ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីអារម្មណ៍កូនកំលោះបន្តិចមើល៍

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ពិតជា​មានការ​ភ្ញាក់ផ្អើលមិន​តិច​នោះ​ទេ ដែល​បុរស​ចំណាស់​ម្នាក់​អាយុ​៤៨​ឆ្នាំ បាន​សុំ​ស្ត្រី​អាយុ​៧២​ឆ្នាំជា​កូនក្រមុំ​រៀប​ការ ហើយ​ដឹក​ដៃ​គ្នា​ចូល​រោងការ​និង​បាន​ព្រមព្រៀង​គ្នា​អញ្ជើញ​ភ្ញៀវ​មក​ចូល រួម​​រាប់រយ​នាក់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​មក​ចូលរួម​អបអរសាទរ​គ្រប់​ៗ​គ្នា ។ កូន​កំលោះ​ឈ្មោះ…

ខេត្តស្វាយរៀង ៖ ពិតជា​មានការ​ភ្ញាក់ផ្អើលមិន​តិច​នោះ​ទេ ដែល​បុរស​ចំណាស់​ម្នាក់​អាយុ​៤៨​ឆ្នាំ បាន​សុំ​
ស្ត្រី​អាយុ​៧២​ឆ្នាំជា​កូនក្រមុំ​រៀប​ការ ហើយ​ដឹក​ដៃ​គ្នា​ចូល​រោងការ​និង​បាន​ព្រមព្រៀង​គ្នា​អញ្ជើញ​ភ្ញៀវ​មក​ចូល រួម​​រាប់រយ​នាក់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​មក​ចូលរួម​អបអរសាទរ​គ្រប់​ៗ​គ្នា ។ កូន​កំលោះ​ឈ្មោះ អ៊ុ​ង វ​ន្ថា មាន​​ទីលំនៅ​ភូមិ​ប្រា​សាក់ ឃុំ​ប្រា​សាក់ ស្រុក​ស្វាយ​ជ្រំ បានឱ្យ​ដឹង​ថា រូប​គាត់​ឃើញ​និង​ស្គាល់ចិត្ត​គ្នា​រហូត​ស្រឡាញ់​ដកចិត្ត​មិន​រួច ​ដោយសារ​ការ​អាណិត ពីព្រោះ​ស្ត្រី​ជា​ភរិយា​គឺជា​ស្ត្រី​មេម៉ាយ​
កូន​២​នាក់ ។ ស្ត្រី​ដែល​គាត់​ស្រឡាញ់​អាណិត​នេះ ​ឈ្មោះកើត ឡា​ត អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។

ក្រោយ​ពី​បាន​ជួបគ្នា​កាលពីមុន​បុណ្យ​ភ្ជុំ​រហូត​មក​ដល់​ថ្ងៃនេះ​ គឺ​ជាង​១​ខែ​ហើយ និង​បាន​សម្រេចចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោងការ​តែ​ម្តងដោយ​មិន​គិត​ថា ​កូនក្រមុំ​ក្រ​ឬ​មាន​អ្វី​នោះ​ទេ ហើយ​បើ​មើល​ពី​ជីវភាព​ខាង​ស្រី​ក៏​មិន​មាន​ទ្រព្យធន​អ្វី​ដែរ គឺជា​ការ​ស្រឡាញ់​ចិត្ត​និង​ចិត្ត ។

កូនកំលោះ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ដើមហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ស្គាល់គ្នា​នោះ ដោយសារ​តែ​រូប​គាត់បាន​ទៅ​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ភូមិ​ទួល​អង្គប់​នេះ ហើយ​ពេល​ទៅ​សួរសុខទុក្ខ​សាច់ញាតិ​ឆ្លងទន្លេនៅ​មន្ទីរពេទ្យ បានឃើញ​គ្នា​ក៏​ចាប់ចិត្ត​ស្រឡាញ់ រហូត​ដល់​សារភាព​សុំ​ស្នេហ៍​ពី​កូនក្រមុំ ។ ឯ​កូនក្រមុំក៏​ទន់​ចិត្ត​ព្រមព្រៀង​គ្នា ដោយ​មាន​ចាស់ទុំ​ទាំងសងខាង​ចូល​ស្តីដណ្តឹង​និង​រើស​យក​ថ្ងៃ​ល្អ​ចូលរោងការ​តែ​ម្តង ។

កូនកំលោះ​បាន​រៀបរាប់​ទៀត​ថា ការ​ដែល​ពួក​គាត់​ព្រមព្រៀង​ស្រឡាញ់​គ្នា​នោះ ​ក៏​មានកូន​ៗជំទាស់​ដែរ ប៉ុន្តែ​មិន​អាច​បំបែក​ស្នេហា​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ឡើយ ព្រោះ​បាន​យល់ចិត្ត​គ្នាទៅ​ហើយ ។ លុះ​ក្រោយ​មក មាន​ចាស់ទុំ​សម្របសម្រួល​ទើប​កូន​ៗ​ទាំង​សងខាង​យល់ព្រម ។

កូនកំលោះ​បញ្ជាក់​ថា រូប​គាត់​ព្រម​ស្រឡាញ់​គ្នា​ជាមួយ​កូនក្រមុំ គឺ​ដោយសារ​ក្តី​ស្រឡាញ់​ពិត​និង​អាណិត​មិន​គិត​ចាស់​ក្មេង​ឬ​មាន​ក្រ​នោះ​ឡើយ សំខាន់​ចេះ​ស្រឡាញ់​មើលថែ​គ្នា​រហូត​ដល់​ចាស់​កោង​ខ្នង​រៀង​ៗ​ខ្លួន។ បើ​ទោះបីជា​វ័យ​ខុស​ជាង​ពាក់កណ្តាល​អាយុយ៉ាងណា​ក្តី ក៏​អ្នក​ទាំង​ពីរ​ព្រម​ដឹក​ដៃ​គ្នា​ចូល​រោងការ​ដោយ​មាន​ភ្ញៀវ​ចាស់​ក្មេង​ចូលរួម​អបអរ​សាទរ​ក្នុង​ពិធី​មង្គលការ​នេះ​ជាង​១០០​នាក់ ។

អត្ថបទសរសេរ ដោយ