ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះពួយ​លឿន​ជ្រុល​ពន្លះ​កង់​បី​រុញ​ផ្ទប់​ឡិច​ស៊ី​ស​ដេក​ស្តូក​៣​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៣​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ដែល​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បោះពួយ​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​១​គ្រឿង​យ៉ាង​ពេញទំហឹង ។​ បន្ទាប់​មក​រុញ​ទៅ​ផ្ទប់​ជាមួយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 មួយ​គ្រឿង​ទៀត ដែល​កំពុង​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៣​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ដែល​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បោះពួយ​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​១​គ្រឿង​យ៉ាង​ពេញទំហឹង ។​ បន្ទាប់​មក​រុញ​ទៅ​ផ្ទប់​ជាមួយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 មួយ​គ្រឿង​ទៀត ដែល​កំពុង​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​តែ​ម្ដង ដែល​នគរបាល​និយាយ​ថា គ្រោះថ្នាក់​នេះ​គឺ​បណ្ដាល​មក​ពី​ការ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ខាងលើ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AR-6315 ម៉ូតូ​កង់​បី ពណ៌​ស ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 1N-7677 រីឯ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AI-1893 ។ ដោយឡែក​អ្នកបើកបរ​យានយន្ត​ទាំង​៣​គ្រឿង​នេះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​អ្នក​ដែល​រង​របួស​ទាំង​៣​នាក់​នោះ​រួម​មាន​អ្នកបើកបរ​ម៉ូតូ​កង់​បី​ម្នាក់ និង​អ្នក​ជិះ​ក្នុង​នោះ​២​នាក់ ។

នគរបាល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ដែល​ប្រុង​បត់​ឆ្វេង​ពីក្រោយ​ពេញទំហឹង ព្រមទាំង​រុញ​ម៉ូតូ​កង់​បី​នេះ​ទៅ​បុក​ផ្ទប់​ជាមួយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ក្នុង​ទិ​ដៅ​បញ្ច្រាស ទិស​គ្នា​ទាំង​កម្រោល​បណ្ដាល​ឲ្យ​យានយន្ត​ទាំង​៣​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ចំណែក​អ្នកបើកបរ​ម៉ូតូ​កង់​បី និង​អ្នក​ជិះ​២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។ ក្រោយ​ពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​សម្រួល​មិន​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​រួច​បាន​ប្រគល់​ករណី​មួយ​នេះ​ទៅ​ឲ្យ​ខាង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ