ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​សាធុជន​ពិចារណា​នូវ​បណ្តាំព្រះពុទ្ធ​ដូច​តទៅ

4 ឆ្នាំ មុន

នៅ​ក្នុង​កា​លាម​សូត្រ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ទេសនា​ដាស់តឿន​ដល់​ពុទ្ធបរិស័ទ​ថា មុន​នឹង​ជឿ​តាម ធ្វើ​តាម​ត្រូវ​គិត​ដោយ​ឧបាយ​គឺ​បញ្ញា មិនមែន​គ្រាន់តែ​ឮ​ភ្លាម​ហើយ​ជឿ​ភ្លែត​នោះ​ក៏​ទេ​ដែរ ។ ខាងក្រោម​នេះ​ជា​ពុទ្ធឱវាទ​ដែល​ព្រះ​ភគវា​សម្តែង​ទុក​មក ៖ ទិដ្ឋិ​និ​ជ្ឈា​ន​ក្ខ​ន្ត កុំ​ប្រកាន់​ជឿ​ដោយ​អាង​ថា​ខ្លួន​ពេញចិត្ត…

នៅ​ក្នុង​កា​លាម​សូត្រ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ទេសនា​ដាស់តឿន​ដល់​ពុទ្ធបរិស័ទ​ថា មុន​នឹង​ជឿ​តាម ធ្វើ​តាម​ត្រូវ​គិត​ដោយ​ឧបាយ​គឺ​បញ្ញា មិនមែន​គ្រាន់តែ​ឮ​ភ្លាម​ហើយ​ជឿ​ភ្លែត​នោះ​ក៏​ទេ​ដែរ ។ ខាងក្រោម​នេះ​ជា​ពុទ្ធឱវាទ​ដែល​ព្រះ​ភគវា​សម្តែង​ទុក​មក ៖

ទិដ្ឋិ​និ​ជ្ឈា​ន​ក្ខ​ន្ត កុំ​ប្រកាន់​ជឿ​ដោយ​អាង​ថា​ខ្លួន​ពេញចិត្ត ។

ភព្វរូប​តា កុំ​ប្រកាន់​ជឿ​ថា​អ្នក​នេះ​ជា​បញ្ញវន្ត​ល្មម​ជឿ​តាម​បាន ។

បិដក​សម្បទាន កុំ​ប្រកាន់​ជឿ​តាម​ក្បួន​របស់​ខ្លួន ។

ន​យ​ហេតុ កុំ​ប្រកាន់​ជឿ​ដោយ​អាង​ហេតុ​និង​ស្មាន​យក ។

តក្ក​ហេតុ កុំ​ប្រកាន់​ជឿ​ដោយ​អាង​លើ​ការ​គ្នេរគ្នាន់​កាត់​តម្រូវ ។

អាការ​បិ​រិ​វិតក្ក កុំ​ប្រកាន់​ជឿ​ដោយ​អាង​លើ​ការ​ត្រិះ​រិះ​តាម​អាកា​រៈ​ដែល​បានឃើញ ។

សម​ណោ នោ គរុ កុំ​ប្រកាន់​ជឿ​ដោយ​អាង​ថា​សមណៈ​នេះ​ជា​គ្រូ​របស់​អញ ។

អនុស្សវា កុំ​ប្រកាន់​ជឿ​អ្វី​ដែល​ឮ​ត​ៗ​គ្នា​មិន​មាន​ហេតុផល ។

បរ​ម្ប​រា ៖ កុំ​ប្រកាន់​ជឿ​អ្វី​ដែល​គេ​ធ្វើ​មក​ត​ៗ​គ្នា ។

ឥ​តិ​កិរ ៖ កុំ​ប្រកាន់​ជឿ​អ្វី​ដោយ​អាង​ថា​បានឮ​គេ​និយាយ​មក .

ជំនឿ​ដែល​ត្រឹមត្រូវ​គួរ​អាង​ទៅ​លើ​ហេតុ និង​ផល​ច្បាស់លាស់ ហេតុ​គឺ​ទ​ង្វើ​សព្វបែបយ៉ាង ឯ​ផល​គឺ​ផ្លែផ្កា​កើត​ចេញ​មក​អំពី​ទ​ង្វើ​ទាំងពួង​ទាំងឡាយ​នោះ​ពិត​ៗ និង​ត្រូវ​ប្រកបដោយ​បញ្ញា​ផង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ