ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឆោឡោ​! ក្រោយ​ប្រទះ​ឃើញ​របស់​រុំ​អាវយឺត​ច្រក​ក្នុង​ពោះវៀន​កង់​ឡានទម្លាក់​ចោល​​​​ក្នុង​លូ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ប្រជាពលរដ្ឋរាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា នៅ​ពេល​គាត់​ដើរ​រក​អុស​ដាំបាយ​ស្រាប់តែ​ប្រទះ​ឃើញ​កាំភ្លើង​អាកា​ស្វាយ​បត់​មួយ​ដើម មាន​រុំ​អាវយឺត​ច្រក​ក្នុង​ពោះវៀន​កង់​រថយន្ត​ត្រូវ​បាន​គេ​យក​មក​ទម្លាក់​ចោល​ក្នុង​លូ​ទឹក​តាម​ផ្លូវ ត្រង់​ចំណុច​ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤…

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ប្រជាពលរដ្ឋរាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា នៅ​ពេល​គាត់​ដើរ​រក​អុស​ដាំបាយ​ស្រាប់តែ​ប្រទះ​ឃើញ​កាំភ្លើង​អាកា​ស្វាយ​បត់​មួយ​ដើម មាន​រុំ​អាវយឺត​ច្រក​ក្នុង​ពោះវៀន​កង់​រថយន្ត​ត្រូវ​បាន​គេ​យក​មក​ទម្លាក់​ចោល​ក្នុង​លូ​ទឹក​តាម​ផ្លូវ ត្រង់​ចំណុច​ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៩​។

ក្រោយ​ពេល​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ និង​យក​អាវុធ​មួយ​ដើម​ខាងលើ​មក​រក្សា​ទុក​នៅ​កា​រិ​យាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ