ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ជាតិនិយម​អ៊ុយ​ក្រែ​ន​ ប្រឆាំង​ការ​ចុះចាញ់

4 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ៖ យោង​តាម​ប៉ូលិស​ថា មនុស្ស​ប្រមាណ​ជា​១២.០០០​នាក់​បាន​លើកគ្នា​ហែ​ក្បួន​បាតុកម្ម កាលពី​ថ្ងៃ​ទី​១៤​តុលា​នៅ​ទីក្រុង​កៀវ ដោយ​ចោទប្រកាន់​ប្រធានាធិបតី លោក​VOLODYMYR ZELENSKY​ថា រៀបចំ​ការ​ចុះចាញ់ ប្រឈម​មុខ​នឹង​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្ស៊ី…

ប្រទេស​អ៊ុយ​ក្រែ​ន ៖ យោង​តាម​ប៉ូលិស​ថា មនុស្ស​ប្រមាណ​ជា​១២.០០០​នាក់​បាន​លើកគ្នា​ហែ​ក្បួន​បាតុកម្ម កាលពី​ថ្ងៃ​ទី​១៤​តុលា​នៅ​ទីក្រុង​កៀវ ដោយ​ចោទប្រកាន់​ប្រធានាធិបតី លោក​VOLODYMYR ZELENSKY​ថា រៀបចំ​ការ​ចុះចាញ់ ប្រឈម​មុខ​នឹង​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្ស៊ី ​និង​រុ​ស្ស៊ី ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរការ​សន្តិភាព​។

ពួក​បាតុករ​ភាគច្រើន​ជា​អ្នក​ជាតិនិយម បណ្ដា​អតីត​យុទ្ធ​ជន​ភាគ​ខាងកើត​ប្រទេស និង​សមាជិក​នៃ​បណ្ដា​អង្គការ​យោធា​ប្រតិព័ទ្ធ បាន​ប្រមូលផ្ដុំ​គ្នា​នា​កណ្ដាល​ទីក្រុង​កៀវ ដោយ​ស្រែក​ពាក្យ​ស្លោក​​នានា​ប្រឆាំង​ប្រមុខរដ្ឋ​។ ពួក​គេ​ស្រែ​កថា ZELENSKY​ជា​អ្នក​ចុះចាញ់​! បរាជ័យ​ពួក​ក្បត់​! បដិសេធ​ការ​ចុះចាញ់​។ ពួក​គេ​ក៏​ស្រែក​ផង​ដែរ​ប្រឆាំង​ភាសា​រុ​ស្ស៊ី ដែល​និយម​ប្រើ​ច្រើន​នៅ​អ៊ុយ​ក្រែ​ន ជា​អតីត​សាធារណរដ្ឋ​សហភាព​សូ​វៀត​មួយ ពិសេស​នៅ​ភាគ​ខាងកើត​និង​ភាគ​ខាងត្បូង​ប្រទេស​។

អ្នក​រៀបចំ​បាតុកម្ម​ម្នាក់​លោក​OLEKSII KAIDA​មេដឹកនាំ់​នៃ​គណបក្ស​ស្ដាំ​និយម​ជ្រុល​SVOBODA​និយាយ​ថា យើង​ចង់បាន​ជ៍យ​ជម្នះ​ហើយ​ពុំ​មែន​សន្តិភាព​ដែល​ត្រូវ​បង់់​តម្លៃ​មួយ​ឡើយ​។ មាន​តែ​ជោគជ័យ​ទេ​ដែល​មិន​បង់​តម្លៃ​។

​អ៊ុយ​ក្រែ​ន​ប្រឈម​មុខ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក នឹង​ជម្លោះ​ដោយ​អាវុធ​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស ប្រឆាំង​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ដែល​យោង​តាម​ទីក្រុង​កៀវ​និង​ពួក​លោក​ខាងលិច​ថា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​១៣.០០០​នាក់​ហើយ​។ ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​កាលពី​ខែមេសា នាំ់​ទៅ​ដល់​ជ័យជម្នះ​របស់​លោក​ZELENSKY ជា​អ្នក​ចង់បាន​សន្តិភាព​ហើយ​អាច​ឲ្យ​មានការ​ចរចា​ឡើង​វិញ​ជាមួយ​រុ​ស្ស៊ី ដែល​នាំ​ទៅ​ដល់​ការ​ផ្លាស់​ប្ដូរ​ឈ្លើយសឹក​គ្នា​ដ៏​សំខាន់។

អាជ្ញាធរ​ក្រុង​កៀវ​ក៏​បាន​ផ្ដល់​សុពលភាព​ដែរ​ដល់​ច្បាប់​មួយ ដែល​លើក​ពី​ស្វ័យភាព​កាន់តែ​ទូលាយ​​ដល់​បណ្ដា​តំបន់​បំបែក​ខ្លួន ដែល​ប្រជាជន​អ៊ុយ​ក្រែង​មួយ​ផ្នែក​ចាត់ទុកជា​ការ​ធ្វើ​សម្បទាន​មិន​អាច​ទទួលយក​បាន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ