ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ! អាជីវកម្ម​ភ្ញាស់​ស៊ុត​ទាយក​កូន ​និង​លក់​ជា​ពង​ទា​កូន​ខេត្តតាកែវកាន់តែមានទីផ្សារហើយ

4 ឆ្នាំ មុន
  • តាកែវ

(រាជធានី​ភ្នំពេញ​)៖ ការ​ចិញ្ចឹម​ទា​សម្រាប់​ការ​ប្រកប​អាជីវកម្ម​ភ្ញាស់​ស៊ុត​ទាយក​កូន​លក់ និង​ការ​លក់​ជា​ពង​ទា​កូន កំពុង​កាក់កប​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​តាំ​កក់ ខេត្តតាកែវ ជាមួយនឹង​តម្រូវការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ដែល​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​ជម្រុញ​ឲ្យ​កសិករ​បង្កើត​នូវ​មុខរបរ​បន្ថែម​បន្ទាប់​ពី​ការ​ធ្វើស្រែ​ចំការ…

(រាជធានី​ភ្នំពេញ​)៖ ការ​ចិញ្ចឹម​ទា​សម្រាប់​ការ​ប្រកប​អាជីវកម្ម​ភ្ញាស់​ស៊ុត​ទាយក​កូន​លក់ និង​ការ​លក់​ជា​ពង​ទា​កូន កំពុង​កាក់កប​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​តាំ​កក់ ខេត្តតាកែវ ជាមួយនឹង​តម្រូវការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ដែល​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​ជម្រុញ​ឲ្យ​កសិករ​បង្កើត​នូវ​មុខរបរ​បន្ថែម​បន្ទាប់​ពី​ការ​ធ្វើស្រែ​ចំការ ។

ជាក់ស្តែង​ថ្មី​ៗ​នេះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ធ្វើ​ដំណើរ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ទា​របស់​លោក អ៊ុំ ឃាង និង​សមាគម​ភ្ញាស់ពងទា​កូន នៅ​ភូមិ​ក្រាំង​ស្វាយ ឃុំ​ស្រែ​ននោង ស្រុក​ត្រាំកក់​។

លោក អ៊ុំ ឃាង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទា បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​គាត់​ចិញ្ចឹម​មេ​ទា ១០ ០០០​ក្បាល ក្នុង​១​ថ្ងៃ​មេ​ទា​អាច​ផ្តល់​ពង​បាន ៧ ០០០-៨០០០​ពាន់​គ្រាប់ តម្លៃ​ស៊ុត​បច្ចុប្បន្ន ៣៨០-៤០០​រៀល​/​គ្រាប់​។ លោក​បាន​បញ្ជាក់​ថា​មុខរបរ​មួយ​នេះ​ក៏​បាន​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​របស់​លោក​ផង​ដែរ ។

ចំណែក​លោក សូត្រ សុផល ប្រធាន​សមា​គន​ភ្ញាស់​ស៊ុតទា បាន​ឲ្យ​ដឹង​ថា បាន​ជម្រាប​ជូន​ថា សមាគម​មាន​សមាជិក ២៦​គ្រួសារ គ្រប់​ៗ​គ្រួសារ​ប្រកប​អាជីវកម្ម​ភ្ញាស់​ស៊ុត​ទាយក​កូន​លក់ ៩០០​រៀល​/​ក្បាល និង​លក់​ជា​ពង​ទា​កូន /​គ្រាប់​។ សម្រាប់​ឡ​ភ្ញាស់​របស់​លោក សុផល អាច​ទទួល​ទិញ​ស៊ុត ៩-១០​ម៉ឺន​គ្រាប់​ក្នុង​១​ថ្ងៃ​។ ក្នុង​រដូវ​ចិញ្ចឹម ១​ថ្ងៃជា​មធ្យម​អាច​រក ចំណូល​បាន ៣៨០ ០០០​រៀល ក្នុង ១​ខែ​ប្រមាណ ១១ ៤០០ ០០០ រៀល បន្ទាប់​ពី​ទូទាត់​ថ្លៃដើម​រួច​។ លោក​ក៏​បាន​បញ្ជាក់​ជូន​លោក​រដ្ឋមន្ត្រី​ជ្រាប​ផង​ដែរ​ពី​កត្តា​ចំបង​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​នោះ​គឺ «​មាន​ចំណង់​ចំណូលចិត្ត ឧស្សាហ៍​ព្យាយាម យកចិត្តទុកដាក់ និង​មាន​ផែនការ​ច្បាស់លាស់​» ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ប្រជាពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម​ក៏​បាន​ស្នើ​សុំ​ថ្នាក់ដឹកនាំ​ក្នុង​ការងារ​ប​ចេ្ច​ក​ទេស​បន្ថែម​ទៀត​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​បញ្ជៀ​ស​នូវ​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​ការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន ។

លោក​រដ្ឋមន្ត្រី​បន្ទាប់​ពី​បាន​សាកសួរ​នាំ​អំពី​សុខទុក្ខ សកម្មភាព​ការងារ​បង្កបង្កើន​ផល ជា​ពិសេស​ការងារ​ចិញ្ចឹម និង​ភ្ញាស់​ស៊ុតទា​ដែល​ជា​របរ​ប្រចាំ​គ្រួសារ និង​ប្រចាំ​តំបន់ (​ពង​ទា​កូន​ស្រែ​ននោង​) រួច​មក លោក​រដ្ឋមន្ត្រី ក៏​ក្តាប់​បាន​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ និង​សំណូមពរ ក៏​ដូច​ជា​សេចក្តី​ត្រូវការ​ជាក់ស្តែង​ដែល​ទាមទារ​ឲ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​រួម​សហការ​គ្នា​ដោះស្រាយ​ជួន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

ដោយឡែក​ចំពោះ​ការងារ​បច្ចេកទេស​ចិញ្ចឹម និង​ភ្ញាស់​ស៊ុតទា លោក​រដ្ឋមន្ត្រី​បាន​ធ្វើការ​ណែនាំ​ឲ្យ​មន្ទីរ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ធ្វើការ​ផ្សព្វផ្សាយ ឬ​បំពាក់បំប៉ន​បច្ចេកទេស​ចិញ្ចឹម វិធានការ​ការពារ​ជំ​ងឹ ការ​លើកកម្ពស់​អនាម័យ និង​ការ​អនុវត្ត​វិធាន​ជីវ​សុវត្ថិភាព​នៅ​ឡ​ភ្ញាស់​ស៊ុតទា​ឲ្យ​បាន​ប្រសើរ ក្នុង​បំណង​បង្កើន​គុណភាព និង​ការ​ជឿ​ទុកចិត្ត​ពី​អតិថិជន ដែល​និយម​បរិភោគ​ពង​ទា​កូន​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ