ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ស្លា.ប់ ២នាក់ទៀត​របួស ក្រោយភាគីម្ខាង​​មានគ្នា​១០នាក់​​ដេញ​តាម​វាយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ ជម្លោះ​ក្នុង​វង់​ផឹកស៊ី​ ដោយភាគី​ម្ខាងមានគ្នា​៣នាក់​​បាន​គប់​សំបក​កំប៉ុង​ស្រា​បៀរ​ទៅ​លើ​ភាគី​ម្ខាង​ទៀត ពេល​នោះ​ភាគី​ម្ខាង​ទៀត​ដែលមាន​គ្នា​១០​នាក់ ទ្រាំ​មិន​បានក៏​ស្ទុះ​ដេញតាម​វាយ​ បណ្តាល​ឱ្យ​​ម្នាក់​​ធ្លាក់​ចូលទឹកស្លាប់​ និង​​២នាក់ទៀត​រង​របួស​ ។ ហេតុការណ៍​​ខាងលើ​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៣​…

ខេត្តសៀមរាប ​៖​ ជម្លោះ​ក្នុង​វង់​ផឹកស៊ី​ ដោយភាគី​ម្ខាងមានគ្នា​៣នាក់​​បាន​គប់​សំបក​កំប៉ុង​ស្រា​បៀរ​ទៅ​លើ​ភាគី​ម្ខាង​ទៀត ពេល​នោះ​ភាគី​ម្ខាង​ទៀត​ដែលមាន​គ្នា​១០​នាក់ ទ្រាំ​មិន​បានក៏​ស្ទុះ​ដេញតាម​វាយ​ បណ្តាល​ឱ្យ​​ម្នាក់​​ធ្លាក់​ចូលទឹកស្លាប់​ និង​​២នាក់ទៀត​រង​របួស​ ។

ហេតុការណ៍​​ខាងលើ​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៩ នៅ​ចំណុច​លូ​ក្រ​ប៉ៅ​ទំនប់​៧៨​ខាងលិច​ភ្នំ​ក្រោម ក្នុងភូមិ​កន្ត្រក់ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

ភាគីម្ខាងដែលមានគ្នា​​​៣នាក់​ខាងលើ​ ក្នុងនោះ ១-ឈ្មោះ ម៉​ន វ៉ិ​ត ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​សណ្ឋាគារ ​បានស្លាប់ ២-ឈ្មោះ ប៉ៅ ប៊ុ​ន​ហោ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ជាងភ្លើង រង​របួស​បាក់​ស្មា​ស្តាំ កំពុង​ព្យាបាល​​នៅ​មន្ទី​ពេទ្យ​ខេត្ត​ និង​៣-ឈ្មោះ គី វាសនា ហៅ​ង៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ កំពុង​​ព្យាបាល​​នៅ​មន្ទី​ពេទ្យ​ខេត្ត ។ ​អ្នក​ទាំង​៣​រស់នៅ​ភូមិ​បឹង សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប​។ ចំណែកភាគីម្ខាងទៀត​ដែលមានគ្នា​១០នាក់ មិន​ត្រូវបានស្គាល់អត្ត​សញ្ញាណនោះទេ ។​

តាមប្រភពពី​​សមត្ថកិច្ច​បន្ត​ថា ករណី​ខាងលើ​នេះ​មូលហេតុ​បណ្តាល​មក​ពី​ភាគីម្ខាងដែលមានគ្នា​៣នាក់​បាន​ផឹកស្រា​បៀ​ រួច​និយាយឮៗ​ និង​គប់​សំបក​កំប៉ុង​ស្រាបៀរ​មក​លើ​ភាគីម្ខាង​ទៀត​ដែលមានគ្នា​​១០នាក់ ធ្វើ​ឱ្យ​ពួក​គេ​ទ្រាំមិនបាន​ក៏​​លើកគ្នា​ដេញ​តាមវាយ​​ បណ្តាល​អោយ​​ធ្លាក់​ចូលទឹកស្លាប់ម្នាក់ ​ចំណែក២នាក់​ទៀត​រង​របួស។

តាមប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែតុលា​ ឆ្នាំ​២០១៩​ នេះ​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ហើយ​ក្នុង​ចំណោម​​គ្នា​​១០​នាក់ ។​ ប៉ុន្តែ​នៅ​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​​បង្ហាញ​មុខនិង​ឈ្មោះ​របស់​ជនសង្ស័យ​នៅឡើយ​​ទេ ត្បិត​ពេល​នេះ​កំពុង​ស្រាវជ្រាវ​បន្ត​តាមនីតិ​វិធី​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ