ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ធ្វើ​ជា​ឈរ​នោម ម្នាក់​ទៀត​លូន​មក​ជិត​…​ម្ចាស់​ស្រែក​ផ្អើល​ឆោឡោ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រោម​ខ្លួន ​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​សួរនាំ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ដែល​ម្ចាស់​គេ​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ​មិន​បាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ត្រង់​ខាង​មុខ​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង ក្បែរ​ច្រកចូល​ហ្គ្រេ​ន​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រោម​ខ្លួន ​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​សួរនាំ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ដែល​ម្ចាស់​គេ​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ​មិន​បាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ត្រង់​ខាង​មុខ​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង ក្បែរ​ច្រកចូល​ហ្គ្រេ​ន​ភ្នំពេញ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​២​នាក់​ខាងលើ​នេះ ក្នុង​នោះ​ម្នាក់​ឈ្មោះ ឡុ​ង រ័​ត្ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ វ៉ា​ន រ័​ត្ន​នៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១V-៣២៥៦ ។ ចំណែក​ម្ចាស់​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ខាងលើ​ឈ្មោះ វ៉ា​ន់ រតនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ

តាម​សម្តី​ពី​ម្ចាស់​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​យប់​គាត់​តែងតែ​ដេក​យាម​នៅ​ខាង​មុខ​ផ្ទះ​របស់​គាត់​ដែល​ជា​ផ្ទះ​កើតហេតុ និង​តែងតែ​ចត​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​របស់​គាត់​ទុក​នៅ​ខាង​មុខ​ផ្ទះ​ជាប់​នឹង​កន្លែង​គាត់​ដេក ដោយ​មិន​បាន​ដក​កូនសោ​ចេញពី​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នោះ​ទេ​។ កន្លង​មក ក៏​ធ្លាប់​មាន​ជនសង្ស័យ​មក​បំរុង​លួច​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​របស់​គាត់​ដែរ តែ​មិន​បាន​សម្រេច​ត្រូវ​គាត់​តាម​ទាន់ ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​យប់​ថ្ងៃ​កើតហេតុ គាត់​ក៏​ចត​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​របស់​គាត់​ទុក​នៅ​ខាង​មុខ​ផ្ទះ និង​បាន​ដេក​យាម​នៅ​ជាប់​នោះ​ដូច​សព្វដង​។ លុះដល់​វេលា​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​ក្បែរ​ផ្ទះ​របស់​គាត់​។ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ​ធ្វើ​ជា​ឈរ​នោម និង​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ វ៉ា​ន រ័​ត្ន​នៈ បាន​លូន​មក​ជិត​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​របស់​គាត់ បំរុង​ធ្វើ​សកម្មភាព​លួច​យក​ទៅ​ដែរ​ តែ​ខណៈ​ពេល​នោះ​គាត់​ក៏​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ភ័យ​ស្លន់ស្លោ​បាន​នាំ​គ្នា​រត់ឡើង​ជិះ​ម៉ូតូ​បំរុង​គេចខ្លួន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ភ្ញាក់ផ្អើល​នាំ​គ្នា​ចេញ​មក​ជួយ​ធ្វើការ​ចាប់​ប្រគល់​ក្រុម​ជនសង្ស័យ​ខាងលើ និង​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​បណ្តាល​ឲ្យ​ទ្រោម​ខ្លួន​។ រួច​ក៏​ប្រគល់​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ជូន​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​សាកសួរ​តែ​ម្តង​។

ក្រោយ​ពេល​កើត ជនសង្ស័យ​ទាំង​២​នាក់​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំ​រះ​ទី​២​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ