ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ខេត្តសៀមរាប​ចេញ​ដីកា​បង្គាប់​ឱ្យ​​ចាប់ខ្លួន​អតីត​ចៅសង្កាត់​សាលា​កំរើក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា​ឆ្នាំ​២០១៩ នេះ​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​ដីកា​មួយទៀត​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក ជិន សុខ​ង៉េ​ង អតីត​ចៅសង្កាត់​សាលា​កំរើក ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា​ឆ្នាំ​២០១៩ នេះ​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​ដីកា​មួយទៀត​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក ជិន សុខ​ង៉េ​ង អតីត​ចៅសង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ពី​បទ​រួមគំនិត​ក្បត់ ។

អ្នកនាំពាក្យ​សាលាដំបូង​បន្ត​ថា ជន​ត្រូវ​ចោទ ជិន សុខ​ង៉ែ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ចោទប្រកាន់​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១២២៣ ចុះ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ពី​បទ​រួមគំនិត​ក្បត់ ដោយ​យោង​តាម​បញ្ញត្តិ​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ «​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក្រោម​ឧបាយ កល​ជា​ផែនការ​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន​សម រ​ង្ស៊ី​» ដោយ​មានការ​អំពាវនាវ និង​ប្រើ​ថវិកា​ប៉ុនប៉ង​បង្កើត​កងកម្លាំង​ឧទ្ទាម​ប្រដាប់​អាវុធ​ខុសច្បាប់ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ​។

នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​បាន​បញ្ជាក់​ជូន​ថា​ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ស្វែងរក​ជន​នេះ​យក​មក​អនុវត្ត​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ