ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ឬ​ទុក្ខ​កើត​អំពី​ការ​ចេះ​សេពគប់​មនុស្ស

4 ឆ្នាំ មុន

ជនពាល​មិន​ដែល​នាំ​សុខ​ចម្រើន នាំ​ប្រយោជន៍​ដល់​អ្នក​សេពគប់​ឡើយ និង​តែង​ជួប​នូវ​គ្រោះអាក្រក់​ផ្សេង​ៗ​ដូច​នាំ​ខ្លួន​ឱ្យ​ដល់​នូវ​សេចក្តី​វិនាស​ដោយ​ប្រការ​ផ្សេង​ៗ ព្រោះ​ពួក​ពាល ប្រៀប​ដូច​ជា​សាកសព​ដែល​សង្គម​ស្អប់ខ្ពើម ដូច្នេះ​កាលបើ​បុគ្គល​ណា​សេពគប់​នឹង​ជនពាល បុគ្គល​នោះ​ដូច​យក​ខ្លួន​ទៅ​ប្រឡាក់​នឹង​សាកសព​ដ៏​ស្អុយ​អសោចិ៍ បាន​ជាទី​ស្អប់ខ្ពើម​នៃ​មហាជន​ផង​ទាំងពួង ។ ចំណែក​ជន​ជា​បណ្ឌិត​ប្រៀប​បាន​នឹង​គ្រឿងក្រអូប​មាន​ខ្លឹម​ក្រស្នា​និង​ផ្កា​មាលា​ជាដើម…

ជនពាល​មិន​ដែល​នាំ​សុខ​ចម្រើន នាំ​ប្រយោជន៍​ដល់​អ្នក​សេពគប់​ឡើយ និង​តែង​ជួប​នូវ​គ្រោះអាក្រក់​ផ្សេង​ៗ​ដូច​នាំ​ខ្លួន​ឱ្យ​ដល់​នូវ​សេចក្តី​វិនាស​ដោយ​ប្រការ​ផ្សេង​ៗ ព្រោះ​ពួក​ពាល ប្រៀប​ដូច​ជា​សាកសព​ដែល​សង្គម​ស្អប់ខ្ពើម ដូច្នេះ​កាលបើ​បុគ្គល​ណា​សេពគប់​នឹង​ជនពាល បុគ្គល​នោះ​ដូច​យក​ខ្លួន​ទៅ​ប្រឡាក់​នឹង​សាកសព​ដ៏​ស្អុយ​អសោចិ៍ បាន​ជាទី​ស្អប់ខ្ពើម​នៃ​មហាជន​ផង​ទាំងពួង ។

ចំណែក​ជន​ជា​បណ្ឌិត​ប្រៀប​បាន​នឹង​គ្រឿងក្រអូប​មាន​ខ្លឹម​ក្រស្នា​និង​ផ្កា​មាលា​ជាដើម កាលបើ​បុគ្គល​សេពគប់​ជាមួយនឹង​បណ្ឌិត​ប្រៀប​ដូច​ជា​នាំ​ខ្លួន​ទៅ​រក​សេចក្តីសុខ សេចក្តីចម្រើន ហើយ​ខ្លួនប្រាណ​ជាប់​ទៅ​ដោយ​គ្រឿ​ង​ក្រអូប ជា​អ្នក​គួរ​សរសើរ គួរ​ជាទី​ពេញចិត្ត​នៃ​ពួក​វិញ្ញូ​ជន ។

ត្រង់​ចំណុច​នេះ​លោក​ចង់​បញ្ជាក់​ថា បើ​យើង​ចូល​ទៅ​សេពគប់​នូវ​បុគ្គល​ណា​ហើយ រមែង​នឹង​មាន​បុគ្គល​នោះ​ជា​គំរូ ជា​គតិ​របស់​យើង​ដោយ​ពិត​មិន​អាច​ឃ្វាង​បាន​ឡើយ មាន​ន័យ​ថា​សេពគប់​ពាល​នឹង​មានចិត្ត​គំនិត​ពាល បើ​ចូល​ទៅ​សេពគប់​បណ្ឌិត មានចិត្ត​គំនិត​ជា​អ្នកចេះ​ដឹង បាន​សុខ​ចម្រើន ។ (​ដោយ​សាន សា​រិ​ន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ