ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ខួប​៧​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​គម្រប់​ខួប​៧​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា​នេះ ស្ថាប័ន​ជាតិ​បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ដែល​យាង​សោយ​ទិវង្គត​អស់​រយៈពេល​៧​ឆ្នាំ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​គម្រប់​ខួប​៧​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា​នេះ ស្ថាប័ន​ជាតិ​បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ដែល​យាង​សោយ​ទិវង្គត​អស់​រយៈពេល​៧​ឆ្នាំ ។

លោក​បណ្ឌិត ងួ​ន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ដឹកនាំ​សមាជិក សមាជិកា​រដ្ឋសភា ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រះ​បរម​រូប​ខាងកើត​វិមាន​ឯករាជ្យ ។

សូម​រម្លឹក​ថា ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ​បាន​យាង​ចូល​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះ​វស្សា នៅ​មន្ទីរពេទ្យ​នាទី​ក្រុង ប៉េ​កាំ​ង ប្រទេស​ចិន ។

ក្រោយ​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះ​បិតា​ឯករាជ្យ​ជាតិ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ តុលា រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ អតីត​ព្រះ​មហា​វីរក្សត្រ ។ ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​ៗ​របស់​ជាតិ ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ បាន​អញ្ជើញ​នាំ​គ្នា​យក​កម្រងផ្កា ថ្វាយ​គោរព​សក្ការៈ​ចំពោះ​ព្រះ​បរម​រូប ។

នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ គឺជា​ខួប​៧​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​កម្ពុជា ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ