ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​បាន​ត្រៀមខ្លួន​បង្កើត​ភាព​រីករាយ និង​ពេលវេលា​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ថ្ងៃ​ពិសេស ឬ​នៅ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដូវ​កាល​សម្រាប់​អាពាហ៍ពិពាហ៍​បាន​ត្រឡប់​ចូល​មក​វិញ​ហើយ សម្រាប់​ជនជាតិ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ជា​ទូទៅ នា​ខែ​នេះ គូ​អាពាហ៍ពិពាហ៍​ដែល​មាន​គម្រោង​រៀប​ការ​តែងតែ​ស្វែងរក​នូវ​ការ​ផ្គត់ផ្គង់​នូវ​ផលិតផល​ផ្សេង​ៗ សម្រាប់​ថ្ងៃ​វិសេសវិសាល​របស់​គេ​ដូច​ជា​សម្អាងការ អ្នក​តុបតែង​មុខ អ្នក​ថតរូប…

រាជធានី​ភ្នំពេញ​៖ រដូវ​កាល​សម្រាប់​អាពាហ៍ពិពាហ៍​បាន​ត្រឡប់​ចូល​មក​វិញ​ហើយ សម្រាប់​ជនជាតិ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ជា​ទូទៅ នា​ខែ​នេះ គូ​អាពាហ៍ពិពាហ៍​ដែល​មាន​គម្រោង​រៀប​ការ​តែងតែ​ស្វែងរក​នូវ​ការ​ផ្គត់ផ្គង់​នូវ​ផលិតផល​ផ្សេង​ៗ សម្រាប់​ថ្ងៃ​វិសេសវិសាល​របស់​គេ​ដូច​ជា​សម្អាងការ អ្នក​តុបតែង​មុខ អ្នក​ថតរូប អ្នក​ថត​វី​ដេ​អូរ អ្នក​រៀបចំ​តុង​តែង​ពិធី ទីតាំង​រៀប​អាពាហ៍ពិពាហ៍ ម្ហូបអាហារ​សម្រាប់​កម្មវិធី និង​ភេសជ្ជៈ​ផ្សេង​ៗ​ផង​ដែរ ដែល​ទូទៅ​ផលិតផល​ទាំងនោះ​ត្រូវ​តែ​មានគុណ​ភាពល្អ មាន​លក្ខណៈ​ពិសេស​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​ពី​អ្នក​ផ្គត់ផ្គង់​នីមួយ​ៗ ជា​ពិសេស​មាន​តម្លៃ​ស័ក្តិសម​ទៅ​តាម​លទ្ធភាព​របស់​ពួក​គាត់ ។

ក្នុង​នោះ​ដែរ​គ្រប់​ក្រុមហ៊ុន​ដែល​ជា​អ្នក​ផ្គត់ផ្គង់​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​តែងតែ​ស្វែងរក និង​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​ការ​លក់​ដែល​មាន​ជា​កម្មវិធី​ពិសេស​សម្រាប់​បម្រើ​តម្រូវការ​ពេញ​មួយ​រដូវ​ការ ។

សម្រាប់​ក្រុមហ៊ុន ភើ​ណូ​ដ រី​ខា​ដ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​នូវ​ស្រា​វិ​ស្គី​ដែល​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ចេញ​ជា ប្រ​ម៉ូ​សិន​សម្រាប់​កញ្ចប់​អាពាហ៍ពិពាហ៍​ទៅ​លើ​ប្រភេទ​ស្រា​វិ​ស្គី​ដូច​ជា Ballantine’s Finest Ballantine’s Christmas Reserve Chivas Regal 12 ឆ្នាំ Chivas Regal 18 ឆ្នាំ និង Royal Salute 21 ឆ្នាំ និង​ទទួល​បានការ​ផ្តល់​ជូន​យ៉ាង​ពិសេស​ពី​ក្រុមហ៊ុន​ផង​ដែរ ។

សម្រាប់​ព័ត៌មាន​លម្អិត​សម្រាប់​កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ក្រុមហ៊ុន សូម​ចូល​ទៅ​កាន់​គេហទំព័រ ហ្វេ​ស ប៊ុ​ក របស់​ក្រុមហ៊ុន​ស្តី​ពី​កម្មវិធី​អាពាហ៍ពិពាហ៍ My Perfect Wedding- អាពាហ៍ពិពាហ៍​ដ៏​ប្រណីត និង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្សេង​ទៀត​ដដែល​មាន​ដូច​ជា Ballantine’s (KH) និង Chivas Regal Cambodia ឬ​ទំនាក់ទំនង​ទៅ​កាន់​ដេប៉ូ​ភេសជ្ជៈ​នានា ដែល​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ដែល​មាន​ទីតាំង និង​លេខ​ទំនាក់ទំនង​ដូច​ក្នុង​រូបភាព ៕ (​អត្ថបទ​សហការ​) កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ