ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​​មែន! ​បុរស​អាច​នឹង​មាន​បញ្ហា​សុខ​ភាព​​ទាំងនេះ​នៅ​ពេល​អាយុ​កាន់តែ​ច្រើន​

4 ឆ្នាំ មុន

នៅ​ពេល​មនុស្ស​ប្រុស​មាន​វ័យក្មេង ពួក​គេ​អាច​នឹង​មាន​សុខភាព​ល្អ​ណាស់​។ ប៉ុន្តែ​ដល់​ពេល​អាយុ​កាន់តែ​ច្រើន អ្នក​ប្រហែលជា​ត្រូវការ​យកចិត្តទុកដាក់​ច្រើន​ទៅ​លើ​រាង​កាយ និង​សរីរាង្គ​សំខាន់​ៗ​ក្នុង​ខ្លួន​បន្ថែម​ហើយ​។​ដោយសារ​តែ​របៀប​រស់នៅ​មួយ​ចំនួន​ដាក់​សម្ពាធ​ដល់​បញ្ហា​សុខភាព​កាន់តែ​ខ្លាំង​នោះ អ្នក​ប្រហែលជា​មិន​បានដឹង​អំពី​សញ្ញា​ប្រកាស​អាសន្ន​របស់​វា​ផង​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​បុរស​គ្រប់​រូប​គួរតែ​យល់​ដឹង​នៅ​ពេល​អាយុ​កាន់តែ​ច្រើន និង​ចាប់ផ្តើម​គ្រប់គ្រង​វា​បណ្តើរ​ៗ​។ ១-ជំងឺ​បេះដូង​សរសៃឈាម ៖…

នៅ​ពេល​មនុស្ស​ប្រុស​មាន​វ័យក្មេង ពួក​គេ​អាច​នឹង​មាន​សុខភាព​ល្អ​ណាស់​។ ប៉ុន្តែ​ដល់​ពេល​អាយុ​កាន់តែ​ច្រើន អ្នក​ប្រហែលជា​ត្រូវការ​យកចិត្តទុកដាក់​ច្រើន​ទៅ​លើ​រាង​កាយ និង​សរីរាង្គ​សំខាន់​ៗ​ក្នុង​ខ្លួន​បន្ថែម​ហើយ​។​ដោយសារ​តែ​របៀប​រស់នៅ​មួយ​ចំនួន​ដាក់​សម្ពាធ​ដល់​បញ្ហា​សុខភាព​កាន់តែ​ខ្លាំង​នោះ អ្នក​ប្រហែលជា​មិន​បានដឹង​អំពី​សញ្ញា​ប្រកាស​អាសន្ន​របស់​វា​ផង​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​បុរស​គ្រប់​រូប​គួរតែ​យល់​ដឹង​នៅ​ពេល​អាយុ​កាន់តែ​ច្រើន និង​ចាប់ផ្តើម​គ្រប់គ្រង​វា​បណ្តើរ​ៗ​។

១-ជំងឺ​បេះដូង​សរសៃឈាម ៖ មនុស្ស​ប្រុស​គួរតែ​អាច​នឹង​មានឱកាស​កើត​ជំងឺ​បេះដូង​សរសៃ​ឈាម​ច្រើន​ជាង​ស្ត្រី ហើយ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​នៅ​អាយុ​តិច​ជាង ៤០​ឆ្នាំ​ដែរ​។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា បុរស​ដែល​មាន​ជំងឺ​ទឹ​នោម​ផ្អែម​ហើយ​គឺ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ឬ​ឆាប់​ស្លាប់​តែ​ម្តង ជា​ពិសេស​ក្នុង​អាយុ ៤៧ ទៅ ៥០​ឆ្នាំ​។ នេះ​ជា​ហេតុផល​មួយ​ដែល​បុរស​ត្រូវ​តែ​យកចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ហាត់ប្រាណ​ជា​ទៀងទាត់​ដើម្បី​ថែរក្សា​សុខភាព​របស់​បេះដូង​។

២-លិង្គ​មិន​រឹង ៖ តាម​ពិត សុខភាព​ផ្លូវភេទ​របស់​បុរស​អាច​នឹង​ថយ​ចុះ​ទៅ​តាម​អាយុ ប៉ុន្តែ​ការ​ជួប​បញ្ហា​លិង្គ​មិន​ឡើង​រឹង​គ្រាន់តែ​ជា​ផ្នែក​មួយ​ដែល​អាច​ទទួលយក​បាន​ប៉ុណ្ណោះ ព្រោះ​វា​អាច​ក៏​អាច​ទាក់ទង​នឹង​បញ្ហា​ផ្លូវចិត្ត​ផង​ដែរ​។ បើសិនជា​បុរស​ម្នាក់​ជួប​បញ្ហា​សុខភាព​ផ្សេង​ៗ​ដូច​ជា​ជំងឺ​ទឹក​នោមផ្អែម លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ឬ​លើស​សម្ពាធ​ឈាម ការ​ប្រឈម​នឹង​លិង្គ​មិន​ព្រម​ឡើង​​រឹង​នឹង​កើនឡើង​នៅ​ក្រោយ​អាយុ​បាន ៤០​ឆ្នាំ​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​រឿង​នេះ​មានរឿង​នេះ​កើតឡើង​បាន អ្នក​គួរតែ​ញ៉ាំ​បន្លែ​ច្រើន​ដើម្បី​ជួយ​ប្រឆាំង​នឹង​ករណី​មិន​មាន​ចំណង់​ផ្លូវភេទ​។

៣-មហារីក​ក្រពេញ​ប្រូ​ស្តា​ត ៖ បុរស​គ្រប់​រូប​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​តិចតួច​អំពី​ជំងឺមហារីក​មួយ​នេះ ព្រោះ​វា​ក៏​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​លើ​បុរស​វ័យ​ចំណាស់​ដែរ​។ តាម​ពិត បើសិនជា​មិន​បាន​កើត​ជំងឺមហារីក​ទេ បញ្ហា​ផ្សេង​ៗ​ទៀត​ទាក់ទង​នឹង​ក្រពេញ​ប្រូ​ស្តា​ត​ក៏​អាច​ផ្តល់​ជា​ហេតុផល​មួយ​សម្រាប់​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​ជំងឺ​នេះ​ដែរ​។

តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា លទ្​ធភាព​ដែល​វិ​វ​ឌ្ឈ​ន៍​ទៅ​ជា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​នឹង​កើន​ឡើង​ប្រមាណ ០,០០៥ ភាគរយ​លើ​បុរស​អាយុ​តិច​ជាង ៣៩​ឆ្នាំ​។ ២,២​ភាគរយ​លើ​បុរស​អាយុ​ចាប់ពី ៤០ ទៅ​៥៩​ឆ្នាំ និង ១៣,៧​ភាគរយ​លើ​បុរស​អាយុ​ចាប់ពី ៦០ ទៅ​៧៩​ឆ្នាំ​។ ការ​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​វិញ​គឺ ១៦,៧​ភាគរយ (​មាន​បុរស​ម្នាក់​ហើយ​ក្នុង​ចំណោម​បុរស ៦​នាក់​)​។ យ៉ាងណាមិញ ការ​ពិនិត្យ​ជំងឺ និង​ព្យាបាល​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ច្រើន​ដែរ​។ ចូរ​ចាំ​ថា ការ​ដែល​មាន​វត្តមាន​ឈាម​ក្នុង​ទឹកនោម​ក៏​ជា​សញ្ញា​មួយ​របស់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ដែរ​។

៤-ទំពែក​ក្បាល ៖ ការ​ជ្រុះ​សក់​គឺជា​រឿង​មួយ​កើត​មាន​ជា​ញឹកញាប់​លើ​មនុស្ស​ប្រុស ហើយ​ក៏​មិន​មាន​មនុស្ស​ច្រើន​ដែរ ដែល​អាច​សង្គ្រោះ​បញ្ហា​នេះ​បាន​។ យ៉ាងណាមិញ វា​មិន​គ្រាន់តែ​ជា​រឿង​ដែល​សាំ​ចិត្ត​ទេ តែ​ក៏​ជា​រឿង​គួរ​ភ័យ​ខ្លាច​ដែរ​។ មាន​ទំនាក់ទំនង​ដ៏​ខ្លាំ​ក្លា​មួយ​រវាង​ការ​ទំពែក​ក្បាល​លើ​មនុស្ស​ប្រុស និង​ការ​ប្រឈម​ខ្លាំង​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ