ញយដងពេក! ​ស្ត្រីម្នាក់​ទ្រាំមិនបានប្រើល្បិចចាប់បាន…បែកធ្លាយ​៤លើក​


ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ ហើយ​ត្រូវ​បាន​ម្ចាស់ផ្ទះ​សហការ​ជាមួយ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ហឿ​ន សុខ​ហេង ស្ថិត​ក្នុងភូមិ​ក្ដី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ​លន់ ចាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ហឿ​ន សុខ​ហេង ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ធ្លាប់​បាន​ចូល​លួច​នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​ខាងលើ​ចំនួន​៤​ដង​រួច​មក​ហើយ​។ ជាក់ស្ដែង​នៅ​ពេល​ខ្លួន​ធ្វើ​សកម្មភាព​ផ្ទះ​ជន​រង​គ្រោះជា​លើក​ទី​៤ ស្រាប់តែ​ត្រូវ​ម្ចាស់ផ្ទះ​សហការ​ជា​សមត្ថកិច្ច​ចាប់ខ្លួន​បាន ពេល​កំពុង​ធ្វើ​សកម្មភាព​ប្រើ​ដែកគាស់​ជញ្ជាំង​ចូល​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សម​ត្ថិ​ច្ច​ឃាត់ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ