ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ធាតុ​ពិត​នៅ​ពីក្រោយ​ភាព​ឡូយឆាយ​របស់​តារា K-Pop

4 ឆ្នាំ មុន

ពេល​ដែល​អ្នក​ឃើញ​តារាចម្រៀង​កូរ៉េ ឬ K-Pop អ្នក​តែងតែ​មើលឃើញ​ការ​តុបតែង​ខ្លួន​ដ៏​ទាក់ទាញ និង​ការ​ស្លៀកពាក់​ស្អាត​ៗ ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​គិត​ថា​ពួក​គេ​មាន​ជីវភាព​ដ៏​ធូរធារ ។ ប៉ុន្តែ​យោង​ទៅ​តាម​អតីត​តារាចម្រៀង K-Pop គឺ​លោក…

ពេល​ដែល​អ្នក​ឃើញ​តារាចម្រៀង​កូរ៉េ ឬ K-Pop អ្នក​តែងតែ​មើលឃើញ​ការ​តុបតែង​ខ្លួន​ដ៏​ទាក់ទាញ និង​ការ​ស្លៀកពាក់​ស្អាត​ៗ ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​គិត​ថា​ពួក​គេ​មាន​ជីវភាព​ដ៏​ធូរធារ ។ ប៉ុន្តែ​យោង​ទៅ​តាម​អតីត​តារាចម្រៀង K-Pop គឺ​លោក ព្រី​ន ម៉ាក (Prince Mak) បាន​ឲ្យ​ដឹង​ថា មាន​តារា​តិចតួច​ណាស់​ដែល​ពិតជា​មាន​ថវិកា​រស់នៅ​ជីវភាព​បែប​នោះ ។

លោក​ធ្លាប់​ជា​សមាជិក​ក្រុម​ចម្រៀង JJCC ដែល​ជា​ក្រុម​ដែល​លោក ចេ​គី ចាន់ (Jackie Chan) បង្កើត​ឡើង ។ លោក​បាន​ចែករំលែក​ពី​បទ​ពិសោធន៍​របស់​លោក​ក្នុង​វិ​ដេ​អូ​មួយ​ដែល​លោក​បាន​បង្ហោះ​លើ YouTube ។

អតីត​តា​រាច​ម្រ​ផង​នេះ​បាន​បកស្រាយ​ថា មាន​តែ​តារា​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ធំ​ៗ​ទាំង​បី​គឺ SM, YG និង JYP ប៉ុណ្ណោះ​ដែល​ចាប់ផ្តើម​រក​ប្រាក់​ចំណូល​បាន​ភ្លាម​ពេល​ដែល​ចេញ​ច្រៀង​ដំបូង ។

ក្រុមហ៊ុន​កូរ៉េ​ភាគច្រើន​មាន​ប្រព័ន្ធ​ចែក​ប្រាក់​ចំណូល​ស្មើ​ៗ​គ្នា​ដែល​មាន​ន័យ​ថា​រាល់​ចំណូល​ដែល​តារា​រកបាន​ត្រូវ​សង​ថវិកា​វិនិយោគ​លើ​ពួក​គេ​ជា​មុន​សិន​ដូច​ជា​ការ​ហ្វឹកហាត់ អាហារ ការ​សា្ន​ក់​នៅ បុគ្គលិក និង​ថ្លៃ​ផលិត​បទ​ចម្រៀង​ជាដើម ។ លោក​បាន​បន្ថែម​ថា ក្រុម​តារា​ដែល​ទើបតែ​ចេញ​ដំបូង​ជា​មធ្យម​រក​ប្រាក់​ចំណូល​បាន ៤​ពាន់​ដុល្លារ​សម្រាប់​មួយ​កម្មវិធី ប៉ុន្តែ ៩០% នៃ​ថវិកា​នោះ​នឹង​ត្រូវ​ឲ្យ​ទៅ​ក្រុមហ៊ុន ខណៈ​ដែល ១០% ទៅ​សម្រាប់​តារាចម្រៀង ។ លើស​ពី​នេះ​ទៅ​ទៀត ១០% ដែល​បាន​មក​ត្រូវ​ចែក​ជាមួយនឹង​សមាជិក​ទាំងអស់​ក្នុង​ក្រុម​ទៀត ហើយ​ពួក​គេ​ត្រូវ​សង​ថ្លៃ​វិនិយោគ​ទៅ​ក្រុមហ៊ុន​ទៀត ។

លោក​បាន​លើក​ពី​ក្រុម​តារា​ស្រី AOA ដែល​បាន​ចេញ​ច្រៀង​តាំងពី​ឆ្នាំ ២០១២ តែ​ទើបតែ​សង​ថ្លៃ​វិនិយោគ​ក្រុមហ៊ុន​អស់​ក្នុង​ឆ្នាំ ២០១៥ ប៉ុណ្ណោះ និង​ចាប់ផ្តើម​រក​ប្រាក់​ចំណូល​បាន ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ម្តងទៀត​ថា តារា​ដែល​មក​ពី​ក្រុមហ៊ុន​ធំ​ៗ​ទាំង​បី​ខាងលើ​មិន​ជួប​ប្រទះ​នឹង​បញ្ហា​ច្រើន​ទេ គឺ​តារា​ដែល​មក​ពី​ក្រុមហ៊ុន​តូច​ៗ​ប៉ុណ្ណោះ​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​ច្រើន​ក្នុង​ការ​រក​ប្រាក់​ចំណូល ។ ដូច្នេះ​ចូរ​ចង​ចាំ​ថា ភាព​ឡូយឆាយ និង​ស៊ី​វិ​ល័យ​ដែល​អ្នក​មើលឃើញ​នេះ​ពេល​ខ្លះ​មិន​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​តារា​ដែល​អ្នកគាំទ្រ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ