ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ហ្វី​លី​ពី​ន​ប្តេជ្ញា​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​កងទ័ព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​កងទ័ពជើងគោក​កម្ពុជា និង​ហ្វី​លី​ពី​ន​បាន​ប្តេជ្ញា​រួម​គ្នា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត បន្ទាប់​ពី​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​២ បាន​ចុះ​អនុស្សរណៈ​រួម​គ្នា កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​កងទ័ពជើងគោក​កម្ពុជា និង​ហ្វី​លី​ពី​ន​បាន​ប្តេជ្ញា​រួម​គ្នា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត បន្ទាប់​ពី​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​២ បាន​ចុះ​អនុស្សរណៈ​រួម​គ្នា កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ។

ការ​ប្តេជ្ញា​រួម​គ្នា​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​រវាង​ឧត្តមសេនីយ៍ ទោ​ឡេ​ណាត អា​ហ្គុ​ស​ស្ទី​ន (Lenard Agustin) មេបញ្ជាការ​កងពលធំ​ថ្មើរជើង​លេខ​៧ នៃ​កងទ័ព ជើង​គោក​ហ្វី​លី​ពី​ន និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ខេមរភូមិន្ទ​កាលពី​រសៀល​ថ្ងៃ​ទី​ចន្ទ ទី​១៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក រាជធានី​ភ្នំពេញ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ គណៈប្រតិភូ​កង​ហ្វី​លី​ពី​ន ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​ពិសេស​បាន មក​ចូលរួម​អបអរសាទរ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ថ្ងៃ​បង្កើត​កងពល តូច​លេខ​៧០ នៃ​កងទ័ពជើងគោក​កម្ពុជា និង​បាន​អញ្ជើញ​មក​កាន់​ទីបញ្ជាការ​កង ទ័ពជើងគោក ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា ក្នុង​នាម​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ លោក សូម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ហ្វី​លី​ពី​ន​ក៏​ដូច​ជា កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ក្រោយ​ពី​ក្រសួង ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​អនុស្សរណៈ​រួម​គ្នា​កាលពី​ឆ្នាំ​២០១៧ ដែល​បាន​បើក ឱកាស​ឲ្យ​កងទ័ព​ទាំង​ពីរ​អាច​ធ្វើការ​ជាមួយ​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ប្រវត្តិ​នៃ​ការ​បង្កើត​កងទ័ព ជើង​គោក​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​កសាង​សន្តិភាព​រហូត​មក​ដល់ បច្ចុប្បន្ន​នេះ ដោយ​ចំពោះ​មុខ​កងទ័ពជើងគោក​កម្ពុជា​ក៏​កំពុង​អនុវត្ត​ផែនការ​កំណែទម្រង់ របស់​ខ្លួន​ផង​ដែរ ដែល​ក្នុង​នោះ​កិច្ចការ​ជា​អាទិភាព គឺ​ការ​កសាង​ធនធានមនុស្ស​ក្នុង​កងទ័ព​។ ឧត្តមសេនីយ៍ទោ ឡេ​ណាត អា​ហ្គុ​ស​ស្ទី​ន (Lenard Agustin) មេបញ្ជាការ​កងពលធំ​ថ្មើរជើង លេខ​៧​នៃ​កងទ័ពជើងគោក​ហ្វី​លី​ពី​ន បាន​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ​មេបញ្ជាការ​កងទ័ព ជើង​គោក​កម្ពុជា ដែល​បាន​ទទួល​ជួប​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​កងទ័ព​ហ្វី​លី​ពី​ន ។ ជាក់ស្តែង​ទិដ្ឋភាព​ក្នុង​ឱកាស​ដែល​គណៈប្រតិភូ​បាន​ចូលរួម​ពិធី​ខួប​លើក​ទី​២៥ នៃ​ថ្ងៃ​បង្កើត កងពលតូច​លេខ​៧០​នា​ពេល​ថ្មី​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ