ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីឆេះរោងម៉ាស៊ីនកិនស្រូវ…ខាតបង់ស្រូវ៧០តោន រួម​សម្ភារជាច្រើនទៀត

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ អគ្គិភ័យមួយដែល​គេ​សង្ស័យ​ បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិសនី បាន​ឆេះ​រោង​ម៉ា​ស៊ីនកិនស្រូវ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺថ្ងៃ​ទី​១៤ តុលា នេះ នៅ​ក្នុងភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល…

​ខេត្តបាត់ដំបង​៖ អគ្គិភ័យមួយដែល​គេ​សង្ស័យ​ បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិសនី បាន​ឆេះ​រោង​ម៉ា​ស៊ីនកិនស្រូវ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺថ្ងៃ​ទី​១៤ តុលា នេះ នៅ​ក្នុងភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ដែល​ធ្វើ​ខូចខាត​អស់​ស្រូវ​ប្រមាណ​៧០​តោន​ និង​សម្ភារ​​ជា​ច្រើន​ទៀត​។

យោង​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច​​​ថា រោង​ម៉ាស៊ីន​នោះ​មាន​ទំហំ​២៥​ម៉​ គុណ៦០​ម៉ ដែល​មាន​ម្ចាស់​ឈ្មោះ
លឹ​ម លាង ភេទប្រុស​ អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ កើតហេតុ​ខាងលើ​ ។ របាយ​ការ​ណ៍ដដែល​បានឱ្យ​ដឹង​ទៀត​ថា អគ្គិ​ភ័យ​នោះ​ទំនង​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​ហើយ​ទុ​ស្សេ​បង្ក​ជា​អគ្គី​ភ័យ​ឆេះ​តែ​ម្ដង ដោយ​បាន​​ឆាបឆេះ​អស់​ផ្នែក​ខ្លះ​នៃ​រោង​ម៉ាស៊ីន និង​ឆេះ​ម៉ាស៊ីនកិនស្រូវ រួម​ទាំង​ឡ​ស​ម្ងួ​ត​ស្រូវ​ផង​។

បើ​តាម​លោក​លឹ​ម លាង ថៅកែ​ម៉ាស៊ីនកិនស្រូវ បាន​រាយ​ការ​ណ៍​​ប្រាប់​សមត្ថកិច្ច​ថា ស្រូវ​យ៉ាងតិច​ចំនួន​៧០​តោនបាន​រង​ការ​ខូចខាត តែ​ភាគច្រើន​ខូចខាត​ដោយសារ​បាញ់​ទឹក​ពន្លត់​, ម៉ាស៊ីន​ផលិត​អង្ករ​និង​កន្ទក់​០១ គ្រឿង និង​ឆេះ​ឡ​ស​ម្ងួ​ត​អស់​០១​គ្រឿង​ដែរ ដែល​សរុប​ជា​ទឹកប្រាក់​ខាតបង់​ប្រហែល​ចំនួន​៥​ម៉ឺន​ដុល្លារ​ ។

សមត្ថកិច្ច​បាន​និយាយ​ថា អគ្គិភ័យ​នេះ ​បាន​ឆេះ​ផ្នែក​ខ្លះ​នៃ​រោង​ម៉ាស៊ីន ដែល​ការ​ប៉ាន់​ប្រមាណ​អស់​ប្រហែល​២០% តែ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​ស្រុក​ប​វេ​ល​ផង និង​រថយន្ត​អធិការ​ស្រុក​ថ្មគោល​ផង ជួយ​អន្តរា​គម​ន៍បាញ់​ទឹក​ពន្លត់​ទាន់​ពេល​។ បើ​មិន​ដូច្នេះ​ទេ អគ្គិភ័យ​អាច​លេ​ត្របាក់​រោង​ម៉ាស៊ីន​នេះ​ទាំងស្រុង​តែ​ម្ដង​ ។

អត្ថបទសរសេរ ដោយ