ដឹង​ច្បាស់​ហើយ ! តារាចម្រៀង សុ​ន ស្រី​​ពេជ្រ រៀប​ការ​នៅ​ថ្ងៃ​ណា


រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រគត់ស្រគំ​អ្នក​នាង សុ​ន ស្រី​ពេជ្រ បាន​សម្រេចចិត្ត​ជ្រើសរើស​ថ្ងៃ​ចូល​រោងការ​ជា​ផ្លូវការ​ហើយ គឺ​នៅ​ខែតុលា​នេះ​តែ​ម្តង បន្ទាប់​ពី​បង្ហាញ​ថតរូប Pre Wedding កាលពី​ប៉ុន្មាន​ថ្ងៃមុន ។

មុន​នឹង​សម្រេចចិត្ត​ចូល​រោងការ អ្នក​នាង សុ​ន ស្រី​ពេជ្រ បាន​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះតែ​នាង​មានកូន​ស្រី​ម្នាក់​ទៅ​ហើយ ទើប​សម្រេចចិត្ត​រៀប​ការ ។ ពិធី​មង្គលការ​របស់​នាង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​ត​តុលា ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន​វិមាន​ពិភព​ថ្មី សែន​សុខ អគារ E ដែល​នឹង​មាន​តារា​ជា​ច្រើន​រូប​ចូលរួម​ជូនពរ​ជ័យ​ដល់​នាង ។

ទន្ទឹម​នឹង​ការ​បង្ហាញ​រូបភាព Pre Wedding ដ៏​ស្រស់​ស្អាត​មុន​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​នាំ​គ្នា​ចូលរួម​អបអរ​ដល់​តារាចម្រៀង​រូប​នេះ​គ្រប់​គ្នា​ផង​ដែរ ហើយ​គេ​រំពឹង​ថា មង្គលការ​នេះ​នឹង​ធ្វើ​ឱ្យ​គ្រួសារ​របស់​នាង​កាន់តែ​មាន​សុភមង្គល​ថែម​ទៀត ។

សូម​រំលឹក​ថា ៖ អ្នកចម្រៀង សុ​ន ស្រី​ព​ជ្រ មានកូន​មួយ​ហើយ​ទើប​សម្រេចចិត្ត​រៀប​ការ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ