ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​លុយ Floyd Mayweather ឱ្យ​ធីប​ចុងភៅ​ម្នាក់​ៗ​ច្រើន​ថ្នាក់​ហ្នឹង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Page Six បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ខាង​ប្រដាល់​មិន​ដែល​ចាញ់ ហើយ​សម្បូរ​លុយ​ចាយ​មិន​អស់ Floyd Mayweather បាន​ជះ​លុយ​ធីប​ឱ្យទៅ​ចុងភៅ​ទាំងអស់​នៅ Catch…

តាម​ប្រភព​ព័ត៌មាន Page Six បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ខាង​ប្រដាល់​មិន​ដែល​ចាញ់ ហើយ​សម្បូរ​លុយ​ចាយ​មិន​អស់ Floyd Mayweather បាន​ជះ​លុយ​ធីប​ឱ្យទៅ​ចុងភៅ​ទាំងអស់​នៅ Catch Las Vegas ម្នាក់​៣០០​ដុល្លារ ។

នៅ​ក្នុង​ពិធីបុណ្យ​ខួបកំណើត​របស់​មិត្តភក្តិ កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក Floyd Money Mayweather ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន Catch Las Vegas ជាមួយនឹង​មិត្តភក្តិ​១៦​នាក់ ។ ក្រោយ​ពេល​ទទួលទាន​អាហារ​ពេល​ល្ងាច​រួច Floyd បាន​ដើរទៅ​ចង្ក្រាន​បាយ​របស់​ភោជនីយដ្ឋាន ហើយ​ឱ្យ​លុយ​៣០០​ដុល្លារ​ទៅ​កាន់​ចុងភៅ​ម្នាក់​ៗ​នៅ​ក្នុង​នោះ ។

អ្នក​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖«​គាត់ (Floyd) បាន​អរគុណ​ដល់​មនុស្ស​គ្រប់​គ្នា ។ ចុងភៅ​ទាំងអស់​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​» ។ អ្នកខ្លះ​បាន​លើក​ឡើង​ថា នេះ​មក​ពី Floyd ចង់​កែ​ទម្លាប់​មិន​ឱ្យ​លុយ​ធីប​ដែល​ធ្លាប់តែ​ធ្វើ​កាលពីមុន ។

កាលពី​ឆ្នាំ​២០១៤ អ្នក​រត់​តុ​ម្នាក់​នៅ​ភោជនីយដ្ឋាន Hard Rock បាន​អះអាង​ថា Floyd បាន​ជះ​លុយ ២៥០០០​ដុល្លារ ដើម្បី​បញ្ជា​ទិញ​ស្លាបមាន់​២០០ និង​ស្រា​សាំ​ប៉ា​ញ​២០​ដប​ដោយ​មិន​មាន​ឱ្យ​លុយ​ធីប​សូ​ម្បី​តែ​មួយ​សេន តែ​ខាង Hard Rock បាន​ច្រាន​ចោលការ​លើក​ឡើង​នេះ ៕

ប្រភព ៖ pagesix , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ