ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចិន​ណាខ្លះ​កំពុង​រក​លុយ​បាន​យ៉ាងច្រើន​លើ​ប្រព័ន្ធ​សង្គម?

4 ឆ្នាំ មុន

យោង​ទៅ​តាម CBNData បាន​ឲ្យ​ដឹង​ថា វិស័យ​តារា​លើ​អ៊ី​ន​ធើ​ណេ​ត​អាច​នឹង​មាន​តម្លៃ​ប្រមាណ​៨.៤ ប៊ី​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៦ ដែល​ធ្វើ​ឲ្យ​វិស័យ​នេះ​ក្លាយជា​វិស័យ​ដែល​រក​ប្រាក់​ចំណូល​ឲ្យ​ប្រទេស​ចិន​បាន​ប្រមាណ ៦.៥ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​តែ​មួយ ។…

យោង​ទៅ​តាម CBNData បាន​ឲ្យ​ដឹង​ថា វិស័យ​តារា​លើ​អ៊ី​ន​ធើ​ណេ​ត​អាច​នឹង​មាន​តម្លៃ​ប្រមាណ​៨.៤ ប៊ី​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៦ ដែល​ធ្វើ​ឲ្យ​វិស័យ​នេះ​ក្លាយជា​វិស័យ​ដែល​រក​ប្រាក់​ចំណូល​ឲ្យ​ប្រទេស​ចិន​បាន​ប្រមាណ ៦.៥ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​តែ​មួយ ។

ក្នុង​ចំណោម​តារា​ដែល​ល្បី​ៗ​ជាងគេ​រួម​មាន​លោក លូ ហាន (Lu Han) ដែល​ជា​អតីត​សមាជិក​ក្រុម​តារា​កូរ៉េ EXO ដែល​បាន​ចាប់​ដៃគូ​ផ្សព្វផ្សាយ​ឲ្យ​ប្រេ​ន​ធំ​ៗ​ដូច​ជា Cartier និង​សូ​ម្បី​តែ​ក្រុមហ៊ុន​លក់​ទឹកដោះគោ Yili ជាដើម ។

តារា​សម្តែង យ៉ាង មី (Yang Mi) ដែល​មាន​អ្នកគាំទ្រ​ប្រមាណ ៧៧ លាន​នាក់​លើ​ប្រព័ន្ធ​សង្គម Weibo វិញ​គឺជា​តារា​មួយ​រូប​ទៀត ដែល​រក​ប្រាក់​ចំណូល​បានជា​ច្រើន​ពី​ប្រេ​ន​ដូច​ជា Este Lauder និង Michael Kors ។ តារា​សម្តែង​រូប​នេះ​ត្រូវ​បាន​ចាត់ទុកជា​អ្នក​ជំរុញ​ការ​លក់​សម្រាប់​ប្រេ​ន​ព្រោះ តែ​សមត្ថភាព​ក្នុង​ការ​ស្លៀកពាក់​ដ៏​ទាក់ទាញ ។

ការ​ចាប់​ដៃគូ​ជាមួយ​ប្រេ​ន​ខាងលើ​បាន​ជួយ​ឲ្យ​កញ្ញា យ៉ាង មី និង​លោក លូ ហាន ជាប់​ក្នុង​បញ្ជី​ឈ្មោះ​តារា​ដែល​មានទ្រព្យ​សម្បត្តិ និង​ប្រជាប្រិយភាព​ច្រើន​ជាងគេ ក្នុង​ប្រទេស​ចិន​ក្រោម​ទស្សនាវដ្តី Forbes ។ នៅ​ឆ្នាំ​២០១៧ លោក លូ ហាន ត្រូវ​បាន​រាយការណ៍​មក​ថា រក​ចំណូល​បាន ៣៣.២ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​កញ្ញា យ៉ាង រកបាន ៣១.៦ លាន​ដុល្លារ ។

ក្រៅពី​តារា​ដែល​មាន​អ្នកគាំទ្រ​ច្រើន​ដូច​ខាងលើ​ហើយ​តារា​ចិន​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ទាក់ទាញ​អ្នក​មើល​ក៏​រក​ប្រាក់​ចំណូល​ច្រើន​ពី​ប្រព័ន្ធ​សង្គម​ដែរ​ដូច​ជា កញ្ញា ប៉ា​ពី ជាំ​ង (Papi Jiang) ជាដើម​ដែល​ល្បីឈ្មោះ​ក្នុង​ការ​បង្កើត​វី​ដេ​អូ​កំប្លែង​ៗ​រហូត​ដល់​ចូល​ក្នុង​ការ​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​នាឡិកា Jaeger LeCoultre ផង​ដែរ ។

ក្រៅពី​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​ចាប់​ដៃគូ​ជាមួយ​ប្រេ​ន​ហើយ អ្នកមួយ​ចំនួន​ទៀត​ងាក​ទៅ​បង្កើត​ប្រេ​ន​ដោយ​ខ្លួនឯង​ថែម​ទៀត ដូច​ជា​កញ្ញា ចាង ដា​អ៊ី (Zhang Dayi) ជាដើម​ដែល​បើកហាង​លក់​ដ៏​ល្បី​លើ Taobao និង​មានការ​រាយការណ៍​មក​ថា កញ្ញា​រក​ចំណូល​បាន​ដល់​ទៅ ៤៧ លាន​ដុល្លារ​ពី​ការ​ប្រកប​អាជីវកម្ម​ជា​ច្រើន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ