ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​មិន​ដែល​មានរឿង​ជាមួយ​គ្នា​សោះ​! …​គ្រាន់តែ​ឃើញ​ភ្លាម​រត់​ចុះ​ទឹក​ត្រពាំង​ប្រូង​ឡោម​ព័ទ្ធ​ពេញ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ពុំ​មាន​ទំនាស់​អ្វី​ជាមួយ​បុរស​ម្នាក់​ទៀត​សូ​ម្បី​តែ​បន្តិច​សោះ ស្រាប់តែ​នៅ​សុខ​ៗ​ទាញ​ដាវ​កាប់ បណ្ដាល​ឲ្យ​បុរស​នោះ​រង​របួស​ដេរ​ជាង​២០​ថ្នេរ បន្ទាប់​មក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ជួយ​អន្តរាគមន៍ ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ពុំ​មាន​ទំនាស់​អ្វី​ជាមួយ​បុរស​ម្នាក់​ទៀត​សូ​ម្បី​តែ​បន្តិច​សោះ ស្រាប់តែ​នៅ​សុខ​ៗ​ទាញ​ដាវ​កាប់ បណ្ដាល​ឲ្យ​បុរស​នោះ​រង​របួស​ដេរ​ជាង​២០​ថ្នេរ បន្ទាប់​មក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ជួយ​អន្តរាគមន៍ ។ លុះ​១០​ថ្ងៃ​ក្រោយមក គឺ​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែតុលា​នេះ​ជន​ដៃដល់​ខាងលើ​បាន​វិល​ត្រឡប់​ចូល​ទៅ​កាន់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជន​រង​គ្រោះ​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ចាប់ខ្លួន​តែ​ម្ដង ។

ជនសង្ស័យ​ខាងលើ​នោះ ឈ្មោះ ពេជ្រ ឌឿ​ន អាយុ​៣៧​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​កុយ​ត្របែក ឃុំ​កុយ​ត្របែក ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង ។ ចំណែក​បុរស​រង​គ្រោះ​ឈ្មោះ ថា ស៊ី​ថុ​ន អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​គ្នា និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រែក​តា​ឯក ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល រង​របួស​ដៃ​ឆ្វេង​ដេរ​ចំនួន​៣​ថ្នេ និង​គូទ​ដេរ​ចំនួន​១៨​ថ្នេរ ។

បុរស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រវាង​រូប​គាត់ និង​ជន​ដៃដល់​មិន​ដែល​មាន​ទំនាស់​នឹង​គ្នា​នោះ​ឡើយ ហើយ​គាត់​ក៏​មិន​បានដឹង​ថា ជន​នេះ​ខឹង និង​គុំកួន​គាត់​រឿង​អ្វី​នោះ​ដែរ ហើយ​កាលពី​វេលា​ព្រលប់​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៩ ខណៈ​ដែល​គាត់​រៀបចំ​ខ្លួន​ទៅ​បុណ្យសព​សាច់ញាតិ​នៅ​ស្រុក​កំណើត ។ ស្រាប់តែ​ជន​ដៃដល់​ខាងលើ​ប្រើប្រាស់​ដាវ​មក​កាប់​ទាំង​កម្រោល​បណ្ដាល​ឲ្យ​ត្រូវ​ដៃ​ឆ្វេង ខណៈនោះ​គាត់​បាន​ព្យាយាម​រត់​ចេញ ហើយ​ជន​ដៃដល់​បាន​ដេញ​តាម​កាប់​ពីក្រោយ​បណ្ដាល​ឲ្យ​ត្រូវ​គូទ​រង​របួស​ហូរ​ឈាម​កក្លាក់ បន្ទាប់​មក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្ទាប់​មក​គាត់​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​៣ ឲ្យ​ជួយ​ចាត់ការ​តាម​ច្បាប់ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ត្រូវ​បាន​អ្នក​ជិតខាង​នាំ​ទៅ​ពេទ្យ ដេរ​របួស​ក្នុង​នោះ​ដៃ​ចំនួន​៣​ថ្នេរ និង​គូទ​ចំនួន​១៨​ថ្នេរ ក្រោយមក​នគរបាល​ប៉ុស្តិ៍​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ហើយ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​វិល​ត្រឡប់​មក​បន្ទប់​ជួល​វិញ ជន​រង​គ្រោះ​ក៏​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​តាម​ចាប់ខ្លួន​ជនសង្ស័យ ។ ប៉ុន្តែ​ខណៈនោះ គ្រាន់តែ​ក្រឡេក​ឃើញ​កម្លាំង​នគរបាល​ក៏​បាន​រត់​ចុះ​ទឹក​ត្រពាំង​មួយ ហើយ​កម្លាំង​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ