ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​…​កម្មករ​ទាំង៣ស្លា.ប់​​តាំង​ថ្ងៃ​១២ យប់​​ថ្ងៃ​១៣​ដឹង និង​ថ្ងៃ​១៤​យក​សព​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​គិតមក​ដល់​ម៉ោង១២​និង៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ​តុលា ​នេះ សាកសព​ជន​រង​គ្រោះ​​ម្នាក់​​​​បានស្លាប់​ក្នុង​ករណី​ដាច់​ធ្លាក់​ជណ្តើរយន្ត​នៅ​ក្នុង​កា​ដ្ឋា​ន​សំណង់​កំពស់​២១ជាន់​ ដែល​​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ៦៥ (​ខាងកើត​សណ្ឋាគារហូ​លី​ដេ​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ…

រាជធានីភ្នំពេញ ៖ ​គិតមក​ដល់​ម៉ោង១២​និង៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ​តុលា ​នេះ សាកសព​ជន​រង​គ្រោះ​​ម្នាក់​​​​បានស្លាប់​ក្នុង​ករណី​ដាច់​ធ្លាក់​ជណ្តើរយន្ត​នៅ​ក្នុង​កា​ដ្ឋា​ន​សំណង់​កំពស់​២១ជាន់​ ដែល​​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ៦៥ (​ខាងកើត​សណ្ឋាគារហូ​លី​ដេ​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ នៅ​មិន​ទាន់​បាន​យក​ចេញ​​ពី​ជណ្តើរយន្ត​នៅឡើយ ខណៈ​សាកសព​បុរស២​នាក់​បាន​យក​ចេញ​ក្រៅ និង​លើកដាក់​ក្នុង​រថយន្ត​ដឹក​សព​រួច​ហើយ ។

គួរ​រំលឹកថា ករណី​ដាច់​ធ្លាក់​ជណ្តើរយន្ត​បណ្តាល​អោយ​បុរស​៣​នាក់​ស្លាប់​បាត់បង់​ជីវិត ​នៅ​ក្នុង​ការដ្ឋាន​សំណង់​កំពស់២១​ជាន់​ខាងលើរ​នេះ បាន​កើតឡើង​តាំងពី​រសៀល​​ទី១២ តុលា ​ម្ល៉េះ តែ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង និង​ចាប់អារម្មណ៍​ឡើយ ។​ លុះ​នៅ​ម៉ោង​ប្រមាណ​ជា៨​យប់​ថ្ងៃទី១៣ ​តុលា ​ក្រោយ​ពី​បាត់​ប្តី ឬ សាច់​ញាតិ ទើប​នាំ​គ្នា​ទៅ​ប្តឹង​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ចុះ​មក​រក​មើល​ក៏ ​បាន​ប្រទះ​ឃើញ​ជើង​បុរស​ម្នាក់​ក្នុង​ចំណោម៣​នាក់​នៅ​ក្នុង​ប្រអប់​ជណ្តើរយន្ត​ ទើប​បង្ក​រការ​ភ្ញាក់ផ្អើល​កើតឡើង ​។

​​ជន​រង​គ្រោះ​ទាំង៣​នាក់ ១-​ឈ្មោះ យ៉ែ​ម ទី​ន អាយុ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទន្លេស ឃុំត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ​២-​ឈ្មោះ សុខ សម្បត្តិ អាយុ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ធា​វ ឃុំជ័យ ស្រុក​កំពង់​ស្វាយ ខេត្តកំពង់ធំ ត្រូវ​បាន​គេ​រក​ឃើញ​និង​យក​ចេញពី​ប្រអប់​ជណ្តើរយន្ត បាន​នៅ​ព្រឹ​ថ្ងៃ​ទី១៤ ​តុលា នេះ​។​ចំណែកឯ​សាកសព​បុរស​ម្នាក់​ទៀត ជាអ្នក​ទី​៣-​ឈ្មោះ ធី​ម ធី​រ៉​ង អាយុ៣១ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​ត្រពាំង​បី ឃុំ បារាយណ៍ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ ហើយ​គេ​កំពង់​តែ​ស្វែងរក​ជា​បន្ត​ទៅ​ទៀត​។

នៅ​ព្រឹក​ថ្ងៃ​ទី១៤ ​តុលា ដដែល ​ក៏​មាន​វត្តមាន​របស់​កម្លាំង​មាន​សម្ថ​កិច្ច និងសាច់ញាតិរបស់​ជន​រង​គ្រោះ​ទាំង៣ ខ្លះ​នៅ​ចូល​ទៅ​ខាងក្នុង​ការដ្ឋាន និងមួយ​ចំនួន​នាំ​គ្នា​នៅ​រង់ចាំ​ខាងក្រៅ ដោយ​មាន​សន្តិសុខ​ឈរ​ឈាម​ទ្វារ​ខាងក្រៅ​យ៉ាង​តឹងរឹង​ផង​ដែរ​។​ ​

អត្ថបទសរសេរ ដោយ