រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ឪពុកមា និងក្មួយបានក្រឡាប់ទូកលិចលង់ទឹកស្លាប់ ខណៈពេលដែលជិះទូកត្នោតទៅបះផ្កាស្នោ នៅក្នុងអូរដែលគេជីកយកដីលក់មួយកន្លែងនៅក្រោយភូមិ ដែលគ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោង ប្រមាណ៨ព្រឹក ថ្ងៃទី១៥ ខែតុលានេះ នៅចំណុចអូរក្រៅខាងក្រោយផ្ទះ ស្ថិតនៅក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។
សេចក្តីរាយការណ៍បានបន្ត ជនរងគ្រោះដែលបានស្លាប់ត្រូវបានសមត្ថកិច្ចឱ្យដឹងថា ១.ឈ្មោះ ចយ សម្ផស្ស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកសិករ និង២.ឈ្មោះ ដន រិទ្ធ ភេទប្រុស អាយុ៦ឆ្នាំ ជាសិស្ស ។ អ្នកទាំង២នាក់ ជាឪពុកមា និងក្មួយ រស់នៅក្បែរកន្លែងកើតហេតុខាងលើ ។
តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជាឪពុកមា និងក្មួយទាំងពីរនាក់បានជិះទូកត្នោតទៅបេះផ្កាស្នោ នៅក្នុងរណ្តៅដែលគេជីកដីលក់នៅអូរក្រៅខាងក្រោយផ្ទះ ។ ខណៈពេលដែលជិះទូកនោះមិនទាន់ទៅដល់គោលដៅផងស្រាប់តែទូកក្រឡាប់លិច បណ្ដាលឲ្យឪពុកមា និងក្មួយតូចបានលង់ទឹកស្លាប់តែម្តង ។ នេះស បញ្ជាក់ថា សូមបងប្អូនប្រុងប្រយ័ត្ន និងមើលថែកូនៗ និងចាស់ៗឲ្យបានល្អ ព្រោះគ្រោះថ្នាក់មើលមិនឃើញឡើយ ។ តាមព័ត៌មានបានឲ្យដឹងថា ភ្លាមៗត្រូវបានអ្នកភូមិនាំគ្នាទៅជួយសង្គ្រោះតែមិនអាចជួយបាន៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ