លោក Bill Gate ចំណាយ​លុយរាប់​សិប​ប៊ី​លាន​វិនិយោគ​លើ​អ្វីខ្លះ?


ប្រសិនបើ​អ្នកជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លេខ​ពីរ​លើ​ពិភពលោក តើ​អ្នក​នឹង​ប្រើ​វា​ដោយ​ដូច​ម្តេច? នៅ​ឆ្នាំ ២០១៨ លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) មានទ្រព្យ​សម្បត្តិ​រួម​សរុប​ប្រមាណ ៩១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​លោក​មាន​ប្រភព​មក​ពី​ការ​ធ្វើ​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft Corporation ។ លោក​មិន​ត្រឹមតែ​ជា​អ្នកដឹកនាំ​ដ៏​គួរ​ឲ្យ​គោរព​មួយ​រូប​ទេ តែ​លោក​ក៏​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​អ្នក​ដទៃ​គួរ​រៀនសូត្រ​តាម​ទាក់ទិន​នឹង​ការ​វិនិយោគ ។ ខាងក្រោម​គឺជា​ឧទាហរណ៍​ខ្លះ​ៗ​ដែល​នៃ​ការ​ប្រើ​លុយ​របស់​លោក ហ្គេ​ត​ស៍​៖

១. ការ​វិនិយោគ​លើ​ក្រុមហ៊ុន​៖
លោក​មាន​ភាគហ៊ុន​របស់​ក្រុមហ៊ុន Microsoft សរុប​ប្រមាណ ២០% ប៉ុន្តែ​លោក​ក៏​វិនិយោគ​លើ​ភាគហ៊ុន​ក្រុមហ៊ុន​ដទៃ​ដែរ ហើយ​ការ​វិនិយោគ​ទាំងនេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Cascade Investment ។ លោក ហ្គេ​ត​ស៍ វិនិយោគ​លើ Republic Services ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​កាក​សំណល់​ប្រមាណ​២​ប៊ី​លាន​ដុល្លារ AutoNation ប្រមាណ ៦៨០​លាន​ដុល្លារ និង Ecolab ប្រមាណ​ជិត ២​ប៊ី​លាន​ដុល្លារ ។ ក្រៅពី​នេះ​លោក​បាន​បង្កើត BGc3 ដែល​ជា​ក្រុម​អ្នកជំនាញ និង​ក្រុមហ៊ុន​ផ្តោត​ស្មារតី​លើ​ការ​ផ្តល់​សេវាកម្ម​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ការ​ស្រាវជ្រាវ និង​បច្ចេកវិទ្យា​កុំព្យូទ័រ​ដើម្បី​ប្រឆាំង​នឹង​ភាព​ក្រីក្រ និង​មាន​ភាគហ៊ុន​ក្រុមហ៊ុន​ដទៃ​ទៀត​ក្នុង​វិស័យ​ឌី​ជី​ថ​ល ថាមពល​អគ្គិសនី​នុយក្លេអ៊ែរ និង​ផ្នែក​ស្រាវជ្រាវ​ជាដើម ។

២. អចលនទ្រព្យ​៖
លោក ហ្គេ​ត​ស៍ ក៏​សកម្ម​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ​ដែរ ។ វីឡា Xanadu 2.0 របស់​លោក​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ស្រប​ទៅ​នឹង​ផ្ទះបាយ​ចំនួន ៦ និង​បន្ទប់​គេង ២៤​បន្ទប់ ។ កាលពី​ឆ្នាំ ២០១៣ លោក​បាន​ទិញ​វីឡា​មួយទៀត​ក្នុង​រដ្ឋ Florida ក្នុង​តម្លៃ ៨.៧​លាន​ដុល្លារ ។ មាន​សេចក្តីរាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​កោះ Grand Bogue Caye នៅ​អា​មេ​រិ​ក​កណ្តាល​ទៀត​ផង​ដែល​មាន​តម្លៃ​ប្រមាណ ២៥​លាន​ដុល្លារ ។

៣. យន្តហោះ និង​យានជំនិះ​៖
លោក ហ្គេ​ត​ស៍ មាន​យន្តហោះ​ឯកជន​មួយ​គឺ Bombardier BD 700 Global Express តម្លៃ​ប្រហាក់ប្រហែល ៤៥​លាន​ដុល្លារ ហើយ​លោក​តែងតែ​ប្រើ​វា​ជា​ប្រចាំ​រាល់ពេល​លោក​ត្រូវ​ហោះហើរ​ដើម្បី​ធ្វើការ​ការងារ​ក្រោម​ឈ្មោះ​មូលនិធិ Bill & Melinda Gates Foundations ។

លោក​ក៏​ធ្លាប់​ត្រូវ​បាន​ចុះ​ផ្សាយ​ថា​មាន​រថយន្ត 1999 Porsche 911 Carerra និង 930 Turbo ដែល​លោក​បាន​ទិញ​ពេល​ដែល​ក្រុមហ៊ុន​ចាប់ផ្តើម​ជោគជ័យ​ដំបូង​ដែរ ។ ក្រៅពី​នេះ​លោក​មាន 1988 959 Coupe មួយ​គ្រឿង ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​លោក​បើកបរ​រថយន្ត Mercedes របស់​លោក និង​លោក​មាន​រថយន្ត​បែប Minivan ដែល​សម្រាប់​ធ្វើ​ដំណើរ​ជា​គ្រួសារ​ផង​ដែរ ៕
កែ​សម្រួល​ដោយ ​៖ សុឃាក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ