​ថា កាល​ព្រះ​បរមគ្រូ​ធរមាន​នៅឡើយ មាន​ព្រះរាជា​មួយ​ព្រះ​អង្គ​ព្រះ​នាម​កោស​ម្ពិ​ក​រាជ ព្រះ​អគ្គមហេសី​ព្រះ​នាម​វេ​ស្សា​មិ​ត្តា សោយរាជ​នៅ​ក្នុង​ក្រុង​ស​ម្ពិ​យ​បរិបូណ៌​ដោយ​សម្បត្តិ​ដ៏​ឧត្តុង្គឧត្តម ។

សម័យមួយ​ព្រះ​នាង​វេ​ស្សា​មិ​ត្តា​បាន​ស្តាប់ធម៌​ព្រះ​សម្ពុទ្ធ​កើត​សេចក្តី​ជ្រះថ្លា​ក៏​ថ្វាយខ្លួន​ជា​ឧបាសិកា​យក​ព្រះ​រតនត្រ័យ​ជាទី​ពឹង​ទី​រំលឹក​ស្មើដោយ​ជីវិត តែង​ទំនុក​ប្រុង​ភិក្ខុសង្ឃ​ដោយ​បច្ច័យ​ទាំង​បួន​រាល់ថ្ងៃ ។

ក្នុង​កាល​ជា​ខាង​ក្រោយមក មាន​ស្តេច​ប​ច្ច​ន្ត​រាជ​មួយ​ព្រះ​អង្គ​ប្រាថ្នា​ចង់បាន​រាជសម្បត្តិ​ក៏​លើកទ័ព​មក​បម្រុង​ឡោម​ចាប់​ព្រះបាទ​កោស​ម្ពិ​ក​រាជ ស្តេច​ទ្រង់​ជ្រាប​ហើយ ក៏​លើកទ័ព ទៅ​ច្បាំង​តបត​វិញ​តែ​ត្រូវ​បរាជ័យ​ចាញ់​ស្តេច​ប​ច្ច​ន្ត​រាជ ក៏​ត្រូវ​ស្តេច​ប​ច្ច​ន្ត​រាជ​ចាប់​ព្រះ​អង្គ​ធ្វើ​គត់​ទៅ ។

ឯ​នាង​វេ​ស្សា​មិ​ត្តា​ជា​ព្រះ​អគ្គមហេសី ត្រូវ​ពួក​ទាហាន​ខាង​ស្តេច​ប​ច្ច​ន្ត​រាជ​ចាប់​បាន​នាំ​យក​ទៅ​ថ្វាយ​ស្តេច​ប​ច្ច​ន្ត​រាជ​ៗ ទត​ឃើញ​ព្រះ​រូបឆោម​ល្អ​ស្រស់ ក៏​និយាយ​លួងលោម​នាង​ដើម្បី​ធ្វើ​មហេសី ព្រះ​នាង​មិន​ព្រម​ទ្រង់មាន​ព្រះ​សុ​វ​ណ្ណិ​យ​ថា ខ្ញុំ​ជា​ស្ត្រី​មានយស​ស័​ក្ត​ធំ​ដោយសារ​ព្រះ​ស្វាមី​ខ្ញុំ​ព្រះ​រាជទាន​ឲ្យ ឥឡូវ​ព្រះ​អង្គ​សម្លាប់​ស្វាមី​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​រីករាយ​ជាមួយ​ព្រះ​អង្គ​ដូច​ម្តេច​កើត ខ្ញុំ​មាន​សេចក្តី​ក្រោធ​ចំពោះ​ព្រះ​អង្គ​តែ​ម្យ៉ាង ។

ព្រះបាទ​ប​ច្ច​ន្ត​រាជ​ទ្រង់​ព្រះ​សណ្តាប់​ហើយ ក្រោធ​ពិរោធ​ជា​ខ្លាំង បង្គាប់​ឲ្យ​អាមាត្យ​ដុត​ភ្លើង​ឆេះ​សន្ធោសន្ធៅ ហើយ​បង្គាប់​ឲ្យ​នាង​ចូល​ទៅ​ក្នុង​ភ្លើង ព្រះ​នាង​មិន​ព្រម​ចូល ទ្រង់មាន​ព្រះ​សុ​វ​ណ្ណិ​យ​តប​ថា ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អាក្រក់​ផុត​ជាង​ជន​ទាំងពួង​ក្នុង​លោក សម្លាប់​ស្វាមី​គេ​ហើយ ដុត​សម្លាប់​មហេសី​គេ​ទៀត ខ្ញុំ​គ្មាន​សត្រូវ​នឹង​ព្រះ​អង្គ​ទេ មិន​គួរ​អ្នក​ណា​ធ្វើ​ទោស​បាន​ឡើយ ។

ព្រះបាទ​ប​ច្ច​ន្ត​រាជ​ឲ្យ​អាមាត្យ​ចង​បោះ​ទៅ​ក្នុង​ភ្លើង ។ ក្នុង​ពេល​ដែល​គេ​ចាប់ចង​ព្រះ​នាង​វេ​ស្សា​មិ​ត្តា ទ្រង់​រំពឹង​ថា​អ​ត្មា​អញ​គ្មាន​អ្វី​ជាទី​ពឹង​ទេ មាន​តែ​ព្រះ​រតនត្រ័យ​ទាំង​បី​ជាទី​ពឹង​ដ៏​ប្រសើរ​របស់​អញ គិត​ដូច្នេះ​ហើយ​នាង​រំពឹង​ក្នុង​ព្រះ​ទ័យ​ថា ពុ​ទ្ធំ សរ​ណំ គ​ច្ឆា​មិ ធ​ម្មំ សរ​ណំ គ​ច្ឆា​មិ ស​ង្ឃំ សរ​ណំ គ​ច្ឆា​មិ ដូច្នេះ​ពុំដែល​ដាច់ ។ ដោយ​គុណានុភាព​ព្រះ​រតនត្រ័យ​ភ្លើង​ឥត​មាន​ក្តៅ​ដល់​ព្រះ​នាង​ឡើយ ទោះបី​នៅ​ក្នុង​គំនរ​រងើកភ្លើង​ធំ​ដល់​ម្ល៉ោះ ក៏​ហាក់ដូចជា​នៅ​ក្នុង​ត្របកឈូក ។

ព្រះបាទ​ប​ច្ច​ន្ត​រាជ​ទត​ឃើញ​អស្ចារ្យ​ដូច្នោះ​ហើយ ក៏​ស្ទុះ​ទៅ​យក​នាង​ពី​គំនរ​ភ្លើង​ហើយ​ថ្វាយបង្គំ​នាង​ធ្វើ​ជា​មាតា​បង្កើត ទំនុកបំរុង​នាង​សព្វគ្រប់​ឥត​មាន​ខ្វះ ។ ព្រះ​នាង​វេ​ស្សា​មិ​ត្តា​ទ្រង់​រំលឹក​ទូន្មាន​ព្រះបាទ​ប​ច្ច​ន្ត​រាជ​និង​មហាជន​ឲ្យ​ធ្វើ​ទាន​រក្សាសីល​គ្រប់​ៗ​គ្នា ដល់​ព្រះ​នាង​អស់​អាយុ បាន​ទៅ​កើត​ក្នុង​ទេវលោក​បរិបូ​ណ៍​ដោយ​សម្បត្តិ​យ៉ាង​អស្ចារ្យ ៕ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ