ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ករណី​បាក់​រន្ទា​ស្លា.ប់​៣​នាក់​ក្នុង​ប្លុក​ជណ្តើរយន្ត​…​បត់​ខ្លួន​១​យប់​១​ថ្ងៃ​ទើប​ដឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ចំនួន​៣​នាក់​បាត់​ខ្លួន​មួយ​យប់​មួយ​ថ្ងៃ​ទើប​ដឹង​ថា​ បាក់​រន្ទា​ជណ្តើរយន្ត​កែ​ច្នៃ​តាំងពី​ជាន់​ទី​១២ បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​គួរ​ឲ្យ​រន្ធត់ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៣ តុលា នៅ​ការដ្ឋាន​សំណង់​តាមបណ្តោយ​ផ្លូវ​លេខ​៦៥ នៅ​ចំណុច​អគារ​កំពុង​តែ​សាងសង់​កម្ពស់​២០​ជាន់ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ចំនួន​៣​នាក់​បាត់​ខ្លួន​មួយ​យប់​មួយ​ថ្ងៃ​ទើប​ដឹង​ថា​ បាក់​រន្ទា​ជណ្តើរយន្ត​កែ​ច្នៃ​តាំងពី​ជាន់​ទី​១២ បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​គួរ​ឲ្យ​រន្ធត់ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៣ តុលា នៅ​ការដ្ឋាន​សំណង់​តាមបណ្តោយ​ផ្លូវ​លេខ​៦៥ នៅ​ចំណុច​អគារ​កំពុង​តែ​សាងសង់​កម្ពស់​២០​ជាន់ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទី​១-​ឈ្មោះ ធី​ម សា​រ៉​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករ​សំណង់ ផ្ទះ​ជួល សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​៣ ឃុំ​បារាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ជន​រង​គ្រោះ​ទី​២-​ឈ្មោះ​សុខ សម្បត្តិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​មានស្រុក​កំណើត​នៅ​ភូមិ​តា​ធា​វ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ រីឯ​ម្នាក់​ទៀត​រក​មិន​ទាន់​ឃើញ​និង​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ។

ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​នៃ​សព​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ប្តី​គាត់​ឈ្មោះ ធី​ម សា​រ៉​ង ដែល​ស្លាប់ ។ ប្រពន្ធ​រៀបរាប់​ថា មុន​ពេល​កើតហេតុ តាំងពី​ថ្ងៃ​ទី​១២ តុលា គាត់​ជា​ប្រពន្ធ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ឲ្យ​ប្តី​ចេញពី​ធ្វើការ​ម៉ោង​៥ ល្ងាច​ហើយ​ប្តី​បាន​ប្រាប់​ថា​ចាំ​គាត់​ចេញ​ម៉ោង​៥ ។

លុះដល់​ម៉ោង​៥​មក​រក​ប្តី​អត់​ឃើញ​ចេញពី​ធ្វើការ​និង​ទូរស័ព្ទ​លែង​ចូល​ទៀត រហូត​ដល់​ព្រឹកស្អែក​គាត់​ជា​ប្រពន្ធ ឆ្ងល់​ថា​ហេតុ​អី​នៅ​តែ​មិន​ទាន់​មក​ផ្ទះ​ទៀត ក៏​ទៅ​សួរ​ដល់​កន្លែងធ្វើការ​ទៀត​ទើប​មេការ​គាត់​និយាយ​ថា​មាន​កម្មករ​ចំនួន​3​នាក់​បាន​បាក់​រន្ទា​ជណ្តើរយន្ត​ធ្លាក់​ពី​ជាន់​ទី​១២ ស្លាប់​នៅ​ក្នុង​ប្លុក​ជណ្តើរយន្ត ក្នុង​នោះ​សព​ម្នាក់​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ សង្ស័យ​កប់​ក្នុង​ឈើ​ជណ្តើរយន្ត​កែ​ច្នៃ​នោះ​ហើយ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​បាក់​រន្ទា​ភ្លាម​ៗ កម្មករ​សំណង់​ជា​ច្រើន​នាក់​ដែល​កំពុងធ្វើការ​ឮ​សូរ​សំឡេង​ប្រាវ​ខ្លាំង​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ទេ ស្មាន​តែ​ធ្លាក់​របស់របរ​អ្វី​ផ្សេង​ក៏​នាំ​គ្នា​ធ្វើការ​បន្ត​ទៀត ។ រហូត​ដល់​យប់​ថ្ងៃ​ទី​១៣ ខែតុលា ទើប​កម្មករ​ប្រទះ​ឃើញ​មាន​កម្មករ​ដេក​ស្លាប់​នៅ​ក្នុង​ប្លុក​ជណ្តើរយន្ត សង្កត់​លើ​គ្នា បង្ក​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ប្តឹង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងផង​ដែរ​ថា អគារ​ខាងលើ​នេះ​សាងសង់​បាន​កម្ពស់​២០​ជាន់​ហើយ ចំណែក​ជន​រង​គ្រោះ​ដែល​បាក់​ធ្លាក់​នេះ​គឺ​ធ្លាក់​មក​ពី​ជាន់​ទី​១២ ។ ខណៈ​ពេល​ផ្អើល​ឆោឡោ​ភ្លាម​ៗ​នោះ សព​រក​ឃើញ​តែ​២​នាក់​ទេ ចំណែក​សព​ជន​រង​គ្រោះ​ម្នាក់​ទៀត​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ សង្ស័យ​កៀប​ជាប់​នៅ​ក្រោម​រន្ទា​ឈើ​ជណ្តើរយន្ត​នោះ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​ដែល​បណ្តាល​ឲ្យ​បាក់​ជណ្តើរយន្ត​ស្លាប់​មនុស្ស​ដល់​ទៅ​៣​នាក់​។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​ទៅ​តាម​ប្រពៃណី រួច​ហើយ នៅឡើយ​ម្នាក់​ទៀត​រក​មិន​ទាន់​ឃើញ ។

ព័ត៌មាន​ចុង​ក្រោយ រហូត​ដល់​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៤ តុលា សាកសព​បុរស​ជា​ជន​រង​គ្រោះ​ទី​៣-​ឈ្មោះ ធី​ម សា​រ៉​ង អាយុ​២២​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​និង​យក​ចេញពី​ក្រោម​រន្ទា​ជណ្តើរយន្ត​បាន​ហើយ ក្រោយ​ពី​ការ​ស្វែង​រក​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​រួច​មក ។

គួរ​បញ្ជាក់​ថា ហេតុការណ៍​បាក់​រន្ទា​ធ្លាក់​ស្លាប់​ក្នុង​ប្លុក​ជណ្តើរយន្ត​នៅ​ក្នុង​ការដ្ឋាន​សំណង់​ដែល​មាន​កម្ពស់​២១​ជាន់​ខាងលើ​នេះ បាន​បណ្តាល​ឱ្យ​កម្មករ​សំណង់​ចំនួន​៣​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រអប់​ជណ្តើរយន្ត ។

ពេល​នោះ​សាកសព​ជន​រង​គ្រោះ​ចំនួន ២​នាក់​ត្រូវ​បាន​គេ​គាស់​យក​ចេញ​បានជា​បន្តបន្ទាប់​នា​ព្រឹក​ថ្ងៃ​ទី​១៤ តុលា និង​នៅ​បាត់​មិន​ទាន់​រក​ឃើញ​សាកសព​ម្នាក់​ទៀត​ខាងលើ​រហូត​ទាល់តែ​រសៀល​ថ្ងៃ​ដដែល​ទើបបាន​រក​ឃើញ​ចុង​ក្រោយ​គេ ដោយ​កប់​ជាប់​នៅ​ខាងក្រោម​បាត​ដែល​កំពុង​តែ​សាងសង់​មុន​ពេល​បំពាក់​ជណ្តើរយន្ត​។

ក្រោយ​ពី​ការ​រក​សព​ក្រុម​កម្មករ​សំណង់​រង​គ្រោះ​ទាំង​៣​នាក់​ពី​ក្នុង​ប្លុក​ជណ្តើរយន្ត​ដែល​ធ្លាក់​ស្លាប់​នៅ​ក្នុង​ការដ្ឋាន​សំណង់​នេះ សព​ត្រូវ​បាន​ក្រុម​គ្រួរ​សារ​បញ្ជូន​យក​ទៅ​កាន់​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ