ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​អាជីវកម្ម​អន​ឡាញ​ប្លែក​ៗ​ដែល​ជោគជ័យ

4 ឆ្នាំ មុន

អ្នក​មិន​ចាំបាច់​មាន​បិ​រញ្ញា​ប័ត្រ​ផ្នែក​គ្រប់គ្រង ឬ​ផ្នែក​អាជីវកម្ម​ទើប​អាច​មានគំនិត​ល្អ​ក្នុង​ការ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ទេ ។ បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ជា​ច្រើន​ដែល​យក​ជំនាញ និង​ចំណាប់អារម្មណ៍​ប្លែក​ៗ​របស់​ពួក​គេ​ទៅ​ចាប់ផ្តើម​អាជីវកម្ម​អន​ឡាញ​មួយ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ។ ដើម្បី​ជួយ​បំផុសគំនិត​អ្នក ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​អាជីវកម្ម​អន​ឡាញ​ប្លែក​ៗ​ដែល​ជោគជ័យ​៖ ១. អាជីវកម្ម​លក់​គំនូរ​៖…

អ្នក​មិន​ចាំបាច់​មាន​បិ​រញ្ញា​ប័ត្រ​ផ្នែក​គ្រប់គ្រង ឬ​ផ្នែក​អាជីវកម្ម​ទើប​អាច​មានគំនិត​ល្អ​ក្នុង​ការ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ទេ ។ បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ជា​ច្រើន​ដែល​យក​ជំនាញ និង​ចំណាប់អារម្មណ៍​ប្លែក​ៗ​របស់​ពួក​គេ​ទៅ​ចាប់ផ្តើម​អាជីវកម្ម​អន​ឡាញ​មួយ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ។
ដើម្បី​ជួយ​បំផុសគំនិត​អ្នក ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​អាជីវកម្ម​អន​ឡាញ​ប្លែក​ៗ​ដែល​ជោគជ័យ​៖

១. អាជីវកម្ម​លក់​គំនូរ​៖
អាជីវកម្ម​នេះ​មានឈ្មោះ​ថា I Want to Draw A Cat For You ដែល​ប្រែ​មក​ថា «​ខ្ញុំ​ចង់​គូររូប​ឆ្មា​មួយ​ឲ្យ​អ្នក​» ។ វា​គឺជា​គំនិត​របស់​លោក Steve Gadlin ដែល​គូររូប​ឆ្មា​គ្រប់​ទ្រង់ទ្រាយ និង​ដាក់​លក់​ឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក ។ លោក​បាន​គិត​ឃើញ​គំនិត​នេះ​ដើម្បី​កម្សាន្ត​អារម្មណ៍​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ស្រាប់តែ​មើលឃើញ​ប្រាក់​ចំណូល​ហូរ​ចូល ។ ក្នុង​រយៈពេល ៥​ឆ្នាំ​នៃ​ការ​គូររូប​ឆ្មា​ដ៏​សាមញ្ញ​បំផុត លោក​លក់​គំនូរ​បាន​ច្រើន​ជាង ១៨,៧៩៤​ផ្ទាំង ទៅ​ទៀត​ក្នុង​តម្លៃ​មួយ​ប្រមាណ ២៩.៥០​ដុល្លារ​អា​មេ​រិ​ក ។

២. អាជីវកម្ម​បង្រៀន​ភាសា​៖
លោក Benny Lewis ចំណាយពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​រៀន​ភាសា​ទី​ពីរ ហើយ​វា​បាន​ធ្វើ​ឲ្យ​លោក​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ។ មិន​ថា​លោក​ចូលរួម​វគ្គ​សិក្សា ឬ​ខិតខំ​រៀនសូត្រ​ដោយ​ខ្លួនឯង​ច្រើន​ប៉ុណ្ណា​ទេ វា​ប្រៀប​ដូច​ជា​មិន​មាន​ប្រសិទ្ធិ​ភាព​ឡើយ ។ នៅ​ថ្ងៃមួយ លោក​បាន​បង្កើត​យុទ្ធសាស្ត្រ​មួយ​ដែល​ជួយ​ឲ្យ​លោក​រៀន​ភាសា​អេ​ស្ប៉ា​ញ​ក្នុង​រយៈពេល ៦​ខែ ។ ហើយ​ពេល​ដែល​លោក​ប្រើ​យុទ្ធសាស្ត្រ​ដដែល​ដើម្បី​រៀន​ភាសា​ផ្សេង លោក​កាន់តែ​រៀន​ចេះ​ក្នុង​រយៈពេល​ខ្លី​ជា​មុន​ទៅ​ទៀត ។
បច្ចុប្បន្ន​នេះ​លោក​បង្រៀន​អ្នក​ដទៃ​បន្ត​ឲ្យ​ប្រើ​យុទ្ធសាស្ត្រ​របស់​លោក​ទោះជា​លោក​មិនមែន​ជា​អ្នកជំនាញ​ផ្នែក​ភាសា​ក៏​ដោយ ។

៣. ការ​ហ្វឹកហាត់​ការ​និយាយ​ស្តី និង​ជំនឿ​ចិត្ត​៖
កញ្ញា Felicia ជា​មនុស្ស​ដែល​ស្រលាញ់​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ការ​លក់ និង​ការ​សរសេរ ។ មិនយូរ​ប៉ុន្មាន​ឃើញ​ថា​កញ្ញា​មាន​សមត្ថភាព​ក្នុង​ការ​បង្វឹក​បង្ហាត់​អ្នក​ដទៃ​បាន ហើយ​ក៏​សម្រេចចិត្ត​បង្រៀន​អ្នក​ដទៃ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ។

កញ្ញា​មិនមែន​ជា​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​តែ ប៉ុន្តែ​កញ្ញា​បង្រៀន​អ្នក​ដទៃ​តាម​អ្វី​ដែល​កញ្ញា​បាន​រៀនសូត្រ​ដោយ​ខ្លួនឯង​ពី​ការ​សាកល្បង និង​កំហុសឆ្គង​ដែល​ធ្លាប់​ជួប​ប្រទះ ។ បច្ចុប្បន្ន​នេះ កញ្ញា​រក​ចំណូល​បាន​ដល់​ទៅ ១​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​ធ្វើការ​ប្រមាណ​តែ ៣០​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ