ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយលុក… លោក​​ត្រាំ​ពង្រឹង​វោហា​សាស្ត្រ​ប្រឆាំង

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​តួ​ក​គី​-​ស៊ី​រី ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​​​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​១៤​តុលា ​ពង្រឹង​វោហា​សាស្ត្រ​ប្រឆាំង​តួ​ក​គី ដោយ​អំពាវនាវ​ឲ្យ​តួ​ក​គី​បញ្ឈប់​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ស៊ី​រី និង​ដោយ​ប្រកាស​ទណ្ឌកម្ម​មួយ​ចំនួន ខណៈ​កងទ័ព​ស៊ី​រី​កំពុង​ដាក់​ពង្រាយ​នា​ភាគ​ខាងជើង​ប្រទេស ប្រឈម​មុខ​នឹង​ការ​វាយលុក​នេះ​។ កាលពី​ថ្ងៃ​ទី​១៣​តុលា…

សហរដ្ឋអាមេរិក​-​តួ​ក​គី​-​ស៊ី​រី ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​​​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​១៤​តុលា ​ពង្រឹង​វោហា​សាស្ត្រ​ប្រឆាំង​តួ​ក​គី ដោយ​អំពាវនាវ​ឲ្យ​តួ​ក​គី​បញ្ឈប់​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ស៊ី​រី និង​ដោយ​ប្រកាស​ទណ្ឌកម្ម​មួយ​ចំនួន ខណៈ​កងទ័ព​ស៊ី​រី​កំពុង​ដាក់​ពង្រាយ​នា​ភាគ​ខាងជើង​ប្រទេស ប្រឈម​មុខ​នឹង​ការ​វាយលុក​នេះ​។

កាលពី​ថ្ងៃ​ទី​១៣​តុលា ​ស៊ី​រី​ដែល​មាន​ទំនាក់ទំនង​តានតឹង​ជាមួយ​ពួក​ជនជាតិភាគតិច​ឃើ​ត តែ​បរិហារ​ប្រតិបត្តិការ​យោធា​របស់​តួ​ក​គី​ចូល​ដែនដី​ខ្លួន ប្រកាស​ពី​ការ​បញ្ជូន​កងទ័ព​ទៅ​កាន់​ភាគ​ខាងជើង​ប្រទេស រួច​នា​ថ្ងៃ​ទី​១៤​តុលា​កងទ័ព​ស៊ី​រី​បាន​លើក​ទៅ​ដល់​ក្បែរ​ព្រំដែន​តួ​ក​គី​ហើយ​។ សហរដ្ឋអាមេរិក​ចង់​ឲ្យ​តួ​ក​គី​អនុ​វត្តបទ​ឈប់​បាញ់​គ្នា​មួយ​ជា​បន្ទាន់ ហើយ​ចាប់ផ្ដើម​ចរចា​ជាមួយ​កងកម្លាំង​ឃើ​ត​ស៊ី​រី ដែល​ក្រោយ​ពី​អា​មេ​រិ​ក​លែងដៃ​ចោល បាន​ងាក​ទៅ​ពឹង​កងទ័ព​ស៊ី​រី​ឲ្យ​ជួយ​ទប់​ការ​វាយលុក​របស់​តួ​ក​គី​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​MARK ESPER​គូសបញ្ជាក់​ថា ការ​វាយលុក​របស់​តួ​ក​គី នាំ​ឲ្យ​មានការ​ដោះ​លែង​ពួក​អ្នកទោស​គ្រោះថ្នាក់​បំផុត​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ច្រើន​នាក់​។ ការ​លុក​លុយ​​នោះ​មិន​អាច​ទទួលយក​បាន ហើយ​បំផ្លាញ​បេសកកម្ម​អន្តរជាតិ​ប្រឆាំង​ក្រុម​ជី​ហា​ដ​រដ្ឋ​អ៊ិ​ស្លា​ម ដែល​សម្រេច​បាន​ជោគជ័យ​នៅ​ស៊ី​រី​។

ក្រោយ​រយៈពេល​១​ស​ប្ដា​ហ៍​នៃ​ការ​និយាយ​មិន​ស៊ី​សង្វា​ក់​គ្នា អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​១​រូប​គូស​បញ្ជាក់​ថា រាល់​ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​១០០០​នាក់ ដែល​ដាក់​ពង្រាយ​ចាប់តាំងពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ នៅ​ភាគ​ខាងជើង​ស៊ី​រី​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​កងកម្លាំង​ឃើ​ត ក្នុង​ការ​ប្រយុទ្ធ ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​ទទួលបញ្ជា​ឲ្យ​ចាកចេញ​ពីស៊ី​រី​។

បណ្ដា​ទណ្ឌកម្ម​អា​មេ​រិ​ក​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៤​តុលា ដោយ​លោក​ដូ​ណា​ល់​ត្រាំ សំដៅ​លើ​រដ្ឋមន្ត្រី​ថាមពល ការពារ​ប្រទេស​និង​មហាផ្ទៃ​តួ​ក​គី​។ ទ្រព្យសម្បត្តិ​របស់​ពួក​គេ​នៅ​សហ​រដ្ឋអាមេរិក​នឹង​ផ្អឹប​ទុក ហើយ​ការ​ផ្ទេរ​ទូទាត់​ប្រាក់​របស់​ពួក​គេ​ជា​ប្រាក់​ដុល្លារ​ត្រូវ​រាំង​ខ្ទប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ