រាជធានីភ្នំពេញ ៖ ព្រះសង្ឃចំនួន២អង្គនិងក្រុមយុវជនមាតាធម្មជាតិប្រមាណ៥នាក់ បានជួបប្រមូលផ្តុំគ្នានៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបានដង្ហែធម្មយាត្រា ធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់ខេត្តព្រះស៊ីហនុ ដើម្បីប្រឆាំងនឹងសំណង់លើឆ្នេរសមុទ្រ នៅក្នុងខេត្តព្រះសីហនុ ។ ការដង្ហែធម្មយាត្រនេះបានចាប់ផ្តើមនៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៥ តុលា នៅចំណុចមុខសាលលវិទ្យាល័យភូមិន្ទភ្នំពេញស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមគម្រោង ព្រះសង្ឃរួមទាំងយុវជននឹងធ្វើដំណើរដោយថ្មើរជើង ក្នុងរយៈពេលចំនួន៧ថ្ងៃ ដើម្បីឱ្យដល់គោលដៅនៅក្នុងខេត្តព្រះសីហនុ ។
តាមព័ត៌មានអោយដឹងថា នៅវេលាម៉ោងប្រមាណ៧ និង២០នាទីថ្ងៃដដែល ព្រះសង្ឃចំនួន ២អង្គពុំដឹងថា គង់នៅវត្តណានោះទេ រួមជាមួយក្រុមយុវជនចំនួន៥នាក់ដែលអះអាងថា ជាក្រុមយុវជនមាតាធម្មជាតិ បានមកជួបជុំគ្នា នៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ នៅក្នុងនោះ ក៏មានម៉ូតូកង់៣មួយគ្រឿង ដឹក សម្ភារផងដែរ ។
តាមព្រះសង្ឃអង្គនោះបានអោយដឹងថា ព្រះអង្គនិងក្រុមយុវជន បានធ្វើធម្មយាត្រា ដោយធ្វើដំណើរ ដោយថ្មើរជើង ឆ្ពោះទៅកាន់ខេត្តព្រះស៊ីហនុ ដើម្បីស្មើរសុំអោយអាជ្ញាធរ ចាត់វិធានការរុះរើសំណង់ នៅលើឆ្មេរសមុទ្រ នៅក្នុងខេត្តព្រះស៊ីហនុ ។ ព្រះអង្គ បានអោយដឹងទៀតថាមុនការដង្ហែធម្មយាត្រនេះ ព្រះក៏បានជួនដំណឹងទៅអាជ្ញាធររួចជាស្រេចហើយ។
នៅព្រឹកនោះដែរ បន្ទាប់ពីជួបជុំគ្នាព្រះសង្ឃ និងក្រុមយុវជននោះក៏បាននិមន្ត និងធ្វើដំណើរ ដោយថ្មើជើងតាមមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅខេត្តព្រះសីហនុ ។ ខណៈនោះ គេឃើញព្រះសង្ឃមួយអង្គ បានជិះម៉ូតូកង់៣ រួមជាមួយសម្ភារជាច្រើន ។ ដោយឡែក ព្រះសង្ឃមួយអង្គនិងយុវជនម្នាក់ព្រមទាំងយុវតី២នាក់ ក៏បាននិមន្ត និងដើរដោយថ្មើរជើង ដោយមានការឃ្លាំមើលពីអាជ្ញាធរនិងសមត្ថកិច្ចផងដែរ ។ នៅក្នុងការធ្វើធម្មយាត្រានោះ ព្រះសង្ឃជួនកាលនិមន្តជិះម៉ូតូកង់៣ ជួនចុះនិមន្តដោយថ្មើរជើង។
តាមព័ត៌មានអោយដឹងថា នៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកនេះទៀត ព្រះសង្ឃ និងក្រុមយុវជនក៏បាននិមន្តចូលទៅក្នុងវត្តកំបូល ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ដើម្បីសម្រាក់និមន្តឆាន់និងហូមបាយរួចក៍បន្តណើរទៅខេត្តព្រះស៊ីហនុ តាមការគ្រោងទុក ។
ចែករំលែកព័តមាននេះ