ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​អេ​ស្កា​វ៉ា​ទ័​រ​ឈប់​តាម​ផ្លូវ​មិនដាក់​ស្លាក​សញ្ញា​ត្រូវ​ម៉ូតូ​បុក​របួសធ្ងន់​ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​បាក់ជើង​ម្ខាង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​បុក​រថយន្ត​ដឹក​អេ​ស្កា​វ៉ា​ទ័​រ​ពីក្រោយ​ពេញទំហឹង​ដែល​ឈប់​មិន​បាន​ដាក់​សញ្ញា​សម្គាល់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងកើត​ស្តុ​ប​បូកគោ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​បាក់ជើង​ម្ខាង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​បុក​រថយន្ត​ដឹក​អេ​ស្កា​វ៉ា​ទ័​រ​ពីក្រោយ​ពេញទំហឹង​ដែល​ឈប់​មិន​បាន​ដាក់​សញ្ញា​សម្គាល់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងកើត​ស្តុ​ប​បូកគោ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3C-7763 មក​ឈប់​នៅ​ចំណុច​ខាងលើ​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​មិន​មាន​ដាក់​សញ្ញា​សម្គាល់ ។

លុះ​មក​ដល់​វេលា​កើតហេតុ​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធន់​ធំ​ម៉ាក FZ ពណ៌​សលាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2GZ-5486 ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​មិន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​គូទ​រថយន្ត​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​រង​របួស​បាក់ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​តាម​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ