ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ខារ៉ាអូខេ​វិញ​ឈ្លះ​ជាមួយ​មិត្តភក្ដិ មានអី​គេ​រត់​ចោល ចុង​ក្រោយ​រករឿង​គេ​ពេញ​ផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ចេញពី​ខារ៉ាអូខេ​វិញ ស្រវឹង​រករឿង​មិត្តភក្តិ​ត្រូវ​បាន​មិត្តភក្ដិ​រត់​ចោល ហើយ​បាន​សន្តិសុខ​ហៅ​ម៉ូតូ​កង់​បី​ឲ្យ​ជូន​ទៅ​ផ្ទះ លុះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​រករឿង​វាយ​អ្នក​រត់​កង់​បី​ថែម​ទៀត​ក៏​ត្រូវ​ខាង​កង់​បី​ទុក​ចោល​កណ្ដាលផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ចេញពី​ខារ៉ាអូខេ​វិញ ស្រវឹង​រករឿង​មិត្តភក្តិ​ត្រូវ​បាន​មិត្តភក្ដិ​រត់​ចោល ហើយ​បាន​សន្តិសុខ​ហៅ​ម៉ូតូ​កង់​បី​ឲ្យ​ជូន​ទៅ​ផ្ទះ លុះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​រករឿង​វាយ​អ្នក​រត់​កង់​បី​ថែម​ទៀត​ក៏​ត្រូវ​ខាង​កង់​បី​ទុក​ចោល​កណ្ដាលផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចោមរោម​មើល​ព្រោងព្រាត ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៥ ខែតុលា​នេះ ទុល​មុខ​នឹង​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

បុរស​ខាងលើ​មិន​ត្រូវ​បាន​ឲ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា វ័យ​២៥​ឆ្នាំ សម្បុរ​ស ពាក់​អាវយឺត​ខ្មៅ ខោជើងវែង​ពណ៌​ខ្មៅ ។

តាម​សម្តី​បុរស​ជា​សន្តិសុខ​ដែល​យាម​នៅ​ខារ៉ាអូខេ​មួយ​កន្លែង សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ខាងលើ​រួម និង​មិត្តភក្តិ​មួយ​ចំនួន​បាន​នាំ​គ្នា​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ​មួយ​កន្លែង នៅ​ម្ដុំ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ លុះ​ពេល​ផឹក​ស្រវឹង​បុរស​ខាងលើ​បាន​ទាស់សម្តី​គ្នា​ជាមួយ​មិត្តភក្ដិ​ក៏​ត្រូវ​មិត្តភក្ដិ​ទុក​ចោល ហើយ​បើករថយន្ត​ចេញ​មក​ចោល​បាត់ ដោយ​ទុក​បុរស​រូប​នោះ​ឲ្យ​នៅ​ក្នុង​ខារ៉ាអូខេ​តែ​ម្នាក់ឯង​ឃើញ​សភាព​បែប​នេះ បុរស​ជា​មេ​សន្តិសុខ​បាន​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​ឲ្យ​ជូន​បុរស​រូប​នោះ​ទៅ​ផ្ទះ​នៅ​ជិត​មន្ទីរពេទ្យ​រុ​ស្ស៊ី​លុះ​ជិះ​មក​ដល់​មុខ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី​ក៏​ស្រាប់តែ​បុរស​រូប​នោះ​រករឿង​វាយ​អ្នក​បើក​ម៉ូតូ​កង់​បី ទើប​អ្នក​រត់​កង់​បី​បាន​ដេញ​បុរស​រូប​នោះ​ឲ្យ​ចុះ​នៅ​កណ្ដាលផ្លូវ​តែ​ម្តង ហើយ​នៅ​ពេល​ចុះ​ពីលើ​កង់​បី​ហើយ​បុរស​រូប​នោះ​បា​នរក​រករឿង​វាយ​គេឯង​នៅ​តាម​ផ្លូវ​រហូត​ទាល់តែ​ផ្អើល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជួយ​ហៅ​សមត្ថកិច្ច​ឲ្យ​មក​មើល​ផង​ដែរ ។

បន្តិច​ក្រោយមក​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ ក៏​មិនដឹង​ធ្វើ​យ៉ាងម៉េច​ដែរ គឺ​ទុក​ឲ្យ​បុរស​រូប​នោះ​និយាយ​ឆ្ការដៃ ឆ្ការ​ជើង​រហូត​ទាល់តែ​សន្លប់​បាត់ស្មារតី ទើប​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មក​ដឹក​យក​ទៅ​មន្ទីរពេទ្យ រួច​ចាំ​ទំនាក់ទំនង​រក​សាច់ញាតិ​តាម​ក្រោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ