អា​និ​ច្ចា​! កម្មករ​ចិញ្ចឹម​ត្រី​ម្នាក់ ធ្លាក់​ចុះ​ម៉ាស៊ីន​កៀប​ជាប់​.​ក​យ៉ាង​រន្ធត់ (​​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ជា​កម្មករ​ចិញ្ចឹម​ត្រី​ម្នាក់​ត្រូវ​ម៉ាស៊ីន​កូរ​ចំណី​ត្រី​វាយ​បោក​ជាប់​.​ក បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជី​វីត​នៅ​ពេល​បញ្ជូន ទៅ​កាន់​មណ្ឌល​សុខភាព​ព្រែក​ព្នៅ ខណៈ​ពេល​កំពុង​តែ​ធ្វើការ ហើយ​ធ្លាក់​ចូល​ក្នុង​ម៉ាស៊ីន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩​នៅ​ចំណុច​ស្រះ​ត្រី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ម៉ៅ ម៉េ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​ចិញ្ចឹម​ត្រី ស្នាក់​នៅ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

បើ​តាម​កម្មករ​ដូច​គ្នា​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ រូ​ម​ទាំង​កម្មករ​២​នាក់​ទៀត​បាន​រៀបចំ​បង្កាត់ភ្លើង ដើម្បី​លាយ​កន្ទក់​ធ្វើ​ជា​ចំណី​ត្រី ខណៈនោះ​ក៏​បាន​បញ្ឆេះ​ម៉ាស៊ីន ដើម្បី​កូរ​ចំណី​ត្រី​ផង​ដែរ ។

កម្មករ​ដដែល​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ចំណី​ត្រី​ប្រា​ឆ្អិន​ហើយ កម្មករ​២​នាក់​បាន​ជញ្ជូន​យក​ទៅ​ដាក់​នៅ​មាត់​ស្រះ ដោយឡែក​ជន​រង​គ្រោះ​កំពុង​តែ​នៅ​ក្នុង​រោង​ម៉ាស៊ីន ។ ខណៈនោះ​មិនដឹង​ថា មូលហេតុ​អ្វី​នោះ​ទេ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន ហើយ​ត្រូវ​បាន​ម៉ាស៊ីន​កូរ​បោក​កៀប​ជាប់​.​ក​តែ​ម្តង ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ត្រូវ​បាន​កម្មករ​ដូច​គ្នា​មក​ឃើញ ក៏​បាន​ពន្លត់​ម៉ាស៊ីន ហើយ​ហៅ​ថៅកែ​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ព្រែក​ព្នៅ តែ​ត្រូវ​គ្រូពេទ្យ​និយាយ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

បើ​តាម​នគរបាល​បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​សង្ស័យ​ថា កម្មករ​រូប​នោះ​បាន​យក​ប៉ែល​​មក​ឈូស​ចំណី​ត្រី​ដែល​នៅ​ជាប់មាត់​ម៉ាស៊ីន​កូរ​ចំណី​ត្រី​នោះ ហើយ​ត្រូវ​ម៉ាស៊ីន​កូរ បោក​ធ្លាក់​ចូល​ក្នុង​ម៉ាស៊ីន រួច​កៀប​ជាប់​.​ក បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។ លុះ​នៅ​រសៀល​ថ្ងៃ​នោះ​ផង​ដែរ សមត្ថ​កិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ផង​ដែរ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួរ​សារ​នាំ​យក​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ