កាលពីដើម​ជនជាតិ​ខ្មែរ​ជឿ​លើ​ព្រលឹងវិញ្ញា​ណ


កាលពី​បរម​បុរាណ​អង្វែង​ឆ្នាំ​មក​ហើយ ខ្មែរ​យើង​រស់នៅ​តាម​បែប​កុលសម្ព័ន្ធ​ចង​ពួក​ចង​ក្រុម អ្នកដឹកនាំ​ក្រុម​ជា​មនុស្ស​ទ​ទូល​ខុស​ត្រូវ​ខ្ពស់​លើ​វាសនា​កូនចៅ​ទាំងស្រុង ។ នៅ​ពេល​មាន​អាសន្ន​អន់​ក្រ​មក​ដល់ មេក្រុម​កុលសម្ព័ន្ធ​គឺជា​អ្នក​ការពារ​សុខ​សុវត្ថិភាព​ឲ្យ​កូនចៅ ឬ​ជា​អ្នករក​យុត្តិធម៌​សព្វបែបយ៉ាង​ត្រឹមត្រូវ​ណាស់ ។

អំពើ​ល្អ​របស់​មេក្រុម​កុលសម្ព័ន្ធ​នេះ​ហើយ​ធ្វើ​ឲ្យ​ដក់​ជាប់​ក្នុង​បេះដូង​របស់​កូនក្រុម​គ្រប់​ៗ​គ្នា ។ លុះ​ពេល​មេក្រុម​កុលសម្ព័ន្ធ​ស្លាប់​ទៅ គេ​តែងតែ​លើក​អ្នក​ណាមួយ​ដែល​ជា​អ្នក​ខ្លាំងពូកែ អង់អាច​ក្លាហាន និង​មានចិត្ត​ស្មោះត្រង់​ដើម្បី​ដឹកនាំ​បន្ត​ ។

ការ​ដឹកនាំ​បន្ត​របស់​មេក្រុម​រូប​នេះ នៅ​ពេល​ជួប​ឧបសគ្គ​ម្តង​ៗ​គេ​តែងតែ​ពឹង​លើ​សមត្ថភាព​ក្នុង​ខ្លួន​របស់​គេ​ឱ្យ​អស់ បើ​នៅ​តែ​ទប់​មិន​ជាប់​ទៀត ទើប​គេ​ពឹង​លើ​កម្លាំង​ក្រៅ​ខ្លួន​គឺ​ការ​បន់ស្រន់​សំបូ​ង​សំ​រូង​រក​ព្រលឹង​មេក្រុម​កុលសម្ព័ន្ធ​របស់​គេ​ឲ្យ​ជួយ​ដល់​ពួក​គេ​ដើម្បី​នឹង​បាន​រួច​ចាក​ទុក្ខ​ភ័យ ។

ភាព​អស្ចារ្យ​របស់​ព្រលឹង​ក្រៅ​ខ្លួន​ដែល​ធ្វើ​ឲ្យ​គេ​រួច​ពី​គ្រោះថ្នាក់​នេះ​ហើយ​ដែល​បណ្តាល​ឲ្យ​កូនចៅ​មាន​ជំនឿ​លើ​ព្រលឹង​មេ​កុលសម្ព័ន្ធ​ថា​ជា​ព្រលឹង​របស់​វីរជន​ដែល​សព្វ​ថ្ងៃនេះ​គេ​ហៅ​ថា ជំនឿ​ទៅ​លើ​អារក្ស អ្នកតា ។

បើ​ទោះជា​បច្ចុប្បន្ន​នេះ​ជា​សម័យ​វិទ្យាសាស្ត្រ​ទំនើប​យ៉ាងណា​ក៏​ដោយ ក៏​រឿង​អារក្សអ្នកតា​នេះ ប្រជាជន​ខ្មែរ​យើង​សព្វថ្ងៃ​នៅ​តាម​ជនបទ​មួយ​ចំនួន​នៅ​កាន់​រក្សា​គោរព​អារក្ស អ្នកតា​បញ្ជាន់អារក្ស​ដើម្បី​សុំ​សេចក្តីសុខ​នៅឡើយ គឺ​មិន​ទាន់​បាត់បង់​អស់ទាំង​ស្រុង​ទេ ៕ (ដោយសាន សារិន)

វប្ប​​​ធម៌

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ