អ្នកស្រុកទ្រាំង ខេត្តតាកែវម្នាក់ គឺលោក គឹម វណ្ណដេត អាចដោះបំណុលធនាគារបានយ៉ាងស្រួល ព្រោះតែស្រាបៀរកម្ពុជា ដែលលោកទិញមកពិសាជួបជុំបងប្អូន កាលពីអំឡុងថ្ងៃភ្ជុំបិណ្ឌកន្លងទៅបានផ្ដល់សំណាងធំជូនលោករហូតដល់៤០លានរៀលឯណោះ ។
លោក វណ្ណដេត បានរៀបរាប់យ៉ាងដូច្នេះថា «ថ្ងៃឈ្នះរង្វាន់ហ្នឹង គឺប្អូនធម៌ខ្ញុំមកយកម៉ូតូនៅផ្ទះខ្ញុំ ហើយខ្ញុំក៏ឃាត់ពួកគេឲ្យមកហូបចុកជាមួយគ្នាសិនចាំទៅវិញ ។ ខ្ញុំក៏គាស់ស្រាបៀរកម្ពុជា ហូបមុនគេ ស្រាប់តែឃើញ៤០លានរៀល ។
លុយ៤០លានរៀលនេះ មានន័យណាស់សម្រាប់ជីវិតខ្ញុំ ។ លុយនេះជួយខ្ញុំដោះបំណុលធនាគារ ដែលខ្ញុំបានខ្ចីទិញរ៉ឺម៉ក ។ តែប៉ុណ្ណេះ ខ្ញុំលែងដេកយកដៃគងថ្ងាសព្រួយរឿងសងគេទៀតហើយ» ៕ (អត្ថបទសហការ) កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ