ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារម្មណ៍​កូន​ក​ម្លោះ​៤៨​ឆ្នាំ កូនក្រមុំ​អាយុ​៧២​ឆ្នាំ ត្រូវ​គេ​សើចចំអក​ក្រោយ​ការ​រួច​!(មានវីដេអូ)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គូស្នេហ៍​វ័យ​ចំណាស់​កូន​ក​ម្លោះ​អាយុ​៤៨​ឆ្នាំ កូនក្រមុំ​អាយុ​៧២​ឆ្នាំ ទើប​រៀប​មង្គលការ រួច​បាន​បញ្ចេញ​អារម្មណ៍​រីករាយ​ដោយ​ខាង​ស្វាមី​លួច​បង្ហើប​ប្រាប់​ថា មិនធម្មតា ទោះ​បី​ភរិយា​គាត់​វ័យ​៧២​ឆ្នាំ​ហើយ​ក៏​ដោយ ភាព​ផ្អែមល្ហែម​នៅ​ពេល​ផ្សំ​ដំណេក​មិន​ចាញ់​ស្ត្រី​វ័យ​៤០​ឆ្នាំ​ឡើយ ។…

ខេត្តស្វាយរៀង ៖ គូស្នេហ៍​វ័យ​ចំណាស់​កូន​ក​ម្លោះ​អាយុ​៤៨​ឆ្នាំ កូនក្រមុំ​អាយុ​៧២​ឆ្នាំ ទើប​រៀប​មង្គលការ រួច​បាន​បញ្ចេញ​អារម្មណ៍​រីករាយ​ដោយ​ខាង​ស្វាមី​លួច​បង្ហើប​ប្រាប់​ថា មិនធម្មតា ទោះ​បី​ភរិយា​គាត់​វ័យ​៧២​ឆ្នាំ​ហើយ​ក៏​ដោយ ភាព​ផ្អែមល្ហែម​នៅ​ពេល​ផ្សំ​ដំណេក​មិន​ចាញ់​ស្ត្រី​វ័យ​៤០​ឆ្នាំ​ឡើយ ។

បុរស​ជា​ស្វាមី​និយាយ​បែប​នេះ នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ តុលា ពេល​មាន​អ្នក​ចំអក​ថា កោតតែ​ខាង​ប្រុស​ទៅ​រួច កូនក្រមុំ​វ័យ​៧២​ឆ្នាំ បាក់​ធ្មេញ​អស់​ទៅ​ហើយ តើ​អាច​……..​បាន​ទេ ? នៅ​មុខ​អ្នក​សារព័ត៌មាន​បុរស​ជា​ស្វាមី​ឈ្មោះ អ៊ុ​ង វ​ន្ថា អាយុ​៤៨​ឆ្នាំ បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចាប់តាំងពី​រៀប​ការ​រួច នា​ថ្ងៃ​ទី​១៣ តុលា​២០១៩ មក​ទើបតែ​ផ្សំ​ដំណេក​ជាមួយ​ភរិយា​វ័យ​៧២​ឆ្នាំ នា​យប់​ទី​១៤ តុលា​នេះ​ទេ ហើយ​តែ​ម្តង​គត់ គឺ​មិនធម្មតា ភរិយា​ចេះ​ថ្នាក់​ថ្នមចិត្ត​ដោយ​អារម្មណ៍​ស្រស់ស្រាយ​មិន​អាច​បំភ្លេច​បាន ។

ចំណែក​ភរិយា​ឈ្មោះ កើត ឡា​ត អាយុ​៧២​ឆ្នាំ បាន​ប្រាប់​ថា រូប​គាត់​អាយុ​៧២​ឆ្នាំ​មែន ប៉ុន្តែ​មិន​ទាន់​ជរា​ទេ គឺ​នៅ​កម្លាំង​រឹង​មាំ​មាន​សាច់​មាន​ឈាម នៅ​មាន​អារម្មណ៍​ចង់​មាន​ស្វាមី និង​អាច​បំពេញ​តួនាទី​ជា​ភរិយា​ដល់​ស្វាមី​បាន គាត់ និង​ថ្នាក់ថ្នម​ស្វាមី​មិន​ឲ្យ​អាក់អន់ចិត្ត​ឡើយ​និង​ផ្គាប់ចិត្ត​ប្តី​មិន​ឲ្យ​ចាញ់​ស្ត្រី​វ័យក្មេង​ទេ ។

ស្ត្រី​វ័យ​៧២​ឆ្នាំ បន្ត​ទៀត​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​រយៈពេល​២៥​ឆ្នាំ​ហើយ គាត់​មុន​ពេល​មាន​ប្តី​គឺជា​ក្រមុំចាស់ មាន​ប្តី​អាយុ​៣៩​ឆ្នាំ ប្តី​របស់​គាត់​ក៏​ជាក​ម្លោះ​ចាស់​ដែរ មាន​អាយុ​៤៥​ឆ្នាំ រៀប​ការ​រួច​មានកូន​ជា​ចំណងដៃ​ចំនួន​២​នាក់ ស្រី​១ ប្រុស​១ កូនស្រី​ច្បង ឈ្មោះ កើត ឡៃ អាយុ​៣២​ឆ្នាំ មាន​ប្តី និង​មានកូន​០៥​នាក់ ស្រី​០៣​នាក់ រស់នៅ​ភូមិ​សង្គ្រោះ​ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។ កូន​ទី​២ ប្រុស​មាន​អាយុ​២៩​ឆ្នាំ មាន​ប្រពន្ធ​មានកូន​២​នាក់ ស្រី​១​នាក់ នៅ​ភូម​សាមគ្គី​សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ។

ក្រោយ​ពី​កូន​ៗ​មាន​ប្តី​ប្រពន្ធ​គេ​ចេញ​ទៅ​រស់នៅ​តាម​ប្តី តាម​ប្រពន្ធ រីឯ​រូប​គាត់​រស់នៅ​តែ​ម្នាក់ឯង​ក្នុង​ខ្ទម​ដ៏​កំសត់​លើកដី​ចំណី​ប្រឡាយ​របស់​រដ្ឋ ។ ចំណែក​បុរស ឈ្មោះ វ​ន្ថា គឺជា​បុរស​ពោះម៉ាយ​បាន​លែងលះ​ប្រពន្ធ​រយៈពេល​៤​ឆ្នាំ​មក​ហើយ មានកូន​ជា​ចំណងដៃ​០៥​នាក់ ស្រី​៣​នាក់ ។ បាន​រៀប​ការ​ឲ្យ​កូន​បាន​០៣​នាក់ ។

ក្នុង​ឱកាស​នេះ​ដែរ លោក វ​ន្ថា ជា​ស្វាមី​បាន​សុំ​បំភ្លឺ​ទៅ​សា​ធារ​ជន​ផង​ដែរ​បញ្ហា មាន​ពាក្យ​ខ​ល​មិន​ថា មនុស្ស​ប្រុស​វ័យក្មេង​ទៅ​យកប្រពន្ធ​វ័យ​ចំណាស់ អាយុ​៧២​ឆ្នាំ​នោះ គឺ​មក​ពី​ប្រុស​មើលឃើញ​ទ្រព្យ​យាយ​ទើប​ប្តូរ​ខ្លួន​មិន​ពិត​ទេ តាម​ពិត​យាយ​កើត​ឡា​ត គឺ​មាន​ជីវភាព​ក្រីក្រ​ណាស់ រស់នៅ​ម្នាក់ឯង​ក្នុងផ្ទះ​ខ្ទប​តូច​មួយ​លើ​ដី​ប្រឡាយ​របស់​រដ្ឋ​គ្មាន​ទ្រព្យ​ទេ ។ នេះ គឺ​កើតឡើង​ដោយ​ការ​អាណិត​ចង់​ថែទាំ​គាត់​ទើប​មក​លួងលោម​សុំ​ស្រឡាញ់​ទាំង​កូន​ៗ​ទាំង​សងខាង​ជំទាស់​ទៀត​ផង ។

ក្រោយ​ពី​ចាស់ទុំ​សម្របសម្រួល​កូន​ៗ​យល់ព្រម​មក​អាជ្ញាធរ និង​អ្នកស្រុក​ជិតខាង​ក៏​ជួយ​លុយកាក់​ម្នាក់​បន្តិច​ទិញ​ឈើ​ទិញ​ឬ​ស្សី និង​ស​ង្ខ័​សី​សង់ផ្ទះ​ឲ្យ​ទំហំ​៣​ម៉ែត្រ គុណ​៤​ម៉ែត្រ​ដើម្បី​ចូល​រោងការ​ឲ្យ​សមរម្យ ។ ហើយ​ការ​រៀប​ការ គឺ​អញ្ជើញ​ចាស់ទុំ​អ្នក​ជួយ និង​អាជ្ញាធរ​មក​កូន​ៗ​គេ​ជួយ​ហៅភ្ញៀវ​៦​តុ ពេល​ថ្ងៃ​ពិធី​ទាំង​ភ្ញៀវ​កូនចៅ​បាន​ជាង​១០០​នាក់ ។

ដូច្នេះ សូម​មហាជន​មេត្តា​ជួយ​គាំទ្រ​ដល់​គូស្នេហ៍​វ័យ​ចំណាស់​មួយ​នេះ​ផង គោលបំណង​នៃ​ការ​ដឹក​ដៃ​គ្នា​ចូល​រោងការ​នេះ គឺ​ចង់​រស់នៅ​ថែរក្សា​គ្នា​មនុស្ស​ចាស់​មិន​អាច​រស់នៅ​ម្នាក់ឯង​បាន​ទេ គឺ​ត្រូវការ​អ្នក​ជួយ​មើលថែ​ទើប​ជីវិត​មិន​ឯក​កា ។ ហើយ​ពេល​សួ​ថា តើ​អាច​មានកូន​ជាមួយ​គ្នា​ជា​ចំណងដៃ​បាន​ទេ លោកយាយ​ប្រាប់​ថា មិន​អាច​ទេ គាត់​អស់​រដូវ​ហើយ ក៏​ប៉ុន្តែ​បញ្ហា​តួនាទី​ជា​ភរិយា គឺ​លោកយាយ និង​ថ្នាក់​ថ្នមចិត្ត​ស្វាមី​វ័យក្មេង​មិន​ឲ្យ​ទាស់ចិត្ត​ទេ គឺ​អាច​ផ្តល់​ជូន​តាម​តម្រូវការ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ មកដឹងពីអារម្មណ៍កូនកំលោះបន្តិចមើល៍

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ