ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋថា ៖ អាស្រមរូបសំណាកជាច្រើនរូបនៅជើងភ្នំស្វាយស័ក្តិសិទ្ធិ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ អាស្រមរូបសំណាកជាច្រើនរូបនៅជើងភ្នំស្វាយ ស្ថិត​នៅ​ចំណុចជើងភ្នំស្វាយខាងជើង ​ក្នុង​ភូមិគោរដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​​ថា ស័ក្តិសិទ្ធិ ពេលមានអ្នក​មកបន់ស្រន់​សុំសេចក្តីសុខ…

ខេត្ត​បន្ទាយមានជ័យ ៖ អាស្រមរូបសំណាកជាច្រើនរូបនៅជើងភ្នំស្វាយ ស្ថិត​នៅ​ចំណុចជើងភ្នំស្វាយខាងជើង ​ក្នុង​ភូមិគោរដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​​ថា ស័ក្តិសិទ្ធិ ពេលមានអ្នក​មកបន់ស្រន់​សុំសេចក្តីសុខ សេចក្តីចម្រើន និង​សុំ​ឱ្យ​ប្រឡង​ជាប់​ ។

សូមបញ្ជាក់ថា​ អាស្រមរូបសំណាក់ជាច្រើនរូបនៅជើងភ្នំស្វាយខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការងនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រីបានកសាង​មាន​រយៈពេល២ទៅ៣ឆ្នាំមកហើយ ​និង​ត្រូវបានគេសង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​មកអុជ​ទៀន​ធូបសុំ​ទឹកមន្ត សុំ​សេចក្តីសុខ និងសេចក្តីចម្រើន ហើយរយៈពេល២ឆ្នាំកន្លង​មកនេះ នៅ​ពេល​ប្រឡងបាក់ឌុបក៏មាន​សិស្សានុសិស្ស​បាននាំគ្នា​មក​​បន់​ស្រន់សុំ​ឱ្យ​ប្រឡងជាប់ផងដែរ​។

​តាម​ប្រភពពី​លោកស្រី​ម្នាក់​ដែលកសាងអាស្រម​ខាងលើនេះ​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា លោកស្រីគឺ​ជាអាជីវករលក់ដូរ ហើយមូលហេតុដែលលោកស្រី​កសាង​អាស្រមរូបសំណាកជាច្រើនរូបនៅជើងភ្នំស្វាយនេះ​ឡើង គឺ​ព្រោះតែ​​​នៅ​យប់​មួយ ពេលលោកស្រីលង់លក់ក្នុង​ដំណេក​ស្រាប់តែ​​សុបិនឃើញ​​មាន​អ្នកសុំអោយកសាងអាស្រមនៅជើងភ្នំស្វាយខាងជើង ​។ បន្ទាប់មក​ទើប​លោកស្រី​ពិភាក្សាជាមួយ​ស្វាមីបានទិញដី ហើយកសាងអាស្រម និងកសាងរូបសំណាក​ព្រះ​ពុទ្ធធំ​មួយអង្គ និងរូបសំណាកជាច្រើន​ទៀត​។

​លោកស្រីបានបញ្ជាក់ថា ក្រោយពីលោកស្រីនិងស្វាមី ព្រមទាំង​ក្រុមគ្រួសារកសាងអាស្រមនេះឡើង ឃើញថា ការរកស៊ីទទួលទានដូចជាកាក់កប និងមានសេចក្តីសុខ សេចក្តីចម្រើនត្រជាក់ត្រជុំក្នុងក្រុមគ្រួសារ ។ មិនតែប៉ុណ្ណោះ​បាន​លេចឮដល់ប្រជាពលរដ្ឋ​នាំគ្នាទៅ​អុជទៀន​ធូបសុំទឹកមន្តដើម្បីសុំសេចក្តីសុខនិងសេចក្តីចម្រើន ​។ ចំណែក​សិស្សដែលប្រឡងបាក់ឌុប២ឆ្នាំកន្លងមកនេះ ក៏​បាននាំគ្នាទៅអុជ​ធូបសុំអោយប្រឡងជាប់ ហើយ​ក៏មាន​អ្នក​ប្រឡង​ជាប់ដូចបំណងមែន​។

​តាម​ប្រភពពី​ប្រជាពលរដ្ឋដែលទៅ​បន់​ស្រន់នៅអាស្រមជើងភ្នំស្វាយបានបញ្ជាក់ថា ក្រោយពេលគាត់មានទុក្ខ​អ្វីមួយ គឺគាត់តែងតែទៅ​បួង​សួងសុំសេចក្តីសុខ ដោយគ្រាន់តែទិញធូបទៀន​អុជ និងថ្វាយ​ចេក១ស្និត ដើម្បីបួងសួង​ តែងតែទទួល​បានសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ ហើយរកស៊ីកាក់កបផងដែរ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ