ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ខ្មែរ​មក​ដឹង​ពី​ការ​ចំណាយ​មុន​ពេល​ចូល​ប្រកួត​បវរកញ្ញា

4 ឆ្នាំ មុន

ជ័យ​លា​ភី​ការ​ប្រកួត​ជ្រើសរើស​បវរកញ្ញា​ធំ​ៗ​អាច​ទទួល​បាន​រង្វាន់​ជា​ច្រើន​ដូច​ជា ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ធំ​ៗ កុងត្រា​ការ​ផ្សាយពាណិជ្ជកម្ម និង​ប្រាក់​រង្វាន់​ជាដើម ។ សម្រាប់​កម្មវិធី​ដូច Miss USA វិញ រង្វាន់​ថែម…

ជ័យ​លា​ភី​ការ​ប្រកួត​ជ្រើសរើស​បវរកញ្ញា​ធំ​ៗ​អាច​ទទួល​បាន​រង្វាន់​ជា​ច្រើន​ដូច​ជា ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ធំ​ៗ កុងត្រា​ការ​ផ្សាយពាណិជ្ជកម្ម និង​ប្រាក់​រង្វាន់​ជាដើម ។ សម្រាប់​កម្មវិធី​ដូច Miss USA វិញ រង្វាន់​ថែម ទាំង​រួម​មាន​អាហារូបករណ៍​ការ​អប់រំ​ថ្នាក់ខ្ពស់​ថែម​ទៀត​ដែល​សរុប​មាន​តម្លៃ​ដល់​ទៅ​រាប់រយ​ពាន់​ដុល្លារ ។

ប៉ុន្តែ​មុន​នឹង​មានឱកាស​ក្នុង​ការ​ចូលរួម ដើម្បី​ដណ្តើម​យក​រង្វាន់​ទាំងនេះ​បេ​ក្ខ​នារី​ក៏​ត្រូវ​ធ្វើការ​វិនិយោគ និង​លះបង់​ថវិកា​ជា​ច្រើន​ជា​មុន​ផង​ដែរ ។

អ្នក​នាង ស៊ី​ណា ប្រា​ដ​ហាន (Sheena Pradhan) ដែល​ធ្លាប់​ចូលរួម​កម្មវិធី Miss New York ក្នុង​ឆ្នាំ​២០១៥ បាន​ប្រាប់​ឲ្យ​ដឹង​ថា ឱកាស​ឈ្នះ​របស់​អ្នក គឺ​អាស្រ័យ​លើ​លុយ​ដែល​អ្នក​ចាយ ។ កញ្ញា​ចំណាយ​ថវិកា​ច្រើន​ជាង​១២,០០០ ដុល្លារ​ទៅ​ទៀត ដើម្បី​ត្រៀមខ្លួន​សម្រាប់​កម្មវិធី​នេះ ហើយ​កញ្ញា​មិន​បាន​ឆ្លង​ផុត​វគ្គ​ទី​ពីរ​ផង ។

កញ្ញា​បាន​ចែករំលែក​ថា កញ្ញា​បាន​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​ខាងលើ​រយៈពេល​១​ឆ្នាំ និង​ចំណាយពេល​៦​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ព្រមទាំង​ចំណាយ​ច្រើន​ជាង​១​ពាន​ដុល្លារ​ទៅ​ទៀត​ដើម្បី​រៀន​ពី​វិធី​ដើរ​ម៉ូ​ដ ។ លើស​ពី​នេះ​ទៅ​ទៀត កញ្ញា​បាន​ចំណាយ​៣,៦០០ ដុល្លារ​ទៅ​លើ​គ្រូបង្វឹក​ការ​ថ្លែងស​ន្ទ​រក​ថា ១,៦០០ ដុល្លារ​លើ​រ៉ូ​ប និង​១,៦០០ ដុល្លារ​លើ​ការ​ធ្វើ​សក់ និង​ផាត់មុខ​ក្នុង​កំឡុង​ពេល​ប្រកួត​ពីរ​ថ្ងៃ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ កញ្ញា រ៉េ​ណា ឃូ​អាយ (Rena Kuai) ដែល​អាយុ​២៨​ឆ្នាំ បាន​ចូលរួម​ការ​ប្រកួត​ជាមួយ​កញ្ញា ស៊ី​ណា ចំណាយ​អស់​៣​ពាន់​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​កញ្ញា​ស្តាយក្រោយ​ដែល​មិន​បាន​ចំណាយ​បន្ថែម​ទៅ​លើ​រ៉ូ​ប និង​ការ​ហ្វឹកហាត់​ផ្សេង​ៗ ។

ចំណែកឯ​កញ្ញា ខា​ធឺ​រី​ន អេ​ស្ត្រា​ដា (Katherine Estrada) ដែល​មាន​អាយុ​២៨​ឆ្នាំ នៅ​មិន​ទាន់​សងបំណុល​អស់ពី​ការ​វិនិយោគ​លើ​ការ​ត្រៀមខ្លួន​ផង បន្ទាប់​ពី​ចំណាយ​អស់​៤​ពាន់​ដុល្លារ ។ ដោយហេតុ​ដូចនេះ កញ្ញា​ត្រូវ​ធ្វើការ​ជា​អ្នក​រត់​តុ​មួយទៀត ដើម្បី​សងបំណុល​ដែល​ខ្លួន​មាន ។

កញ្ញា​បាន​ចែករំលែក​ថា កញ្ញា​សម្រេចចិត្ត​ចូលរួម​កម្មវិធី​នេះ ព្រោះតែ​ជឿជាក់​ថា ខ្លួន​ស្អាត និង​ឆ្លាត ប៉ុន្តែ​ពេល​ដែល​ចូល​ទៅ​ដល់​កម្មវិធី​ទើប​ដឹង​ថា មាន​ស្ត្រី​ជា​ច្រើន​ដែល​សុទ្ធតែ​ស្អាត​ៗ និង​ឆ្លាត​ៗ ដូច្នេះ​ទើប​ពួក​គេ​ត្រូវ​ចំណាយ​ច្រើន​បន្តិច ដើម្បី​ទទួល​បានការ​ចាប់អារម្មណ៍ ។

ទោះជា​បេ​ក្ខ​នារី​ចូលរួម​កម្មវិធី​ប្រលង​បវរកញ្ញា​នៅ​ប្រទេស​កម្ពុជា​ប្រហែលជា​មិន​ចំណាយ​ដល់​កម្រិត​ខាងលើ​ពិតមែន​ក្តី ការ​ចែករំលែក​ខាងលើ​នេះ មាន​គោលដៅ​បង្ហាញ​ប្រាប់​ថា បេ​ក្ខ​នារី​ស្អាត​ៗ​ដែល​អ្នក​មើលឃើញ​តាម​ទូរទស្សន៍​ទាំងនោះ ប្រហែលជា​កំពុងធ្វើការ​លះបង់​យ៉ាងច្រើន ដើម្បី​ចូលរួម ហើយ​ពួក​គេ​ថែម​ទាំង​ទទួល​បានការ​បង្វឹក​ពី​អ្នកជំនាញ​ច្បាស់លាស់​ថែម​ទៀត ដែល​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​ប្តេជ្ញា​របស់​ពួក​គេ ៕
កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ