ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​បោយ​ត្រី​ក្នុង​១​ថ្ងៃ​មិន​តិច​ជាង​១០០​​គីឡូ​ក្រាម​នៅ​សំណង់​ពោធិ៍​២​ដើម

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សំណង់​ពោធិ៍​ពីរ​ដើម​នៅ​រដូវ​ទឹក​ស្រក​២​ខែ​ខាង​មុខ​នេះ​ប្រជាពលរដ្ឋ​នាំ​គ្នា​បោយ​ត្រី​ក្នុង​១​ថ្ងៃ​ម្នាក់​បាន​មិន​តិច​ជាង​១០០​គីឡូក្រាម​ឡើយ ហើយ​សំណង់​នេះ​ស្ថិត​ភូមិ​ពោធិ៍​ដើម ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។ ជាក់ស្តែង​នៅ​រយៈពេល​ជិត​១​ស​ប្តា​ហ៍​នេះ នៅ​សំណង់​ពោធិ៍​ដើម​គេ​ឃើញ​ប្រជាពលរដ្ឋ​នាំ​គ្នា​បោយ​ត្រី​ជា​ច្រើន​នាក់​នៅ​ផ្នែក​សំណង់​ខាងលិច​នៅ​ពេល​ដែល​ទឹក​ស្រក ហើយ​បោយ​ត្រី​បានជាច្រើនគីឡូក្រាមផងដែរ​។ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បោយ​ត្រី​នៅ​សំណង់​ពោធិ៍​២​ដើម​ខាងលើ​បាន​ប្រាប់​ថា…

ខេត្តបន្ទាយមានជ័យ ៖ សំណង់​ពោធិ៍​ពីរ​ដើម​នៅ​រដូវ​ទឹក​ស្រក​២​ខែ​ខាង​មុខ​នេះ​ប្រជាពលរដ្ឋ​នាំ​គ្នា​បោយ​ត្រី​ក្នុង​១​ថ្ងៃ​ម្នាក់​បាន​មិន​តិច​ជាង​១០០​គីឡូក្រាម​ឡើយ ហើយ​សំណង់​នេះ​ស្ថិត​ភូមិ​ពោធិ៍​ដើម ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។

ជាក់ស្តែង​នៅ​រយៈពេល​ជិត​១​ស​ប្តា​ហ៍​នេះ នៅ​សំណង់​ពោធិ៍​ដើម​គេ​ឃើញ​ប្រជាពលរដ្ឋ​នាំ​គ្នា​បោយ​ត្រី​ជា​ច្រើន​នាក់​នៅ​ផ្នែក​សំណង់​ខាងលិច​នៅ​ពេល​ដែល​ទឹក​ស្រក ហើយ​បោយ​ត្រី​បានជាច្រើនគីឡូក្រាមផងដែរ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បោយ​ត្រី​នៅ​សំណង់​ពោធិ៍​២​ដើម​ខាងលើ​បាន​ប្រាប់​ថា នៅ​រដូវ​ទឹក​ស្រក គឺ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​សំណង់​បាន​នាំ​គ្នា​ប្រកប​មុខរបរ​បោយ​ត្រី​​ជាលក្ខណៈ​គ្រួសារ ហើយ​បាន​ច្រើន​លក់​អោយ​ឈ្មួញ​មក​ទទួល​ទិញ​យក ដូច​ពេល​នេះ​ក្នុង​១​ថ្ងៃ​ប្រជាពលរដ្ឋ​​ម្នាក់​​បោយ​ត្រី​អាច​រកបាន​ពី​៥​ទៅ​៦​គីឡូក្រាម អាច​ថា​សម្រាប់​ទុក​ហូប​ក្នុង​គ្រួសារ​ចំនួន​២​គីឡូក្រាម​បាន​ព្រឹកល្ងាច ហើយ​ត្រី​ដែល​នៅ​សល់​ក៏​លក់​អោយ​ឈ្មួញ​មក​ទទួល​ទិញ ឆ្នាំ​នេះ​លក់​បាន​១​គីឡូក្រាម​តំលៃ​៨.០០០​ទៅ​៩.០០០​រៀល​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ​ត្រី​ដែល​បោយ​បាន​ភាគច្រើន​ជា​ត្រី​អង្កត់​ប្រាក់ និង​ត្រី​រៀល​ ឬ​ត្រី​.ស ​ហើយ​បោយ​បាន​បើ​ប្រៀបធៀប​​នឹង​​ឆ្នាំ​កន្លង​​ទៅ ​ត្រី​ឆ្នាំ​នេះ​ដូច​ជា​ច្រើន​ឆ្នាំ​មុន​ ព្រោះ​បោយ​ត្រី​ត្រូវ​បាន​ដើមដៃ​។​ហើយ​ជា​រៀង​រាល់​ឆ្នាំ​នៅ​រដូវ​ទឹក​ស្រក​ និង​មាន​ធ្លាក់​ខ្យល់​រយៈពេល​១​ខែ​ទៅ​២​ខែ​ទៀត​ត្រី​អាច​បោយ​បាន​ដូច​ឆ្នាំ​មុន​ ម្នាក់​ៗក្នុង​១​ថ្ងៃ​បោយ​ត្រី​បាន​មិន​តិច​ជាង​១០០​គីឡូក្រាមឡើយ​ តែ​តំលៃ​ថោក​ដោយសារ​ត្រី​ត្រូវ​រកបាន គឺ​​ឈ្មួញ​អោយ​តំលៃ​ថោកក្នុង​​១​គីឡូក្រាម​បាន​១.០០០​ទៅ​២.០០០​រៀល​ភាគច្រើន​ទិញ​ធ្វើ​ប្រហុក​។

គួរ​រំលឹក​ថា​ ​សំណង់​ពោធិ៍​ពីរ​ដើម​នេះ​​ត្រូវ​បាន​រាជរដ្ឋាភិបាល​កែ​លំអ​​ឡើង​វិញ​ដែល​បម្រើ​លើ​វិស័យ​កសិកម្ម​ក្នុងស្រុក​មង្គល​បូ​រី​មិនតែប៉ុណ្ណោះ​ ជា​កន្លែង​រក​ត្រី​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៀត​ផង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ