ប្រតិកម្ម​ខ្លាំង​បន្ទាប់​ពី​សោភា ទេពី យក​បទ «​ស្ពាន​អូ​តា​គី​» មក Cover មិន​សុំ​ការ​អនុញ្ញាត


ក្រុម​គ្រួសារ​របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​សម្តែង​នូវ​ការ​មិន​សប្បាយចិត្ត​ចំពោះ​តារាចម្រៀង​នាង សោភា ទេពី ដែល​បាន​យក​បទ «​ស្ពាន​អូ​តា​គី​» មក​ច្រៀង​ថ្មី (Cover) ដោយ​មិន​សុំ​ការ​អនុញ្ញាត ។ ក្នុង​នោះ​ដែរ​ថែម​ទាំង​បាន​កែ​ទំនុកច្រៀង និង​ភ្លេង​ខ្លះ​ហើយ​ការ​ច្រៀង​ក៏​មិន​ដូច​ដើម ខណៈ​ពេល​បទ​ចម្រៀង​របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន​ត្រូវ​បាន​ចុះបញ្ជី​ជា​កម្មសិទ្ធិបញ្ញា​ឱ្យទៅ​ក្រុម​គ្រួសារ​របស់​លោក ។

បទ​នេះ​ត្រូវ​បាន​តារាចម្រៀង សោភា ទេពី យក​មក​ច្រៀង​ដែល​មាន​លក្ខណៈ​បែប​សម័យ​ថ្មី ជាមួយនឹង​កែ​ទំនុក​ត្រង់​កន្លែង «​បង​ជា​កម្មករ​រត់​ភ្លើង​កំសត់​» មក​ជា «​អូន​ជា​កម្មករ​រោងចក្រ​កំសត់​» ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មានការ​រិៈ​គន់​ពី​មហាជន​មួយ​ចំនួន​ដោយនៅ​ក្នុង​នោះ​ក៏​មាន​ក្រុម​គ្រួសារ​របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន ផង​ដែរ​ដែល​បាន​សម្តែង​នូវ​ការ​មិន​សប្បាយចិត្ត ។

បើ​យោង​តាម​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​កាន់កាប់​ដោយ​ចៅ​របស់​លោក​នោះ​បាន​សរសេរ​ថា​បទ​«​ស្ពាន​អូ​តា​គី​» ស្រី​យក​មក​ច្រៀង​កែ​លំនាំ​ខ្លះ បំណងប្រាថ្នា​របស់​អ្នកនិពន្ធ​ដែល​ខិតខំ​បញ្ចេញ​ពាក្យពេចន៍​ទម្រាំ​បាន​ទទួល​ស្នាដៃ​ជិត​កន្លះ​ជីវិត​ហេតុ​អី​ក៏​បច្ចុបន្ន​នេះ​ត្រូវ​គេ​រំលាយ​ប្ដូរ​យក​ទៅ​ធ្វើ​ទុន​យ៉ាង​ចំអក​ដែល​បក​មក​ឱ្យ​ម្ចាស់​ស្នាដៃ​វិញ ពួក​អ្នក​មើលងាយ​ចុះ​ព្រោះ​យាយ​ខ្ញុំ​គ្មាន​សមត្ថភាព​ថែរ​រក្សា​បទ​នេះ​សិទ្ធ​ក៏​មាន​ហើយ​ៗ​នឹង​គិត​យ៉ាងណា ។

លើក​មុន​គ្រាន់​បាន​ម៉ា​ផ្អើល រួច​ក៏​ស្ងាត់​ហួស​ទៅ​ដោយ​មិន​បាន​ជួប​មុខ​ពួក​គាត់​ផង តើ​ត្រង់​ណា​ជា​ក្តី​សង្ឃឹម? ចង់​អង្វរ​ថា ជួយ​ផង​កុំ​ឲ្យ​ចាស់​នេះ​មិន​បាន​ផល ហើយ​អស់​លុយ​ចុះឡើង ព្រោះតែ​រក្សា​សិទ្ធ​នេះ​សង្ឃឹមលើ​បងប្អូន​គាំទ្រ​នឹង​ជួយ​រក្សា ។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ «​កោះសន្តិភាព​» នៅ​មិន​ទាន់​ទទួល​បានការ​បកស្រាយ​ពី​តារាចម្រៀង​សោភា ទេពី នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែតុលា​នេះ ។ ជា​ការ​កត់សម្គាល់​ករណី​ខាងលើ​នេះ មិនមែន​ជា​រឿង​ថ្មី​ឡើយ​ពោល គឺ​កន្លង​មក​ក៏​មាន​តារា​មួយ​ចំនួន​ទៀត​ធ្លាប់​ធ្វើ​រឿង​ដូច​គ្នា​នេះ​ដែរ ។ គេ​នៅ​ចាំ​ថា នាយ ចឺម បាន​បញ្ចេញ​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូច​គ្នា​» ដែល​គេ​ស្គាល់​ថា បាន​ច្នៃ​ពី​បទ​ចម្រៀង​មរតក​ដើម​និពន្ធ​ដោយ​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន និង​ជា​សំនៀង​ដើម​របស់​អ្នកស្រី រស់ សេរី​សុទ្ធា មាន​ចំណងជើង​ថា «​នឹក​ភូមិ​ភ្នំ​ធំ​» ដោយ​កែ​ទំនុកច្រៀង និង​សាច់ភ្លេង​ខ្លះ​ៗ​មិន​បាន​រក្សា​ឈ្មោះ​ជា​បទ​ចម្រៀង​មរតក​ដើម ធ្វើ​ឲ្យ​មាន​ប្រតិកម្ម និង​មតិ​លើក​ឡើង​យ៉ាង​ចម្រូងចម្រាស ។

ទោះជា​យ៉ាងណា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏​បាន​ខិតខំ​ប្រមែប្រមូល​នូវ​ស្នាដៃ​បទ​ចម្រៀង​មរតក​ដើម​យក​មក​ចងក្រង​ជា​ឯកសារ ដើម្បី​ចុះបញ្ជី​រកម្ម​សិទ្ធ​បញ្ញា​គ្រប់គ្រង​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ម្ចាស់​ស្នាដៃ​ដែល​នៅ​រស់ ។ ចំពោះ​បទ​ចម្រៀង​ស្នាដៃ​របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន​ចំនួន​៤១​បទ ត្រូវ​បាន​ក្រសួង​ចុះ​កម្ម​សិទ្ធ​បញ្ញា​រួច​ហើយ ដោយនៅ​ក្នុង​នោះ​ក៏​មាន​បទ «​ស្ពាន​អូ​តា​គី​» នេះ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ