ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ថ្ងៃ​គេ​បង្ក្រាប​២​កន្លែង​ផ្សេង​គ្នា តែ​កម្លាំង​ជំនាញ​ជលផល​ធ្វើ​តែ​មិនដឹង

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ អនុវត្ត​ន៏​តាម​ការ​ណែនាំ​របស់​លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្តក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ស្រុក កម្លាំង​សមត្ថកិច្ច​បាន​បន្តសកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទដោយ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ចំនួន​២​កន្លែង​ផ្សេង​គ្នា​តាម​បឹងបួរ​ជាប់​ដង​ទន្លេមេគង្គ​ប្រភេទ​លប​ស្បៃ​មុង…

ខេត្ត​ត្បូងឃ្មុំ ៖ អនុវត្ត​ន៏​តាម​ការ​ណែនាំ​របស់​លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្តក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ស្រុក កម្លាំង​សមត្ថកិច្ច​បាន​បន្តសកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទដោយ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ចំនួន​២​កន្លែង​ផ្សេង​គ្នា​តាម​បឹងបួរ​ជាប់​ដង​ទន្លេមេគង្គ​ប្រភេទ​លប​ស្បៃ​មុង និង​លប​សាច់​យុំ​ាំ​ង​កាវ ក្នុង​ឃុំ​ទួល​ស្នួល​និង​ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ រឹបអូស​បាន​បទល្មើស​នេសាទ​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ​ចោល ។

លោក​វរ​សេនី​យ៏​ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​ក្នុង​រដូវ​បើក​នេសាទកម្លាំង​មូលដ្ឋាន​បាន​រាយ​ការ​ណ៏​មក​រូប​លោក ហើយ​ក៏​បាន​សុំ​គោល​ការ​ណ៏​ពី​លោកស្នងការ​នគរបាលខេត្ត​ដោយនៅ​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក កម្លាំង​អន្តរា​គម​ន៏​របស់​អធិការដ្ឋាន​ស្រុក​បាន​ចុះ​សហការ​ជាមួយនឹង​ប៉ុ​ស្ត៏​រដ្ឋបាល​ទួល​ស្នួល ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​លប​ស្បៃ​មុង ត្រង់​ចំនុច​បឹង​អា​ទាំង​ក្រោយ​ភូមិ​មុខ​ភ្នំ ឃុំ​ទួល​ស្នួល បាន​ស្បៃ​មុង​ចំនួន​២១​មាត់ របាំង​ព្រួល​ស្បៃ​មុង​ប្រវែង​១.៤៧០​ម៉ែត្រ បង្គោល​ឫស្សី​២៨៦​ដើម ត្រូវ​បាន​កាប់​បំផ្លាញ​ចោល និង​បាន​ចាក់​លែង​កូន​ត្រី​ទង្ង​ន់​៨៩​គីឡូក្រាម​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ ។

លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ដដែល​កម្លាំង​ស្រុក​បាន​បន្ត​ចុះ​សហការ​ជាមួយនឹង​ប៉ុ​ស្ត៏​រដ្ឋបាល​ឈូក នៅ​ត្រង់​ចំនុច​ភូមិ​ឈូក ឃុំ​ឈូក បាន​លប​សាច់​យុំ​ា​ង​កាវ​ចំនួន​១៧​មាត់​របាំង​ព្រួល​ស្បៃ​មុង​ប្រវែង​៣៥៥​ម៉ែត្រ បង្គោល​ឫស្សី​ចំនួន​១៩០​ដើម ត្រូវ​បាន​បំផ្លាញ​ចោល​នៅនឹង​កន្លែង​តែ​ម្តង ។

ជាមួយ​នោះ​ក្រោម​ការ​ណែនាំ​របស់​លោកស្នងការ​នគរបាល​ខេត្ត ក៏​ដូច​ជា​លោក​អភិបាលស្រុក​ក្រូចឆ្មារ កម្លាំង​សមត្ថកិច្ច​និង​បន្ត​ចុះ​បង្ក្រាប​នៅ​កន្លែង​ផ្សេង​ទៀត ជាមួយ​នោះ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​បទល្មើស​នេសាទ ដាក់​នៅ​ទីណា​ក៏​ដោយ​សូម​ប្រញាប់​រាយ​ការ​ណ៏មក​សមត្ថកិច្ច​ដើម្បី​មាន​វិធានការ​ចុះ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ