រាជធានីភ្នំពេញ ៖ ថ្ងៃទី១៥ ខែតុលានេះ គឺជាខួប៧ឆ្នាំ នៃការចញលសោយទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិកម្ពុជា ។
យោងតាមគេហទំព័រឈ្មោះ Royal du Cambodge ដែលតែងតែបង្ហោះព្រះរាជសកម្មភាពព្រះរាជមាតាជាតិខ្មែរ សកម្មភាពសម្តេចព្រះករុណាសម្តេចនរោត្តមមុនីនាថសីហនុព្រះមហាក្សក្រនៃព្រះរាជណាចក្រកម្ពុជាបានលើកឡើងពី «ព្រះរាជអក្ការៈហ្លួងឪ មុនពេលស្តេចយាងចូលទិវង្គត»។
គេហទំព័របានលើកឡើងយ៉ាងដូច្នេះថា ក្រោយពីការយាងចូលព្រះទិវង្គតនៃព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិកម្ពុជាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីជម្រាបជូនកូនចៅប្រជានុរាស្ត្ររបស់ព្រះអង្គបានដឹងអំពីអក្ការៈ ហ្លួងឪ មុនស្តេចសោយព្រះទិវង្គត។
គេហទំព័រ Royal du Cambodge សូមលើកយកមកជម្រាបជូន បងប្អូនជនរួមជាតិដូចតទៅ ៖ បន្ទាប់ពីស្ថានភាពប្រឈួននៃសម្តេចឪ មានភាពមិនល្អប្រសើរក្នុងលក្ខណៈមួយគួរឲ្យព្រួយបារម្ភ សម្តេចម៉ែ ស្តេចសព្វព្រះរាជហឫទ័យយាងអមដង្ហែរព្រះរាជដំណើរសម្តេចឪចាកចេញពីព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជទីនាំងយន្តហោះ ពិសេសទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ត្រួតពិនិត្យ និងព្យាបាលព្រះរាជសុខភាពថ្វាយព្រះអង្គ ។
នៅទីនោះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតចិនដ៏ចំណានៗដែលបានខិតខំគាល់បម្រើព្យាបាលព្រះរាជសុខភាពថ្វាយ អង្គសម្តេចឪប្រមាណជាង៤០ឆ្នាំកន្លងមកនេះបានទូលថ្វាយសម្តេចម៉ែ ប្រមាណជាង២ឆ្នាំ មុនពេលសម្តេចឪទ្រង់សោយព្រះទិវង្គតអំពីស្ថានភាពដ៏ធ្ងន់ធ្ងរនៃការប្រឈួនព្រះហទយៈ ( បេះដូង ) នៃសម្តេចឪ ក៏ប៉ុន្តែក្រុមលោកវេជ្ជបណ្ឌិតចេះតែខិតខំថែរក្សាព្យាបាលព្រះរោគដោយយកចិត្តទុកដាក់ជាទីបំផុត ធ្វើយ៉ាងណាឲ្យទ្រង់មានព្រះជន្មាយុយឺនយូរបន្តទៅទៀត ។
ប្រភពបន្តថា នៅរយៈពេលប៉ុន្នានខែមុនទ្រង់សោយព្រះទិវង្គតសម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើងស្តេចសោយព្រះក្រយាពុំសូវបានច្រើន ហើយទ្រង់ផ្ទុំក៏ពុំសូវបានជារៀងរាល់ថ្ងៃព្រះអង្គតែងតែថ្វាយបង្គំព្រះ ហើយស្តេចគង់នៅស្ងប់ស្ងៀម មិនសូវមានព្រះរាជឱង្ការអ្វីទាំងអស់ ។ ៣សប្តាហ៍មុនព្រះអង្គសោយព្រះទិវង្គតព្រះអង្គចាប់ផ្តើមបានអក្ការៈមិនសូវស្រួល ។ នៅទីនោះ លោកវេជ្ជបណ្ឌិតចិនដ៏ចំណានៗបានតាមដានជាប់រហូត និងខិតខំយ៉ាងយកចិត្តទុកដាក់ រិះរកវិធីគ្រប់បែបយ៉ាង ដើម្បីថែទាំ និងព្យាបាលព្រះរាជសុខភាពទ្រង់យ៉ាងល្អិតល្អន់ជាទីបំផុត ។
នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១២ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គចាប់ផ្តើមចាប់ចុកព្រះឱរាព្រះហទយៈ ( បេះដូង) យ៉ាងខ្លះ ភ្លាមៗជាបន្ទាន់នោះ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងកូនចៅចាំគាល់បម្រើ ហ្លួង នៅប៉េកាំង បានយាងសម្តេចឪ ចាកចេញពីព្រះរាជដំណាក់ទីក្រុងប៉េកាំង ទៅកាន់មន្ទីរពេទ្យយ៉ាងប្រញាប់ប្រញ៉ាល់ ។
នាវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះកុរណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្តេចយាងចូលព្រះទិវង្គតក្នុងព្រះជន្ម៩០ព្រះវស្សា នាមន្ទីរពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែល១ខ្នងជាប្រភេទផ្ទះថ្ម និង១ខ្នងទៀតជាប្រភេទផ្ទះឈើ រួមទាំងរបស់របរប្រើប្រាស់នៅ...
ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធនិងកូនប្រុសម្នាក់អាយុ៦ឆ្នាំ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកកូនស្រីម្នាក់អាយុ៣ឆ្នាំបានរងរបួសធ្ងន់ក្នុងហេតុការណ៍...
អស្ចារ្យ ! តាមទំនាយគ្រូហុងស៊ុយចិនសែបានអះអាងថា នៅចុងឆ្នាំនេះ(២០១៩) ឆ្នាំសិរីទាំង៩ ជូត រោង ច ខាល ថោះ មមី ឆ្លូវ រកា កុរ ជោគជតារាសីរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់...
ខេត្តព្រះសីហនុ ៖ មានករណីប្រទះឃើញប្តីប្រពន្ឋពីរនាក់បានបាត់បង់ជីវិតក្នុងបន្ទប់ទឹកផ្ទះជួល ហើយត្រូវគេសង្ស័យថាមកពីឆ្លងចរន្តអគ្គីសនីទើបបណ្តាលឱ្យឆក់...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកសំបូរ បានសម្រេចធ្វើការឃាត់ខ្លួនបុរសជនជាតិឥស្លាមម្នាក់ ក្រោយសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងករណីធ្វើឱ្យស្ត្រីម្នាក់បានបាត់បង់...
ខ្ទង់អាយុ២០ឆ្នាំជាពេលដែលមនុស្សវ័យក្មេងទើបតែទទួលបានសេរីភាពពិតប្រាកដ និងជាពេលដែលពួកគេអាចរុករកអ្វីដែលខ្លួនស្រលាញ់ និងចង់ធ្វើក្នុងជីវិត។ ប៉ុន្តែវា...
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតចុះបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាម៦នាក់ជាប់ចោទពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ពីជនជាតិ...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកឆ្លូងអះអាងថា នគរបាលជំនាញកំពុងតែសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីបន្តស៊ើបអង្កេតលើករណីស្ត្រីម្នាក់ដែលបានបាត់បង់ជិវិតទៅតាម...
ខេត្តកំពង់ចាម ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកអ៊ុន ចាន់ដា អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ តបតាមការណែនាំ...
រាជធានីភ្នំពេញ ៖ ខណៈដែលមានការតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសំណុំរឿងរបស់លោក កឹម សុខា ថា តើរូបគាត់នឹងត្រូវមានអនាគតនយោបាយបែបណានោះ? សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ...
តើមានបាតុភូតអ្វីខ្លះដែលជាមូលហេតុនាំឱ្យលោកអ្នករកស៊ី…?គួរឱ្យសង្វេគណាស់ អ្នកខ្លះខំប្រឹងរកស៊ីណាស់ នៅតែមិនឃើញមានសល់ទ្រព្យសម្បត្តិសោះ តើមកពីមូលហេតុអ្វី ?...
រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូហុងដាស្តុបទៅផ្ទះនៅឯម្តុំគីឡូម៉ែត្រលេខ៩បានពាក់កណ្តាលផ្លូវស្រាប់តែត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក...
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្រា Chivas ដែលមានប្រភពដើមមកពីប្រទេសស្កុតឡែន បានរៀបចំកម្មវិធីដើម្បីអបអរការសហការជាដៃគូររវាងក្រុមហ៊ុន និងក្រុមបាល់ទាត់លំដាប់ពិភព លោក...
រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកនាង ឈិន សុធារី ជាអតីតភរិយារបស់លោក សុវណ្ណ មករា ដោយសារអ្នកទាំង២រៀបការពេញច្បាប់ដឹងឭ។ ដំណើរជីវិតស្នេហារបស់តារា...
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបំពានសេពសន្ថវៈលើក្មេងស្រីអាយុ១៦ឆ្នាំរហូត២លើក និងធ្វើបាបនាងដោយគំរាមកំហែង ហេតុការណ៍បានកើតឡើង...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេក្របី២ក្បាល ត្រូវបានបុរសចំណាស់ម្នាក់ចិញ្ចឹម ប៉ុន្តែដោយសារតែប៉ុន្មានថ្ងៃមកនេះ គាត់ឈឺជើងពិបាកដើរឃ្វាល ឬ...
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់សង្វៀនទូរទស្សន៍អាស៊ី នៅក្នុងព្រឹត្តិការណ៍ «ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន» នឹងឈានមកដល់...
ខេត្តកណ្តាល ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងស ហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈពង្រឹងស្រុកស្អាងបានបញ្ជាក់ថា ផ្លូវមួយខ្សែ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់មានសតិមិនប្រក្រតីបានដើរចេញបាត់ពីផ្ទះ គ្មានដំណឹងសូន្យ មិនដឹងថាទៅណានោះទេ ធ្វើឱ្យក្រុម...
ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានរងរបួសយ៉ាងដំណំ ខណៈស្លាកប៉ាណូនៅចំណុចខ្លោងទ្វារចូលផ្សារកំពង់ត្រាចផ្នែកខាងលិច បានធ្លាក់មកក្រោម...