ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដើម្បី​ជំរុញ​លើកកម្ពស់​សុខុមាល​ជូន​ប្រជាពលរដ្ឋ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​សុពលភាព នៅ​តាម​ផ្សារ​ទំនើប និង​តូប​នានា ដែល​ដាក់​តាំង​លក់ទំនិញ​តាម​គេហដ្ឋាន ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ…

ខេត្ត​ប៉ៃលិន ៖ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​សុពលភាព នៅ​តាម​ផ្សារ​ទំនើប និង​តូប​នានា ដែល​ដាក់​តាំង​លក់ទំនិញ​តាម​គេហដ្ឋាន ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩ លោក ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​លើក​ឡើង​ថា ដោយ​មាន​ណែនាំ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ឱ្យធ្វើ​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​សុពលភាព នៅ​តាម​ផ្សា​ទំនើប និង​តូប​នានា ជា​ពិសេស​សាលារៀន​។

លើស​ពី​នេះ​ត្រូវ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ និង​សិស្សានុសិស្ស​ឱ្យ​យល់​ដឹង​ពី​សារៈសំខាន់ នៃ​ការ​មើល​ទំនិញ និង​ការ​រៀបចំ​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​ន័យ​ថែរក្សា​ការពារ​សុខភាព និង​លើកកម្ពស់​សុ​ខុ​មា​ភាព ជូន​ពលរដ្ឋ​ឱ្យ​សម​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ។

ទើប​នៅ​ពេល​នេះ​សាខា​កាំកុងត្រូល​ខេត្ត​ធ្វើការ​ចុះ​ផ្ទាល់ និង​ណែនាំ​ផ្ទាល់​ដើម្បី​ឱ្យ​ពួក​គាត់​ជឿជាក់​ពី​ការ​ថែរក្សា​សុខភាព​ឱ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ទុបស្កាត់​ទំនិញ​គ្មាន​ការ​អនុញ្ញាតិ គ្មាន​ផ្លា​ក​សញ្ញា​ត្រឹមត្រូវ ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង មិន​ត្រឹមត្រូវ ទំនិញ​ខូចគុណភាព ហួស​សុពលភាព មិន​ឱ្យ​មានការ​ដាក់​តាំង​លក់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​ខាតបង់​ថវិការ ពេលវេលា​ផង​ដែរ ។

លោក​បន្ត​ថា ដើម្បី​មាន​សុខភាព​ល្អ និង​ការ​បរិភោគ​ប្រកបដោយ​អនាម័យ​ខ្ពស់ សូម​ឱ្យ​ប្រជាពលរដ្ឋ និង​ជីវ​ករ​ត្រូ​ធ្វើ​យ៉ាងណា​ចូលរួម​យល់​ដឹង​ពី​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ដែល​ធ្វើការ​ចុះ​ណែនាំ​ជា​ប្រចាំខែ សំដៅ​ពង្រឹង​ការ​ថែរក្សា​ការពា​សុខភាព​ប្រកបដោយ​គុណភាព​ល្អ ស្រប​តាម​ផែនការ​គោលដៅ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។

សូម​បញ្ជាក់​ថា ក្នុង​ពេល​ចុះ​ពិនិត្យ​ទំនិញ​សមត្ថកិច្ច​កាំ​កុង​បាន​ដកហូត​ទំនិញ​ខូចគុណភាព​មួយ​ចំនួន​ពី​អាជីវករ​ដើម្បី​យក​ទៅ​រក្សា​ទុក​ធ្វើការ​កំទេច​ចោល​រួម​មាន កា​កាវ (​ប្រភេទ​កា​ហ្វ​អូ​វ៉ាល់​ទី​ន​) ចំនួន​៥​កំប៉ុង ទឹកដោះគោ​កំប៉ុង​ចំនួន​៣២​កំប៉ុង ទឹកដោះគោឆៅ​ចំនួន​០៦​កំប៉ុង បបរ​កំប៉ុង​កូន​ក្មេង​០៥​កំប៉ុង ទំពាំងបាយជូរ​ក្រៀម​៣០​ប្រអប់ និង​ស្រា​បៀរ​ដប​០៤​ដប ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ